Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ករណីវ៉ៃបោចសក់ក្មេងស្រី នៅក្រៅឃុំ៣ ចូល មណ្ឌល២

 ករណីវ៉ៃបោចសក់ក្មេងស្រី នៅក្រៅឃុំ៣ ចូល មណ្ឌល២

ភ្នំពេញ ៖ ករណីក្រុមសិស្សសាលាចំនួន៥នាក់ (ខ្ទើយម្នាក់) ដែលបានព្រួតវាយសិស្សស្រីម្នាក់ នៅខណ្ឌកំបូល នោះ ត្រូវបានតុលាការសម្រេចដាក់ឱ្យនៅក្រៅឃុំ ៣នាក់ តែក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ចំណែក២ នាក់ទៀត ត្រូវបានបញ្ជូនទៅកាន់មណ្ឌលស្តារនីតិសម្បទារ។

សូមបញ្ជាក់ថា ជនសង្ស័យទាំង៥នាក់ ត្រូវបានលោកស៊ិន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ សម្រេចចោទប្រកាន់ពីបទ «ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយមានមនុស្សច្រើន ក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត និងជាអ្នកសមគំនិត» តាមបញ្ញត្តិមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។

គួរបញ្ជាក់ថា ក្រុមសិស្សបង្កហិង្សាទាំង៥នាក់នោះ រួមមាន ទី១-ឈ្មោះអាត សំណាង ហៅ Cherry ភេទប្រុស  អាយុ១៨ឆ្នាំ (ខ្ទើយ) ជាអ្នកវាយលើជនរងគ្រោះ។ ទី២-ឈ្មោះហូ ម៉ូលុច្ស ភេទស្រី អាយុ១៨ឆ្នាំ ជាអ្នកថត។ ទី៣-ឈ្មោះយាន រស្មី ភេទស្រី អាយុ១៦ឆ្នាំ ជាអ្នកវាយលើជនរងគ្រោះ។ ទី៤-ឈ្មោះគង់ ស៊ីណា ភេទស្រី អាយុ១៧ឆ្នាំ ជាអ្នកថត និងទី៥-ឈ្មោះសំណាង ពិសី ភេទស្រី អាយុ១៦ឆ្នាំ ជាអ្នកដឹកជនរងគ្រោះ និងជាអ្នក ចាក់រុក។

យោងតាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ បានកំណត់ថា “អំពើហិង្សាដោយចេនា ត្រូវផ្តន្ទាទោសដាក់ ពន្ធនាគារ ពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ១០លានរៀល កាលបើអំពើហិង្សានេះ បានប្រព្រឹត្តដោយមានការគិតទុកជាមុន ដោយប្រើអាវុធ ឬគំរាម កំហែងនឹងអាវុធ និងដោយមានមនុស្ស ច្រើននាក់ ក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត និងជាអ្នកសមគំនិត”។

គួររំលឹកថា ជនដៃដល់ដែលជាភេទទី៣ម្នាក់ រួមនិងបក្ខពួក ៤នាក់ទៀត (ក្មេងស្រីៗ) ដែលបានព្រួតវាយ ទៅលើក្មេងស្រីជាសិស្សសាលាម្នាក់ រួចថតវីដេអូបង្ហោះតាមបណ្តាញសង្គម ធ្វើឱ្យផ្ទុះការរិះគន់ និងទទូច ឱ្យសមត្ថកិច្ចជួយស្រាវជ្រាវវែកមុខក្រុមជនដៃដល់នាំយកមកចាត់ការ តាមច្បាប់នោះ ត្រូវបានសមត្ថ កិច្ចចាប់ឃាត់ខ្លួន កាលពីយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុចរង្វង់មូលវាលរេញ ស្ថិតក្នុងស្រុក ព្រៃនប់ ខេត្តព្រះសីហនុ។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ មានផ្ទុះនូវការចែកចាយវីដេអូមួយនៅ តាមបណ្តាញ សង្គម ដោយបង្ហាញអំពីសកម្មភាពក្មេងសិស្សសាលាមួយក្រុម (ភេទទី៣ និងស្រី) បានព្រួតវាយសិស្សស្រីម្នាក់ នៅដីវាលមួយកន្លែង តែគេសង្ស័យថាហេតុការណ៍ នេះកើតឡើងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

តាមរយៈវីដេអូដែលត្រូវបានចែកចាយនោះ គេឃើញបុគ្គលជាភេទទី៣ម្នាក់ និងបក្ខពួក បានប្រើប្រាស់អំពើ ហិង្សា (វាយបោចសក់) ទៅលើក្មេងស្រីវ័យជំទង់ម្នាក់ទៀត ដែលជាគូទំនាស់ ខណៈដើមចមនៃរឿងរ៉ាវ នេះ មិនទាន់ដឹងច្បាស់ថា ផ្តើមចេញពីរឿងអ្វីនោះទេ។ ប៉ុន្តែអ្វីដែលច្បាស់នោះ គឺបុគ្គលជាភេទទី៣ បាននិ យាយថា គេជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យហ៊ុនសែនចាក់អង្រែ ហើយបានឆ្មក់វាយក្មេងស្រីជាសិស្សសាលា ពីក្រោយ រួចចាប់បោចសក់បោកផ្ទប់ដី យ៉ាងឃោរឃៅ។ ដោយឡែកយុវតីម្នាក់ទៀត បានស្ទុះវាយទៅលើ ក្មេងស្រីរង គ្រោះ បណ្តាលឱ្យដួល រួចឡើងជិះ វាយតប់ ទះកំផ្លៀងក្មេងស្រីយ៉ាងចាស់ដៃបន្ថែមទៀត ដែល សកម្មភាព បែបនេះ ធ្វើឱ្យមហាជនផ្ទុះការរិះគន់យ៉ាងកក្រើក ពិសេសចំពោះចរិតកោងកាចរបស់ជនភេទទី៣ និងក្មេងស្រី ដែលស្ថិតក្នុងសម្លៀកបំពាក់ជាសិស្សសាលា តែបែរជាប្រព្រឹតទង្វើគួរឱ្យស្អប់ ខ្ពើមបែបនេះទៅវិញ៕

RELATED ARTICLES