Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះចម្ការស្វាយជាង២០ហិកតារ សង្ស័យអ្នក ដុតព្រៃយកឃ្មុំ

ភ្លើងឆេះចម្ការស្វាយជាង២០ហិកតារ សង្ស័យអ្នក ដុតព្រៃយកឃ្មុំ

ខេត្តកំពត ៖ អណ្តាតភ្លើង បានឆាបឆេះដីព្រៃឫស្សី និងដីចម្ការស្វាយ មួយកន្លែង យ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យខូចខាតអស់ជាង ២០ហិកតារ ដោយសង្ស័យមកពីការដុតព្រៃ ដើម្បីយកឃ្មុំ។

ករណីអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុចអ្នកតាកក្រហម ស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ។

លោកវីរសេនីយ៍ឯក សូ ប៊ុនធឿន អធិការនគរបាលស្រុកទឹកឈូ បានឱ្យដឹងថា ក្រោយពីមានហេតុ ការណ៍ ករណីភ្លើងឆេះព្រៃខាងលើនេះ លោកបានដឹកនាំកម្លាំងចុះអន្តរាគមន៍ភ្លាមៗ និងរាយការណ៍សុំអន្ត រាគមន៍ពីកា រិយាល័យពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ហើយភ្លាមនោះ កម្លាំងការិយាល័យ ពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចំនួន៣គ្រឿង ចុះជួយអន្ត រាគមន៍ពន្លត់ ភ្លាមៗ​។ ជាមួយគ្នានោះដែរ កម្លាំងការិយាល័យពន្លត់អគ្គិភ័យ កងរាជអាវុធហត្ថខេត្ត ក៏បានចេញ រថយន្ត ២គ្រឿងទៀត ទៅជួយអន្តរាគមន៍ពន្លត់ភ្លាមៗផងដែរ។

លោកអធិការ បន្តថា ការធ្វើអន្តរាគមន៍ពន្លត់ភ្លើងឆាបឆេះព្រៃខាងលើនេះ គឺបានប្រើប្រាស់កម្លាំង ពន្លត់អស់ រយៈពេល ៤ម៉ោង និងអស់ទឹកចំនួន ៥ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។ យ៉ាងណាគ្រោះ អគ្គិភ័យនេះ បានបង្កឱ្យខូចខាត ឆេះចម្ការនិងដីព្រៃឫស្សីសរុបចំនួន ២២ហិកតារ ក្នុងនោះខូចខាតស្វាយ អស់ ចំនួនជាង១០០ដើម ក្រៅពីនោះ គឺឆេះព្រៃឫស្សីទាំងអស់។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច អំពីមូលហេតុនៃករណីភ្លើងឆេះព្រៃនេះដែរ គឺសង្ស័យអាចមកពីមាន ក្មេង ៗដុតឃ្មុំនៅក្នុងព្រៃឫស្សី ទើបបណ្តាលឱ្យមានភ្លើងឆេះរាលដាលតែម្តង។ យ៉ាងណា នេះគ្រាន់តែជាការ សន្និ ដ្ឋានបឋមរបស់កម្លាំងសមត្ថកិច្ច ដែលចុះជួយអន្តរាគម៍ពន្លត់អគ្គិភ័យខាងលើតែប៉ុណ្ណោះ៕

RELATED ARTICLES