Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផ្ទុះជំងឺប៉េស្តជ្រូក នៅស្វាយរៀង ងាប់ជិត ២០០ក្បាល

ផ្ទុះជំងឺប៉េស្តជ្រូក នៅស្វាយរៀង ងាប់ជិត ២០០ក្បាល

ខេត្តស្វាយរៀង ៖ ក្រោយមានការផ្សព្វផ្សាយអំពីករណីជ្រូកងាប់ ជាបន្តបន្ទាប់ ប្រមាណជិត២០០ក្បាល នៅស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង មន្ត្រីអគ្គនាយកដ្ឋានសុខភាពសត្វ នៃក្រសួងកសិកម្ម បានទៅដល់ ទីតាំងកើតហេតុ សហការជាមួយអាជ្ញាធរមូលដ្ឋាន ដោយបានបាញ់ថ្នាំ សម្លាប់មេរោគ និងយកសំណាក មកធ្វើវិភាគ។

គួររំលឹកថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នៅភូមិកណ្តាល ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ មានករណីផ្ទុះជំងឺ ប៉េស្តជ្រូក ងាប់ជាបន្តបន្ទាប់ បានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយមានសេចក្តីរាយការណ៍ថា ម្ចាស់ ជ្រូក មិនព្រមយកទៅកប់ ឬដុតចោលទេ គឺពួកគាត់បែរជាកាប់ពន្លះសាច់ លក់នៅតាមភូមិ បណ្តាលឱ្យជ្រូកអ្នក ភូមិផ្សេងទៀត ឆ្លងងាប់ជាបន្តបន្ទាប់ដែរ។

ពាក់ព័ន្ធនឹងករណីជ្រូកងាប់ ជាច្រើនក្បាល ជាបន្តបន្ទាប់នេះ កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម បានឱ្យដឹងថា ករណីជ្រូកងាប់នេះ មិនអាចអាចសន្និដ្ឋានជាក់លាក់ថា ជាជំងឺប៉េស្តជ្រូកអាហ្វ្រិក នោះទេ ដោយរង់ចាំយកសំណាកមកវិភាគសិន។

កញ្ញា អ៊ឹម រចនា បានបញ្ជាក់ថា បើសិនយកមកវិភាគឃើញថា ពិតជាជំងឺប៉េស្តជ្រូកមែន ជ្រូកដែលឈឺទាំងអស់ នោះ នឹងត្រូវបំផ្លាញចោល ដើម្បីកុំឱ្យមានការឆ្លងរាតត្បាតទៅកាន់តំបន់ផ្សេងៗទៀត។លោកប្រធានការិយាល័យកសិកម្មស្រុកកំពង់រោទ៍ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ថា មាន ករណីផ្ទុះជំងឺប៉េស្តជ្រូក ស្រួចស្រាល់ ក្នុងឃុំចំនួន២ គឺឃុំសំឡី និងឃុំខ្សែត្រ ហើយបានងាប់ជាបន្តបន្ទាប់ជិត ២០០ក្បាល បង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។ រីឯមន្ត្រីពេទ្យសត្វ ប្រាប់ថា ពេលសត្វជ្រូកមានជំងឺ ម្ចាស់ អ្នកចិញ្ចឹមជ្រូក លាក់បាំង មិនរាយការណ៍។ លុះពេលជ្រូកងាប់អស់ទាំងទ្រុង ទើបរាយការណ៍ គឺហួស ពេល ទៅហើយ។ ពេលមានជ្រូកងាប់ មិនព្រមយកទៅកប់ទេ គឺពួកគាត់បែរជាកាប់ពន្លះសាច់ លក់នៅតាមភូមិ បណ្តាលឱ្យជ្រូកអ្នកភូមិផ្សេងទៀត ឆ្លងងាប់ ជាបន្តបន្ទាប់ផងដែរ។

លោកប្រធានការិយាល័យកសិកម្មស្រុក បានបញ្ជាក់ថា ស្រុកកំពង់រោទ៍ មាន១១ឃុំ បើតាមស្ថិតិ មានប្រជា កសិករចិញ្ចឹមជ្រូក ជាលក្ខណៈគ្រួសារ ច្រើនខ្នងផ្ទះ មានជ្រូកសរុបប្រមាណ ៤២៦៧៦ក្បាល ក្នុងនោះជ្រូកបា ៦៩ក្បាល មេពូជ ២៨៦២ក្បាល ជ្រូកសាច់ ១៦៦៧០ក្បាល កូនជ្រូក ២២៩៥២ក្បាល។ ក្នុងនោះមាន ២ឃុំ គឺឃុំសំឡី សរុប ២៧៤៥ក្បាល ជ្រូកបា ៤ក្បាល មេពូជ ចំនួន១១៨ក្បាល ជ្រូកសាច់ ១៦៧៩ក្បាល កូនជ្រូក ៩៩៤ក្បាល។ ករណីផ្ទុះជំងឺប៉េស្តជ្រូក ច្រើនជាងគេ និងងាប់ជាង ១០០ក្បាល (មានភូមិព្រៃម្នាស់ ភូមិសំឡី និងភូមិស្វាយចេក)។ ឃុំខ្សែត្រ ជ្រូកសរុប ៤០៩៩ក្បាល ជ្រូកបា ៩ក្បាល មេពូជ ២៤៦ក្បាល ជ្រូកសាច់ ១៨៧៦ក្បាល កូនជ្រូក ១៩៦៨ក្បាល  និងងាប់ ៧០ក្បាល។

ទាក់ទិនករណីខាងលើនេះដែរ មន្ត្រីការិយាល័យពេទ្យសត្វស្រុកកំពង់រោទ៍ បានបញ្ជាក់ប្រាប់ថា ម្ចាស់អ្នក ចិញ្ចឹមជ្រូក កន្លងមក សត្វជ្រូក មានជំងឺប៉េស្ត គាត់ពុំបានរាយការណ៍ ជូនមន្ត្រីពេទ្យសត្វភូមិ-ឃុំទេ គាត់ ព្យាបាលដោយខ្លួនឯង ក្រោយមក មានផ្ទុះជំងឺប៉េស្តជ្រូក ងាប់ច្រើន គ្រួសារ ខ្លះងាប់អស់ពីទ្រុង ទើបរាយ ការណ៍ជូនពេទ្យសត្វ ឱ្យចុះទៅពិនិត្យ ទើបដឹងថា ការផ្ទុះជំងឺប៉េស្តជ្រូកនេះ កើតឡើងតាំងពីថ្ងៃទី០១ ខែមករា ២០២៤ មកម៉្លេះ និងមានសភាពធ្ងន់ធ្ងរ ឈានទៅងាប់ជាច្រើនក្បាលទៀត។

មន្ត្រីពេទ្យសត្វស្រុក បានបន្តថា តាមការអង្កេតវិភាគបឋម មានចំនួនករណី គឺ ទី១-សង្ស័យជំងឺប៉េស្តជ្រូកធម្មតា និងទី២-សង្ស័យជាជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលជំងឺកាចសាហាវបំផុត បង្កឡើងដោយពពួកវីរុសម៉្យាង ស្រប ពេលបច្ចុប្បន្នពុំទាន់មានវ៉ាក់សាំងការពារ និងព្យាបាលទេ។

ប្រភព បន្តទៀតថា ក្រោយការពិនិត្យអង្កេតបឋមបែបនេះ មន្ត្រីជំនាញពេទ្យសត្វឃុំ-ស្រុក បានចុះធ្វើការ ផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋអ្នកចិញ្ចឹមជ្រូក ឱ្យពួកគាត់យល់ដឹង ដូចជា ទី១-ត្រូវចាក់វ៉ាក់សាំងការពារ តាមប្រតិទិន។ ទី២-បាញ់ថ្នាំសម្លាប់មេរោគក្នុងទ្រុង និងជុំវិញ ទ្រុង ៧ថ្ងៃម្តង ឬ១៤ថ្ងៃម្តង តាមលទ្ធភាពជាក់ ស្តែង។ ទី៣-ត្រូវធ្វើអនាម័យជាប្រចាំ និងទី៤-ពេលសត្វមានជំងឺ ត្រូវរាយការណ៍ទៅពេទ្យសត្វ ឃុំ និងអាជ្ញាធរ ភូមិ ឃុំ ដើម្បីជួយអន្តរាគមន៍។

មន្ត្រីពេទ្យសត្វ បានលើកឡើងទៀតថា បញ្ហាប្រឈម គឺពេលសត្វជ្រូកឈឺងាប់ ពួកគាត់មិនព្រមកប់ចោល គឺពួកគាត់កាប់សាច់លក់ នៅតាមមូលដ្ឋាន បណ្តាលឱ្យឆ្លងជំងឺដល់សត្វជ្រូកគ្រប់ទីកន្លែង។ ពេលសត្វជ្រូកមានជំងឺ កសិករអ្នកចិញ្ចឹមជ្រូក បានព្យាបាលខ្លួនឯង មិនព្រម រាយការណ៍ ផ្តល់ព័ត៌មានឱ្យមន្ត្រី ពេទ្យសត្វឃុំ៕

RELATED ARTICLES