Monday, November 18, 2024
Homeតារាខ្មែរប៉ាច គីមមួយ ៖ដល់ពេលរៀបការ

ប៉ាច គីមមួយ ៖ដល់ពេលរៀបការ

ភ្នំពេញ៖ប៉ាច គីមមួយ និងគូស្នេហ៍លោកសយ រតនៈ បានដឹកដៃគ្នាទៅថតPre-Wedding កាល​ពីពេលថ្មីៗ​ដើម្បីត្រៀមចូលរោងការនៅឆ្នាំ២០២៤ នេះបន្ទាប់ពីពួក​គេក្លាយ​ទៅជា​គូណ្ដឹង​គ្នា​ជាង១ឆ្នាំមក។ តាមរយៈការតុបតែងខ្លួនយ៉ាងស្រស់ស្អាតនាងគីមមួយ និងអនាគត​ស្វាមី​លោករតនៈ ពិតជាគូស្នេហ៍ដ៍សាក​សមគ្នា ហើយមង្គលការ​របស់អ្នក​ទាំងពីរនឹងរៀបចំយ៉ាង​ពិ​សេស មិនចាញ់តារាល្បីៗរួមទ្រនុំឡើយ ។យ៉ាងណាក្នុងជំនួបផ្ទាល់ កន្លងមកទាំង​នាង​គីម​មួយ និងលោករតនៈ​ នៅតែមិនព្រមប្រាប់មុនថា​ពួកគេនឹងរៀប​ការនៅ​ថ្ងៃណាឲ្យប្រាកដឡើយ ព្រោះចង់ឲ្យFan ទាំងសងខាងSurprise ។តែគីមមួយ ថានាងចង់រៀបការ​នៅ​អាយុ៣០ឆ្នាំ​ពោ​ល​​គឺ​នៅឆ្នាំ២០២៤ ខណៈដែលរតនៈ  និយាយស្របនាងដែរថានឹង​ចូលរោងការមិនឲ្យ​លើសពី​ឆ្នាំ​២០២៤ ឬឆ្នាំថោះ នេះឡើយ។

 អ្នកយកព័តមានយើងបានឆាតសួររឿងរៀបការនេះជាថ្មីទៅហ្វេសបុករបស់ប៉ាច គីម​មួយ កាលពី​រសៀលថ្ងៃ១០ ខែមករា តែមិនទាន់មានការឆ្លើយតបពីនាងឡើយ ។ដោយ​ឡែក​មិត្តភក្ដិរបស់គីមមួយ-រតនៈ តារាចម្រៀងនៅ​ហង្សមាសបានបង្ហើបប្រាប់អ្នកយកព័តមានយើង​ថាមង្គលការរបស់គូស្នេហ៍តារា១គូនេះគឺពិតជាធ្វើនៅឆ្នាំ២០២៤ នេះមែន ប៉ុន្ដែថ្ងៃរៀបការ​ច្បាស់​​លាស់សាមីខ្លួនក៍លាក់ពួកគេដែរ។

 គេកត់សម្គាល់ថាការសម្រេចចិត្តដឹកដៃគ្នាចូលរោងការរបស់ប៉ាច គីមមួយ និងសយ រតនៈ នៅឆ្នាំ២០២៤ គឺបន្ទាប់​​ពីតារារួមដំបូលហង្សមាសនាងចំរើន សុភ័ក្រ្ដ ទើបបានរៀប​ការមុននេះ ខណៈដែលពេជ្រ សោភា និងម៉ង ចាន់កញ្ញា ក៍ត្រៀមរៀបការនៅឆ្នាំ២០២៤ ដូច​គ្នា។ប៉ុន្ដែសម្រាប់គីមមួយ វិញនាងបានស្វែងយល់ចិត្តគ្នា​ជាមួយលោករតនៈ រយៈពេលជាង​៥ឆ្នាំមកហើយទើបឈានទៅភ្ជាប់ពាក្យ និងរៀបការនៅឆ្នាំ២០២៤ នេះតែ​ម្ដង។

គូរបញ្ជាក់ថាប៉ាច គីមមួយ លេចធ្លោរគូសមនៅហង្សមាសដោយសារតែនាងមាន​រូប​សម្រស់​ស្អាត និងក្បាច់​រាំគូឲ្យក្នក់ក្នាញ់។ស្រីស្រស់រូបនេះមានទឹកដមសម្លេងមធ្យម​ពេល​ច្រៀង​បទ​ខ្មែរហើយនាងក៍អាច​ច្រៀងបទ​ជាភាសារចិន និងអង់​គ្លេសផងដែរ ខណៈនាងត្រូវ​បាន​​គេ​​ចាប់​អារម្មណ៍ច្រើន​អំឡុង​ពេលដែលចាប់ដៃសម្ដែង​ជាមួយលោកព្រាប សុវត្ថិ មុនពេល​លោក​ឧកញ៉ា​ស្នាយ ទៅGalaxy ។តែពេលហង្សមាសរុញឲ្យគីមមួយ ក្លាយ​ទៅជាដៃគូចម្រៀង​របស់​លោក​រតនៈ នោះអតីតបេក្ខភាពThe Voice Cambodia រដូវកាលទី១ រូបនេះលែងសូវ​មានសន្ទុះ​លេច​ធ្លោរដូចមុនទៀតហើយ បើទោះជានាងធ្លាប់ថតភាពយន្ដបន្ដបន្ទាប់​បន្ថែមពី​លើ​អាជីព​ចម្រៀង​​​​ដើម្បីឲ្យមានសកម្មភាពសិល្បៈកាន់តែច្រើនក្ដី ។ប៉ុន្ដែមុនដឹក​ដៃគ្នាចូល​រោងការនេះនាងគីមមួយ និងលោក​រតនៈ បានទិញផ្ទះបង់រំលស់រួមគ្នាហើយក្រៅពីអាជីព​ចម្រៀងស្រីស្រស់ប្រុសស្អាតរកស៊ីលក់​អ៊ឺវ៉ាន់តាមOnline ដើម្បី​សន្សំលុយរៀបការ។

មជ្ឈដ្ឋានមហាជនមើលឃើញថាប៉ាច គីមមួយ -សយ រតនៈ ពិតជាគូស្នេហ៍ដ៍សាកសម ហើយអ្នកទាំងពីរមាន​ជម្រើសស្នេហ៍ច្រើនដូចគ្នា តែទីបំផុតមិនទៅណាចោលគ្នាហើយ​ស្ម័គ្រ​ស្មោះគ្នារហូតដល់ថ្ងៃចូលរោងការ ។ដោយឡែកមន្រ្ដីធំៗខ្លះ ដែលលង់ស្នេហ៍និងចង់ជះទឹក​លុយលើ​នាងគីមមួយ នោះបានបរាជ័យទាំងស្រុង ព្រោះការអះអាងរបស់អ្នកមេម៉ាយរូប​ស្រ​ស់​​ថា​នាងស្នេហាតែប្រុសក្មេងរូបសង្ហារ ហើយបុរសចាប់ពីវ័យ​៤០​ឆ្នាំឡើងនាងគ្មាន​អារម្ម​ណ៍​​ស្នេហ៍​នោះគឺពិតជាការវាចារបស់ស្រីស្អាតរូបនេះមែន ព្រោះអនាគតសា្វមីនាង​ជាប្រុស​រូប​សង្ហារ​ហើយវ័យក្មេងជាងរូបនាង។

  ប៉ាច គីមមួយ ស្ថិតក្នុងចំណោមតារាដែលមានគូស្នេហ៍​ជាប្រុសក្មេងជាងខ្លួន​មាន​​​ដូច​ជាអ្នក​នាងខាត់ សុឃីម ,គង់ សុជាតិ និងពេជ្រ សោភា ជាដើម ។ដោយឡែកការ​ជ្រើសផ្លូវយកស្វាមីជាតារាដូចគ្នាម្ដងទៀតនេះគីមមួយ មិនស្ទាក់ស្ទើចិត្តឬខ្លាចដើរជាន់ដាន​ចាស់​ម្ដងទៀតឡើយ បើទោះជានាងធ្លាប់ប្រេះឆាស្នេហ៍ម្ដងរួច​មកហើយជា​មួយគូស្នេហ៍ជា​តារាចម្រៀងដូចគ្នាទាំងកណ្ដាលទីនាំ​ឲ្យនាងធ្លាក់ខ្លួនមេម៉ាយទាំងវ័យក្មេងអស់ជាច្រើនឆ្នាំក្ដី ។លោកគួច ខេវិន ធ្លាប់បានលើកឡើងថាតារាដែលជ្រើសយកគូស្នេហ៍ជាអ្នកសិល្បៈ​ដូចគ្នាជាជីវិត​គូរ​ច្រើនតែ​រក្សារចំណងស្នេហាបានយូអង្វែងជាងយកអ្នកនៅក្រៅរង្វង់សិល្បៈ ៕

RELATED ARTICLES