Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចូលក្លឹបផឹកស៊ីវ៉ៃគ្នា ជាប់ខ្នោះ៦

ចូលក្លឹបផឹកស៊ីវ៉ៃគ្នា ជាប់ខ្នោះ៦

ភ្នំពេញ ៖  ក្មេងស្ទាវ ចំនួន២ក្រុម បានចូលទៅផឹកស៊ីនៅក្នុងក្លឹបរាត្រី ១កន្លែង រួចបានឈ្លោះទាស់ទែងគ្នា រហូតឈានដល់អំពើហិង្សា គប់ដបស្រានិងកែវដាក់គ្នា បណ្តាលឱ្យរងរបួស រួចរត់ចេញពីក្នុងក្លឹប ទាំងឈាម ជោកខ្លួន ផ្អើលដល់សមត្ថកិច្ច ចុះឃាត់ខ្លួនបានចំនួន៦នាក់ នាំ យកទៅសាកសួរ។

ហេតុការណ៍ហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២៤ នៅត្រង់ចំណុចក្លឹបរាត្រី នឹក Ex ស្ថិតនៅតាមបណ្តោយផ្លូវ៥៥ កែងនឹងផ្លូវ ២៤២ ស្ថិតនៅក្នុង សង្កាត់ ចតុមុខ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មាននារីម្នាក់ បានឱ្យដឹងថា មុនពេលកើតហេតុ ខ្លួននិងមិត្តភក្តិ កំពុងតែអង្គុយផឹកស៊ីនៅក្នុងក្លឹប នឹក Ex ស្រាប់តែមាន ក្មេងស្ទាវ ២ក្រុម បានឈ្លោះទាស់ទែងគ្នា រួចវាយតប់គ្នា ឈានដល់ការគប់ដបស្រា និង កែវ បណ្តាលឱ្យមានអ្នករបួស ខ្លះបែកមុខ ខ្លះដួលសន្លប់ ហើយនាំគ្នារត់ចេញពីក្នុងក្លឹប ចែកជើងគ្នា ផ្អើលដល់ បងប្អូនប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានទាំងយប់តែម្តង។

ភ្លាមនោះសន្តិសុខក្លឹបខាងលើ ឃាត់ខ្លួនបានចំនួន៦នាក់ បញ្ជូនទៅប៉ុស្តិ៍នគរបាលចតុមុខ ដើម្បីធ្វើសាកសួរ ដោយមិនទាន់ដឹងថាភាគីណាជាអ្នកបង្ក ភាគីណាជាជនរងគ្រោះនៅឡើយ រង់ចាំមើលកាមេរ៉ាសុវត្ថិភាពរបស់ ក្លឹបខាងលើសិន៕

RELATED ARTICLES