Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរលួចចិញ្ចៀន៥៨វង់ ជាប់ខ្នោះទាំងអ្នកលក់ មាស

ចោរលួចចិញ្ចៀន៥៨វង់ ជាប់ខ្នោះទាំងអ្នកលក់ មាស

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចគ្រឿងអលង្ការ (ចិញ្ចៀនប្លាទីន) ជាង៥០វង់ យកទៅលក់ ឱ្យអាជីវករលក់មាសម្នាក់ នៅផ្សារច្បារអំពៅ លុះក្រោយមកត្រូវបានសមត្ថកិច្ចជំនាញបើកការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនទាំងជនសង្ស័យ ២នាក់។

ករណីលួចទ្រព្យសម្បត្តិនេះ បានកើតឡើងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ B4 ស្ថិត ក្នុងភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះប្រាក់ ពៅ ភេទប្រុស មុខរបរកម្មករសំណង់ ស្នាក់នៅភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ (ជនដៃដល់) និងទី២-ឈ្មោះអ៊ី ផល្លា ភេទស្រី មុខរបរ លក់គ្រឿងអលង្ការ ស្នាក់នៅផ្ទះ លេខ២៩៤ ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ (អ្នក ទទួលផលចោរកម្ម)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី១៥ និងថ្ងៃទី១៦ ខែ មករា ឆ្នាំ២០២៤ បានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន២នាក់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ និង ទទួលផលចោរកម្ម។

ប្រភពដដែល បន្តថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញ បានឃាត់ខ្លួនឈ្មោះប្រាក់ ពៅ ជាជនដៃដល់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ នៅចំណុចផ្ទះ B4 ស្ថិតក្នុងភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដោយដកហូតបានវត្ថុតាង ចិញ្ចៀនប្លាទីន (ទឹក៤) ដាំត្បូងពណ៌ស ចំនួន៥វង់។

ប្រភពខាងលើ បញ្ជាក់ថា រហូតមកដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចឈានដល់ការ ឃាត់ខ្លួនជន សង្ស័យម្នាក់ទៀត ឈ្មោះ អ៊ី ផល្លា ភេទស្រី ជាអ្នកលក់គ្រឿងអលង្ការ ពីបទទទួលផលចោរកម្ម ដោយ ដកហូតបានវត្ថុតាង ចិញ្ជៀនប្លាទីន (ទឹក៣) មានដាំត្បូង ពណ៌ស ចំនួន៥៣វង់។ សរុបចិញ្ចៀនដកហូតបាន ៥៨វង់។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES