Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម បាក់ច្រាំងទន្លេជាង ១គីឡូ ប៉ះពាល់ពល រដ្ឋជាង ៤០គ្រួសារ

 បាក់ច្រាំងទន្លេជាង ១គីឡូ ប៉ះពាល់ពល រដ្ឋជាង ៤០គ្រួសារ

ខេត្តកំពង់ចាម ៖  លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បានដឹក នាំក្រុមការងារ មន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យមើលស្ថានភាពការបាក់ច្រាំងទន្លេ ដែលធ្វើឱ្យប៉ះពាល់លំនៅ ឋានប្រជាពលរដ្ឋប្រមាណជា៤០គ្រួសារ ដែលរស់នៅតាម បណ្តោយដងទន្លេមេគង្គ ចាប់ពីឃុំព្រែកក់ រហូត ដល់ឃុំខ្ពបតាងួន ក្នុងស្រុកស្ទឹងត្រង់ និងប៉ះពាល់ដល់ផ្លូវបេតុង និងផ្លូវកៅស៊ូមួយចំនួនផងដែរ។

លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា ស្ថានភាពច្រាំងទន្លេ តាមបណ្តាឃុំមួយចំនួន នៅក្នុង ស្រុកស្ទឹងត្រង់ បានបាក់ស្រុត បន្ទាប់ពីទឹកទន្លេបានស្រកទៅវិញ ប្រការនេះបានធ្វើឱ្យប៉ះ ពាល់ដល់លំនៅឋាន របស់ប្រជាពលរដ្ឋ ប្រមាណជា៤០គ្រួសារ និងប៉ះពាល់ដល់ផ្លូវបេតុងនិងផ្លូវក្រាលកៅស៊ូ មួយចំនួនផងដែរ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ឃុំដែលរងផលប៉ះពាល់ដោយសារបាក់ច្រាំងទន្លេនេះ រួមមាន ឃុំព្រែកកក់ ឃុំពាមកោះស្នា ឃុំព្រះអណ្តូង និងឃុំខ្ពបតាងួន ដែលសរុបប្រវែងច្រាំងទន្លេបាក់ស្រុតនោះ ប្រមាណជាង ១០០០ម៉ែត្រ ក្នុងនោះ ឃុំដែលរងការខូចខាតធ្ងន់ គឺឃុំព្រែកកក់ ដែលអាចប្រឈមនឹងការកាត់ផ្តាច់ផ្លូវបេតុង ធ្វើឱ្យប្រជាពលរដ្ឋក្នុងភូមិ មិនអាចធ្វើដំណើរបាន។ ដោយឡែកនៅក្នុងឃុំព្រះអណ្តូង បានទទួលរងផលប៉ះ ពាល់ធ្ងន់ធ្ងរដែរ ប្រវែងប្រហែលជា១០០ម៉ែត្រ និងឃុំខ្ពបតាងួន ប្រវែងជាង១០០ម៉ែត្រផងដែរ ដែលអាចប៉ះពាល់ ដល់លំនៅឋានប្រជាពលរដ្ឋ និងផ្លូវបេតុង។

លោកអភិបាលខេត្ត បានឱ្យដឹងទៀតថា ក្រុមការងារដែលបានចុះពិនិត្យស្ថានភាពបាក់ច្រាំងទន្លេនោះមានអា ជ្ញាធរខេត្ត និងលោកអគ្គនាយកបច្ចេកទេស តំណាងក្រសួងធនធានទឹក និងឧតុនិយម ដើម្បីធ្វើការសិក្សាលើ បញ្ហានោះ ជាមួយនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីសុំគោលការណ៍ ពីលោកថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង ធនធានទឹក ពិនិត្យមើលលទ្ធភាពនៃការជួសជុលស្តារឡើងវិញច្រាំង ដែលបានបាក់នោះ ជាបន្ទាន់តែម្តង៕

RELATED ARTICLES