Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចុះធ្វើរដ្ឋបាលក្នុងសណ្ឋាគារ រកឃើញភ្ញៀវ១១នាក់ ពាក់ព័ន្ធគ្រឿងញៀន

ចុះធ្វើរដ្ឋបាលក្នុងសណ្ឋាគារ រកឃើញភ្ញៀវ១១នាក់ ពាក់ព័ន្ធគ្រឿងញៀន

ខេត្តស្វាយរៀង ៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិ និត្យគ្រឿងញៀន បានធ្វើប្រតិបត្តិការចុះធ្វើរដ្ឋបាលតាមសណ្ឋាគារ ឃាត់ខ្លួនជនសង្ស័យប្រើ ប្រាស់គ្រឿង ញៀន បានចំនួន១១នាក់ (ស្រី៣នាក់) និងសម្ភារៈផ្សេងៗមួយ ចំនួន នៅក្រុងបាវិត ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ក្នុងការប្រតិបត្តិការដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ចុះធ្វើរដ្ឋ បាលនៅសណ្ឋាគារ ថៃ អាង ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ លោកតូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានណែនាំឱ្យម្ចាស់អាជីវកម្ម ត្រូវពង្រឹង ការបង្ការនិងសហការជាមួយសមត្ថកិច្ច ដើម្បីសុវត្ថិភាពទីតាំងរបស់ខ្លួន ពីករណីគ្រឿងញៀន ។

លោកតូច ប៉ូលីវ៉ា បានលើកឡើងថា គោលការណ៍ណែនាំ លេខ០០២ បានចង្អុល និងបង្កើនការត្រួតពិនិត្យ រដ្ឋបាលតាមគោលដៅសង្ស័យនានា អនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព គ្មានគ្រឿងញៀន សំដៅកាត់បន្ថយនិងលុបបំបាត់សកម្មភាពលូចលាក់កែច្នៃ សារធាតុគីមីផ្សំ ការចរាចរ ប្រើប្រាស់ និងជួញដូរ គ្រឿងញៀនខុសច្បាប់ នៅតាមមូលដ្ឋាន ដែលធ្វើសកម្មភាពចរាចរទំនិញចេញ ចូលឆ្លងកាត់ នៅតាមបណ្តា ក្រុង ស្រុក ក្នុងខេត្តស្វាយរៀង។

លោកអភិបាលរងខេត្តស្វាយរៀង បានបន្ថែមថា ការធ្វើរដ្ឋបាលនៅសណ្ឋាគារ ថៃ អាន នោះកម្លាំងជំនាញ បានធ្វើតេស្តរកសារធាតុញៀន លើជនសង្ស័យ និងបានរកឃើញវិជ្ជមាន ចំនួន១១នាក់ (ស្រី២នាក់) ហើយក្នុង ចំណោម ១១នាក់នេះ មានម្នាក់ បានរក្សាទុកកញ្ចប់ម្សៅស ចំនួន២កញ្ចប់តូច។

ក្រោយពីបានធ្វើតេស្តរួច កម្លាំងជំនាញ បានធ្វើកំណត់ហេតុ និងបញ្ជូនជនសង្ស័យ ទៅសាកសួរបន្ត។ក្រោយ ពីសាកសួររួចមក ជនសង្ស័យទាំង១១នាក់ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES