Monday, November 18, 2024
Homeតារាខ្មែរដាញ់ ម៉ូនីកា ៖មកសម្ពោធហាងនៅខ្មែរ

ដាញ់ ម៉ូនីកា ៖មកសម្ពោធហាងនៅខ្មែរ

ភ្នំពេញ៖អ្នកនាងដាញ់ ម៉ូនីកា បានមកដល់ខ្មែរកាលពីពេលថ្មីៗនេះហើយនាងក៍បានទៅ​ចូលរួម​បុណ្យសព​ឪពុករបស់អ្នកនាងសឿ សុធារ៉ា ដែលទទួលមរណភាពកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ​២០២៤ នឹងធ្វើបុណ្យខួប​គម្រប់៧នៅវត្តវិហ៊ាត្រាញ់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នាព្រឹក​ថ្ងៃទី៩ ខែមករា ដែលម៉ូនីកា រួមដំណើរ​ជាមួយ​អ្នកនាងកែវ ពេជ្រពិសី ,សារ៉ាយ សក្ខណា ,លោក​​សាវិន ហ្វីលីព និងលី សុខជន់។តាម​ព័ត​មាន​​ថាអ្នក​នាងម៉ូនីកា បង្ហាញអារម្មណ៍​ក្រៀម​ក្រំ​យ៉ាងខ្លាំងនៅពេលដែលឃើញបុណ្យ​សពឪ​ពុករបស់អ្នកនាងសឿ សុធារ៉ា​ មានសភាពស្ងប់​ស្ងាត់ មានអ្នកសិល្បៈរួមអាជីពតិចតួចប៉ុណ្ណោះ ទៅចូលរួមដោយផ្ទាល់។

កែវ ពេជ្រពិសី ដែលរួមតំណើរជាមួយអ្នកនាងដាញ់ ម៉ូនីកា  បានប្រាប់អ្នកយក​ព័ត​មានយើងតាមទូរស័ព្ទ​ថាទិដ្ឋ​ភាព​បុណ្យ​សពរបស់ឪពុកសឿ សុធារ៉ា ពិតជាមានស​ភាពស្ងប់​ស្ងាត់ខ្លាំងមែន អត់សូវមានអ្នករួម​អាជីព​ទៅទេ។ពេជ្រពិសី បន្ថែមថាម៉ូលីកា មកខ្មែរលើក​នេះប្រហែលជា​មានរយៈពេល១​ខែគឺមកជាលក្ខណៈគ្រួសារ មានស្វាមី​និងកូនៗ  ហើយក្រៅពី​បានចូលរួមបុណ្យសព​ឪពុក​របស់​​​សុធារ៉ា នោះនាងក៍មានគម្រោងដើរកម្សាន្ដ​ជាមួយគ្នា​ផង​ដែរ តែមិនទាន់ដឹងថា​នឹងទៅ​ទីណាខ្លះឡើយ ។

ប្រភពបានឲ្យដឹងថាដាញ់ ម៉ូនីកា មកខ្មែរជើងនេះក៍ដូចមុនៗដែរពោលគឺនាង​គ្មាន​គម្រោ​ងថតភាពយន្ដសារ​ជាថ្មីទេ គឺមកដើរលេងកម្សាន្ដនៅខ្មែរជាលក្ខណៈគ្រួសារ និងជួប​ជុំមិត្តភក្ដិចាស់ៗរបស់នាង។អ្វីដែលពិសេសនោះម៉ូនីកា គ្រោងសម្ពោធ​ហាង​Cosmetic ផ្ទាល់​ខ្លួនរបស់នាងមួយនៅក្នុងខែមករា នេះដោយ​មាន​ការចូលរួមពីសិល្បករ​ជាច្រើនរូបផងដែរ បន្ទាប់ពីនាងបានធ្វើការសាកល្បងលក់ផលិតផលតាមOnline ហើយមាន​អ្នកនៅខ្មែរគាំ​ទ្រ​និងជម្រុញឲ្យនាងបើកអាជីវកម្មមួយនេះក្នុងស្រុក។

អ្នកនាងកែវ ពេជ្រពិសី បានឲ្យដឹងថារឿងនោះគឺជាព័តមានពិតព្រោះនៅ​ថ្ងៃទី២០ខែ​មករា ឆ្នាំ​២០២៤ ម៉ូនីកា នឹងសម្ពោធហាងCosmetic របស់គាត់នៅខ្មែរ ហេតុនេះហើយ​បង​(អ្នកយក​ព័ត​មាន)អាចទៅជួបនឹងសម្ភាសន៍​គាត់បាននៅថ្ងៃនោះ។ប៉ុន្ដែពិសី មិនប្រាប់ថា​ហាងរក្សារ​រសម្រ​ស់​ដែលម៉ូនីកា បើកនៅខ្មែរមួយនេះ​ប្រើដើម​ទុនអស់ប៉ុន្មានឡើយ ។

 គូររំលឹកថាដាញ់ ម៉ូនីកា បានចេញទៅរស់នៅប្រទេសអូស្រា្ដលីតាមស្វាមី​នាង​លោក​ប៊ុន ថែល រយៈពេល​១៣ឆ្នាំមកហើយ ក្រោយពួកគេបានរៀបការកាលពីខែកុម្ភៈ ឆ្នាំ២០១០ ហើយ​ទទួលបានចំណងដៃកូន២នាក់​(ស្រី១)។ម៉ូនីកា រស់នៅអូស្រា្ដលីក្នុងជីវភាព​ល្អប្រសើរ​ដោយមានផ្ទះផ្ទាល់ខ្លួន រថយន្ដទំនើបៗជិះ ហើយនាង​បាន​ផ្ដាច់ខ្លួនពីអាជីពសិល្បៈទាំងស្រុង​ដោយងាកទៅរកស៊ីលក់ផលិតផលិតផលតាមOnline ។តួឯកស្រីល្បីល្បាញរឿង”ទុំទាវ “រូប​នេះ​បានធានាម្ដាយនាងបានចេញទៅរស់នៅប្រទេសអូស្រា្ដលី​ជាច្រើនឆ្នាំ​មកហើយ និងជា​ញឹក​ញាប់នាងបានចុះមកខ្មែរ ដើម្បីសិក្សារពីការធ្វើជំនួញផ្នែកCosmetic ដែលឥឡូវបំណង​មួយនេះ​បានសមេ្រចនៅដើមឆ្នាំ២០២៤ ។ម៉ូនីកា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាមូល​ហេតុ​​ដែលនាងចង់បើក​ហាងCosmetic នៅខ្មែរព្រោះតែនាងមើលឃើញថាទីផ្សារមុខរបរ​មួយនេះ​នៅ​មិនទាន់ចង្អៀតនោះទេ អាចរក​ស៊ីបាន ហើយពេលមានហាង​នៅស្រុកកំណើត​បែបនេះ​រូប​នាងនឹងចុះមកខ្មែរកាន់តែញឹកញាប់ជាងមុន ។

 គូរបញ្ជាក់ថាក្រោយដាញ់ ម៉ូនីកា ក្លាយទៅជាភរិយារបស់អាណិកជនខ្មែរ​នៅអូស្រា្ដ​លី​លោកប៊ុន ថែល  មិត្តភក្ដិ​របស់នាងមានការព្រួយបារម្ភថាម៉ូនីកា ប្រាកដជាពិបាក​រក្សារចំណង​ស្នេ​ហាមួយនេះឲ្យគង់វង្សព្រោះគេល្បីថា​លោកថែល កាចបន្ដិច ប៉ុន្ដែអ្វីៗមិនដូចការគិត​នោះ​ទេ ព្រោះពេលនេះនាង ត្រូវប្ដីស្រលាញ់ថ្នាក់ថ្នមខ្លាំងក្រោយ​មាន​កូន២ ហើយរយៈពេល១៣​ឆ្នាំមកនេះ​មិនដែលលេចឭថាអ្នកទាំងពីរមានភាពរកាំរកូសម្ដងណាឡើយ ។

 ក្រៅពីដាញ់ ម៉ូនីកា តារាដែលយកស្វាមីហើយចេញទៅរស់នៅប្រទេសអូស្រា្ដលី​មាន​ដូចជាអ្នកនាងអឿន ដាលីស ,សុខ ច័ន្ទណានូ ជាដើម ខណៈដែលពេជ្រ សូលីកា បានបរា​ជ័យ​​មង្គល​ការជាមួយលោកគឹម ហាន ទើបខកខានចេញទៅរស់នៅទីនោះ ៕

RELATED ARTICLES