Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះ២នាក់ លួចដាំកញ្ឆាជាង១ពាន់ដើម

វ៉ៃខ្នោះ២នាក់ លួចដាំកញ្ឆាជាង១ពាន់ដើម

ខេត្តក្រចេះ ៖ កម្លាំងចម្រុះខេត្តក្រចេះបានចុះបង្ក្រាបការដាំដុះ និងរក្សាទុកនៅសារធាតុញៀន (កញ្ឆា) ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ដកហូតកញ្ឆាក្រៀម ចំនួន៥កញ្ចប់ ស្មើនឹង៣០គីឡូក្រាម ព្រមទាំង រកឃើញរុក្ខជាតិញៀន (ដើមកញ្ឆា) ប្រមាណ១៣០០ដើម។

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើង កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុចភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកអូរក្រៀងសែនជ័យ។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះអេង អង ភេទប្រុស អាយុ៣២ឆ្នាំ មានលំនៅ ភូមិអណ្តូងគៀន ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ និងទី២-ឈ្មោះអ៊ូ សុបញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ មានលំនៅ ភូមិព្រះបាទជាន់ជុំ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងចម្រុះចូលរួមបង្ក្រាបរួមមាន កម្លាំងអាវុធហត្ថស្រុកអូរ ក្រៀងសែន ជ័យ កម្លាំងអធិការដ្ឋាននគរបាលស្រុកអូរក្រៀងសែនជ័យ កម្លាំងនគរបាលខេត្តក្រចេះ អាជ្ញាធរស្រុក និងអា ជ្ញាធរភូមិ ឃុំ។ ជាលទ្ធផល សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ជនសង្ស័យ ចំនួន២នាក់ (១-ឈ្មោះអេង អង ២-ឈ្មោះអ៊ូ សុបញ្ញា) ព្រមទាំងដកហូតបានវត្តុតាង រួមមាន រថយន្ត១គ្រឿង ម៉ាកសាំងយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2AT-6924។ ម៉ូតូ១គ្រឿង ម៉ាក FZ ពណ៌ខ្មៅ ពាក់ស្លាក់លេខ ព្រៃវែង 1M-3284។ រុក្ខជាតិញៀន (កញ្ឆាក្រៀម) ចំនួន៥កញ្ចប់ (វេចវិចខ្ចប់រួច) ស្មើនឹង៣០គីឡូក្រាម។ រុក្ខជាតិញៀន (កញ្ឆា)  ចំនួន១៣០០ដើម មិនទាន់ដកបំផ្លាញ។ ម៉ាស៊ីនបូមទឹក ម៉ាក Hino ចំនួន១គ្រឿង។ ជញ្ជីង ចំនួន១គ្រឿង និង កាំភ្លើងកែច្នៃ ចំនួន១ដើម។

ជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅ ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES