Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេងទំនើង២០នាក់ គប់ផ្ទះ កាប់ម៉ូតូ ជាប់ខ្នោះ១២

ក្មេងទំនើង២០នាក់ គប់ផ្ទះ កាប់ម៉ូតូ ជាប់ខ្នោះ១២

ខេត្តកណ្តាល ៖ ក្មេងទំនើង ១ក្រុមធំ មានគ្នាជាង២០នាក់ ជិះម៉ូតូ ជាង១០គ្រឿង និងប្រដាប់ដោយដុំថ្មបាន ធ្វើសកម្មភាពគប់ចូលផ្ទះជាងជួសជុលម៉ូតូម្នាក់ បណ្តាលឱ្យរងការខូចខាត រួចនាំគ្នាជិះរត់គេច និង បានទៅ កាប់ម៉ូតូគេ ១គ្រឿង បណ្តាលឱ្យខូចខាតថែមទៀត។ លុះក្រោយមក ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ បង្ក្រាប និងចាប់ខ្លួនបាន ចំនួន១២នាក់ ខណៈបក្ខពួកផ្សេងទៀត បានរត់គេចខ្លួនបាត់។

ករណីហិង្សា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃនេះ បានកើតឡើងកាលពីវេលាម៉ោង ២និង១៤នាទីរសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្ទះជួសជុលម៉ូតូ ឈ្មោះរិន សាវុធ ស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នគរបាលខេត្តកណ្តាល កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការកម្លាំងកងរាជអាវុធ ហត្ថខេត្តកណ្តាល កម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និង កម្លាំងជំនាញនៃអធិការដ្ឋាននគបាលស្រុក ស្អាង ស្រាវជ្រាបបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងករណីធ្វើឱ្យខូចខាតដោយចេតនា ដោយឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន១២នាក់ ក្នុងចំណោមបក្ខពួក ២១នាក់។

ជនរងគ្រោះ មានឈ្មោះរិន សាវុធ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិកើតហេតុ មុខរបរជាងជួសជុលម៉ូតូ។

ចំណែកក្រុមជនសង្ស័យ មានគ្នាប្រហែល២០នាក់ (ជិះម៉ូតូ ជាង១០គ្រឿង) រួមមាន ទី១-ឈ្មោះម៉ៅ វីរៈរាជ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង អ្នកជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ (ឃាត់ខ្លួន)។ ទី២-ឈ្មោះសាម៉ៃ សង្ហា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង អ្នកជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ឆ្នាំ២០២២ ពណ៌ខ្មៅ និងជាអ្នកធ្វើសកម្មភាព (ឃាត់ខ្លួន)។ ទី៣-ឈ្មោះថេន ដេវីត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង អ្នកជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ឆ្នាំ២០២២ ពណ៌ខ្មៅ (ឃាត់ខ្លួន)។ ទី៤-ឈ្មោះផល សុខលាភ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង អ្នកជិះម៉ូតូម៉ាកហុងដា ស្កុបពី ពណ៌ស (ឃាត់ខ្លួន)។ ទី៥-ឈ្មោះទ្រី ម៉េងគីម ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាងទូរស័ព្ទ រស់នៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ជាអ្នកកាន់ចម្ពាមកៅស៊ូ (ឃាត់ខ្លួន)។ ទី៦-ឈ្មោះឃឹម ប៉ោលីឃាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអូររំចេក ឃុំស្វាយក្រទាល ស្រុកស្អាង ជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ឆ្នាំ២០១២ ពណ៌ខ្មៅ (ឃាត់ខ្លួន)។ ទី៧-ឈ្មោះហាន ម៉េងហុង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ជាអ្នកគប់ដុំថ្ម (ឃាត់ខ្លួន)។ ទី៨-ឈ្មោះអ៊ុំ វណ្ណា ហៅញ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ រស់នៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង (ឃាត់ខ្លួន)។ ទី៩-ឈ្មោះវិចិត្រ សុបញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ រស់នៅភូមិព្រែស្នង ឃុំព្រែកគយ ស្រុកស្អាង អ្នកបើកម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ផលិតឆ្នាំ២០២៤ (ឃាត់ខ្លួន)។ ទី១០-ឈ្មោះស្រល់ ជីមិញ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិវ៉ែនក្រោម ឃុំស្វាយក្រទាល ស្រុកស្អាង អ្នកគប់ដុំថ្ម (ឃាត់ខ្លួន)។ ទី១១-ឈ្មោះថុល រតនា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង បើកម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ស (ឃាត់ខ្លួន)។ ទី១២-ឈ្មោះថុន រដ្ឋា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្វាយជួរ ឃុំកោះខែល ស្រុងស្អាង ជិះម៉ូតូហុងដា ឌ្រីម សេ១២៥ ពណ៌ស (ឃាត់ខ្លួន)។ ទី១៣-ឈ្មោះនីន ហៅគោ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង អ្នកជិះម៉ូតូម៉ាកហុងដា ស្កុបពី ពណ៌ប្រផេះ ជាអ្នកជិះពីក្រោយ (គេចខ្លួន)។ ទី១៤-ឈ្មោះយ៉ីម ផានីន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចុងកោះគរ ឃុំស្វាយប្រទាល ស្រុកស្អាង ជាអ្នកកាន់ដាវ (គេចខ្លួន)។ ទី១៥-ឈ្មោះផេង ស៊ុនហាក់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ជាអ្នកឌុបម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ (គេចខ្លួន)។ ទី១៦-ឈ្មោះតាក់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ជិះម៉ូតូម៉ាក ស៊ុយស៊ូគី និច ពណ៌ខៀវ ជាអ្នកដឹកអ្នកកាន់ផ្គាក់ (គេចខ្លួន)។ ទី១៧-ឈ្មោះហៃ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិព្រែកអម្ពិល ឃុំព្រែកអម្ពិល ស្រុកស្អាង ជិះម៉ូតូម៉ាកហុងដា ស្កុបពី ពណ៌ស ម្នាក់ឯង (គេចខ្លួន)។ ទី១៨-ឈ្មោះបញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង (គេចខ្លួន)។ ទី១៩-ឈ្មោះបញ្ញា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ផលិតឆ្នាំ២០២៤ ជិះពីក្រោយកាន់ដាវ (គេចខ្លួន)។ ទី២០-ឈ្មោះហុងធំ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ និងលំនៅមិនពិតប្រាកដ អ្នកកាន់កាំបិតផ្គាក់ (គេចខ្លួន) និង២១-ឈ្មោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុស មិនស្គាល់លំនៅ (គេចខ្លួន)។ ជនសង្ស័យទាំងអស់ គ្មានសារធាតុញៀនក្នុងទឹកនោម។ រីឯវត្ថុតាងចាប់យក ដុំថ្ម ចំនួន៤ដុំ និងដែកទីប ១ដើម។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ២និង១៤នាទីរសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ មានជនសង្ស័យចំនួន ២១នាក់ ជិះម៉ូតូ ១០គ្រឿង (១-ម៉ាកស៊ុយស៊ូគី និច ពណ៌ខៀវ ១គ្រឿង ២-ម៉ាកហុងដា ស្កុបពី ពណ៌ស ១គ្រឿង និងពណ៌១ប្រផេះ ទី៣-ម៉ូតូហុងដា ឌ្រីម សេ១២៥ ចំនួន៧គ្រឿង ពណ៌ស ១គ្រឿង និងពណ៌ខ្មៅ ១គ្រឿង) បាននាំគ្នាជិះធ្វើសកម្មភាពយកដុំថ្ម ៤ដុំ គប់ចូលផ្ទះជនរងគ្រោះដែលជួសជុលម៉ូតូ និងមានកាន់ដាវ កាំបិតផ្គាក់ ហើយបាននាំគ្នាជិះបំបែកគ្នាតាមផ្លូវអស់ខ្លះ ហើយដល់ចំណុចជិតស្ពាន កោះអន្លង់ចិន ក្នុងភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល បានជិះដល់តារាងបាល់ទះ ឈ្មោះយ៉ីម ផានីន បានចុះទៅកាប់និងវាយម៉ូតូ ១គ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌ទឹកប៊ិក ពេលនោះក៏នាំគ្នាជិះ គេចខ្លួន បាត់អស់ទៅ។

ដោយឡែក ផ្ទះរបស់ជនរងគ្រោះត្រូវបានក្រុមជនសង្ស័យនាំគ្នាយកដុំថ្ម និងបាញ់ចម្ពាមកៅស៊ូ ចំនួន៣ដង រួចមកហើយ ដោយលើកទី១-នៅវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ក្រុមជនសង្ស័យ មានគ្នា ៤នាក់ ជិះម៉ូតូហុងដា ឌ្រីម សេ១២៥ ចំនួន២គ្រឿង បានបាញ់ចម្ពាមកៅស៊ូ ចូលផ្ទះជនរងគ្រោះ ១គ្រាប់ ដុំថ្ម។ លើកទី២-នៅវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ មានជនសង្ស័យ៤នាក់ ជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥  ចំនួន២គ្រឿង បានគប់ដុំថ្មមួយដុំចូលផ្ទះជនរងគ្រោះ និងលើកទី៣- នៅវេ លាម៉ោង ២និង១៤នាទីរសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ក្រុមក្មេងទំនើងទាំងអស់នោះ បានមកធ្វើសកម្ម ភាពម្តងទៀត យកដុំថ្ម ចំនួន៤ដុំ គប់ចូលផ្ទះជនរងគ្រោះដែលជួសជុលម៉ូតូ និងមានកាន់ដាវ កាំបិតផ្គាក់ បាញ់ចម្ពាមកៅស៊ូ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាន យកមកសាកសួរ ដើម្បីចាត់ការតាមនីតិវិធីតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងអស់គ្នា បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបាននាំគ្នាជិះ ចេញពីវិ ទ្យាល័យស្អាង ទៅតាមឈ្មោះហុង ហៅធំ ទៅធ្វើសកម្មភាពយកដុំថ្មគប់ និងបាញ់ចម្ពាមកៅស៊ូ ទៅលើផ្ទះជន រងគ្រោះជួសជុលម៉ូតូ ឈ្មោះរិន សាវុធ ស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ប្រាកដ មែន។

សង្ស័យទាំង១២នាក់ខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បី សាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

RELATED ARTICLES