Thursday, October 24, 2024
Homeព័ត៌មានជាតិលោកគួច ខេវិន៖សុំទោសដើម្បីរួចខ្លួន បាន​ដែរឬ​ក៏អី ? ឯណាទៅកម្ពុជា ជានិតិរដ្ឋ?

លោកគួច ខេវិន៖សុំទោសដើម្បីរួចខ្លួន បាន​ដែរឬ​ក៏អី ? ឯណាទៅកម្ពុជា ជានិតិរដ្ឋ?

សៀមរាប ៖រូបភាពក្មេងប្រុសតូចម្នាក់អាយុក្រោម១០ឆ្នាំ ត្រូវបានមន្រ្ដីអាជ្ញាធរជាតិអប្សរាបង្កអំពើហឹង្សារវ៉ៃ ទះលើកុមារម្នាក់ដែលលក់សត្វកូនអណ្ដើកនៅបរិវេណមុខប្រាសាទអង្គរវត្តកាល​ពីពេលថ្មីៗនេះ បានធ្វើឲ្យមហា​ជន និងអ្នកលេងបណ្ដាញសង្គមបង្ហាញការខឹងសម្បារលើក្រុមជន​បង្កហឹង្សារលើកុមារនោះយ៉ាងខ្លាំងដោយ​ខ្លះថាពួកជនទាំងនោះមិនសាកសមធ្វើជាមន្រ្ដីស៊ីប្រាក់ខែរាស្រ្ដឡើយ ព្រោះសូម្បីតែកុមារក៍ពួក​គេមិនលើក​លែងដែរ ខណៈខ្លះទៀតស្រណោះអាណិតក្មេងនោះរហូតដល់ហូទឹកភ្នែក​ទៀតផងថា”កោតតែជនបង្ក​ហឹង្សារ​លើដៃវាយក្មេងទៅរួច ?”។ប្រជាពលរដ្ឋលើកឡើងថារូបភាពទាំងនោះនៅតំបន់ទេសចរណ៍​ដ៍សំខាន់បែបនេះ​បាន​ជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យទេសចរ ប្រសិនបើភ្ញៀវអន្ដរជាតិបានឃើញនោះព្រោះការប្រើអំពើហឹង្សា ឬធ្វើទារុណកម្មលើកុមារបែបនេះបង្ហាញពីអត្តចឬកមន្រ្ដីកំពុងពាក់ស្លាកបម្រើវិស័យមួយនេះនៅតំបន់នោះ។

 ចំណែកលោកគួច ខេវិន ក៍បានចេញប្រតិកម្មចំពោះអំពើហឹង្សារដែលមន្រ្ដីអាជ្ញាធរជាតិអប្សរា វាយក្មងផ្អើល​ភ្ញៀវទេសចរនិងអ្នកលេងបណ្ដាញសង្គមនេះដែរដោយលោកបានទាម​ទារឲ្យច្បាប់ចាត់ការលើ​មន្រ្ដីប៉ុន្មាននាក់​នេះនិងផ្ដន្ទាទោសទៅតាមច្បាប់ មិនមែនអាងសុំទោស​រួចខ្លួននោះទេ។អតីតអគ្គនាយកទូរទស្សន៍CTN ,Seatv និងEtv លោកគួច ខេវិន បានថ្លែងសារយ៉ាងឈឺចាប់ព្រោះអាណិតក្មេងតូចម្នាក់ដែល​ត្រូវមន្រ្ដីចោលម្សៀត​នោះវាយគ្មានមេត្តាថា”បើនិយាយតាមទម្លាប់…ខ្មែរ(ធ្លាប់=>ទម្លាប់=>ច្បាប់)ខ្ញុំសុំហៅពួកវាថា”អា”ព្រោះ​ខ្ញុំអាយុបងពួកអាអស់ហ្នឹងគឺ ខ្ញុំចង់សំដៅទៅលើពួកអាប៉ុន្មាននាក់ដែលស្លៀកពាក់ឯកសណ្ឋានអាជ្ញាធរអប្សរា ប៉ុន្តែចរឹកបាតផ្សារ ប្រើអំពើហឹង្សាវាយក្មេង(អនិតិជន)ដែលលក់កូនអណ្តើកនៅមុខមហាប្រាង្គប្រាសាទអង្គរ។តើនរណាជាអ្នកជ្រើសរើសឲ្យពួកអាប៉ុន្មាននាក់ហ្នឹងឲ្យមកធ្វើការក្នុងស្ថាប័នអាជ្ញាធរជាតិអប្សរា ដោយមិនទាំង​ដឹង​ថាពួកអាប៉ុន្មាននាក់ហ្នឹងចេះស្អី? ឬត្រឹមតែចេះវាយធ្វើបាបខ្មែរគ្នាឯងហើយតែងតាំងវាឲ្យដើរធ្វើបាបខ្មែរ សូម្បីតែក្មេងក៏មិនលើកលែងដែរនោះក៏យកមកឲ្យធ្វើការដ៏មានសារសំខាន់នេះ?គ្រួសារមានទម្លាប់ ប្រទេស​មានច្បាប់ បើពូជអំបូរគ្រួសារពួកអាអស់ហ្នឹងវាធ្លាប់ត្រូវម៉ែឪ ជីដូនជីតា តាទួត យាយទួតវា វាយធ្វើបាបតគ្នា រហូតពួកវាធ្លាប់ ក្លាយជាទម្លាប់ក្នុងពូជអំបូរវា ក៏ពេលនេះពួកវាមិនអាចប្រើអំពើហឹង្សា​តាមទម្លាប់គ្រួសារពួកវា​មកលើកូនក្មេងខ្មែរដូចពេលនេះដែរ ព្រោះប្រទេសមាន”ច្បាប់” ឬមួយក៏”ឆ្នាំងណាគ្របហ្នឹង? ។វាយធ្វើបាបដោយហឹង្សា ដោយបើកចំហរលើអនិតិជន រួចក៏សុំទោសដើម្បីរួចខ្លួនបានដែរឬក៏អី? ឯណាទៅ​កម្ពុជា ជានិតិរដ្ឋ? និយាយដើម្បីតែពិរោះមែនក៏អី? បើអាជ្ញាធរអប្សរាត្រូវការតែពួក អា ពភ្លើល្ងីល្ងឺល្ងង់ខ្លៅ​អត់ចេះ ង ទីទុយស្អីចឹងឲ្យធ្វើការ តើយកមុខមាត់កម្ពុជាទៅអួតភ្ញៀវទេសចរ បរទេសថាម៉េច?ដើម្បីឲ្យគេចូល​មកកំសាន្តនៅស្រុកខ្មែរ? អួតត្រង់ថាខ្មែរវ៉ៃខ្មែរ រាបដូចកន្ទេល សូម្បីតែក្មេងក៏អត់លើកលែង ហើយសុំទោសរួច​ខ្លួន រីឯច្បាប់សាបជាងទឹកស៊ីអ៊ីវមែនដែរទេ? មាននរណាចេះ មាននរណាយល់ ជួយឆ្លើយឲ្យខ្ញុំបាន​ដឹងបន្តិច​បានទេ ព្រោះខ្ញុំខឹងនឹងអាប៉ុន្មាននាក់ដែលវាវាយកូនក្មេង ហើយអាក្មេងនោះវាជាខ្មែរដូចខ្ញុំ? ខ្ញុំសុំដោយទទូចចំពោះស្ថាប័នច្បាប់មេត្តាចាត់ការតាម អ្វីដែលហៅថានិតិរដ្ឋ ដើម្បីជំនឿរបស់ខ្មែរទូទាំងនរគ !

   🎈កុមារមានសិទ្ធិពេញលេញក្នុងការទទួលបាន :

១/ការរស់រានមានជីវិត មិនធ្វើទារុណកម្ម មិនប្រហារជីវិត មិនត្រូវបោះបង់ចោល

២/មានសិទ្ធិទទួលការការពារផ្លូវកាយ ផ្លូវចិត្ត ផ្លូវសម្ភារៈសុខុមាលភាព

៣/មានសិទ្ធិក្នុងការអភិវឌ្ព្យន៍ ទទួលការអប់រំគ្រប់ប្រភេទទាំងផ្លូវកាយ ទាំងផ្លូវបញ្ញាស្មារតី

៤/មានសិទ្ធិក្នុងការចូលរួមទទួលនិងផ្សព្វផ្សាយព៏ត៌មាន បញ្ចេញមតិយោបល់និង​ការចូលរួមនានា​ក្នុងសហគមន៌ “។

 គេឃើញអ្នកលេងហ្វេសបុកបានចូលទៅគាំទ្រមតិលោកគួច ខេវិន ដោយខមិនពេញចិត្តនូវការ​លើកឡើងមតិ​របស់លោកខាងលើជាច្រើននាក់ដែលក្នុងនោះយោបល់ភាគច្រើនស្នើឲ្យចាត់ការតាមច្បាប់លើមន្រ្ដីនោះគ្មានការលើកលែង ដើម្បីបញ្ជាក់ពីនីតិរដ្ឋ នៅកម្ពុជា និងកុំឲ្យមន្រ្ដីផ្សេងទៀតធ្វើតាមបុគ្គលទាំងនោះអាងរួចខ្លួន ព្រោះ​ការ​ប្រើអំពើរហឹង្សារលើកុមាររំលោភច្បាប់ជាតិ និងអន្ដរជាតិយ៉ាងធ្ងន់ធ្ង ។

តាមព័តមានថាក្រោយមានប្រតិកម្មពីលោកគួច ខេវិន និងអ្នកលេងបណ្ដាញសង្គមព្រោងព្រាត​បែបនេះនៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថាបុគ្គលិកអាជ្ញាធរជាតិអប្សរា​ចំនួន​២នាក់ ដែលពាក់ព័ន្ធនិងការប្រើហឹង្សារលើកុមារក្មេងប្រុសលក់អណ្ដើកនៅកសិន្ទុអង្គរត្រូវបានឃាត់ខ្លួន ។ប៉ុន្ដែតាមព័តមានចុងក្រោយថានៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ បុគ្គលិកអាជ្ញាធរអប្សរា ទាំង២នាក់គឺម្នាក់​ឈ្មោះសុខ ឈឿន អាយុ២៣ឆ្នាំ និងម្នាក់ទៀតឈ្មោះហៃ រដ្ឋា អាយុ៣១ឆ្នាំ  ត្រូវបានឃាត់ខ្លួនហើយ​បញ្ជូនទៅ​អយ្យ​ការអមសាលាដំបូងនោះ ត្រូវបានអយ្យការអមសាលាដំបូងខេត្តដោះលែងឲ្យនៅក្រៅឃុំ បន្ទាប់ពី​មាន​ការធានាពីមេធាវី ៕

RELATED ARTICLES