Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ប្រពន្ធរត់ចោល អត់លុយបង់បន្ទប់ជួល ច...ង...ក...

 ប្រពន្ធរត់ចោល អត់លុយបង់បន្ទប់ជួល ច…ង…ក…

ភ្នំពេញ ៖ បុរសម្នាក់ ត្រូវស្ត្រីជាប្រពន្ធចុះចោលបាត់ ទុកឱ្យស្នាក់នៅបន្ទប់ជួលតែម្នាក់ឯង ធ្វើឱ្យកើតមាន វិបត្តិផ្លូវចិត្ត ណាមួយអត់លុយបង់ថ្លៃបន្ទប់ជួលផង (ជំពាក់ថ្លៃបន្ទប់ជួល ២ខែហើយ) ក៏គិតខ្លី ចងកសម្លាប់ ខ្លួននៅក្នុងបន្ទប់ ដោយបន្សល់ទុកលិខិតបណ្តាំ ១ច្បាប់ ផ្តាំផ្ញើលាប្រពន្ធ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួល លេខ១៧ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។បុរសដែលចងកសម្លាប់ខ្លួន មានឈ្មោះមោក ឃ្លោក អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើត នៅភូមិក្រាំងចំបក់ ឃុំពាមរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង សព្វថ្ងៃស្នាក់នៅបន្ទប់ជួល ក្នុងភូមិទ្រា៤ សង្កាត់ ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

តាមប្រភពបុរសឈ្មោះ លន ហាក់ អាយុ៤៧ឆ្នាំ ជាម្ចាស់បន្ទប់ជួលខាងលើ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះ បានជំពាក់លុយថ្លៃបន្ទប់ជួល របស់គាត់ ២ខែមកហើយ ។ ប្រហែលជាង១០ថ្ងៃមុន ប្រពន្ធជនរងគ្រោះ បានចុះចោលជនរងគ្រោះបាត់ទៀត។ រហូតមកដល់វេលាម៉ោងប្រហែល៥ល្ងាច ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ គាត់ពុំបានឃើញជនរងគ្រោះចេញពីក្នុងបន្ទប់តាំងពីព្រឹក ទើបឡើងទៅគោះទ្វារ ស្រែកហៅ ប៉ុន្តែគ្មានឮសំ ឡេងតបសោះ ហើយបន្ទប់ជាប់គន្លឹះពីក្នុងទៀត ទើបគាត់សង្ស័យ ក៏ហៅអ្នកជួលបន្ទប់ជាប់បន្ទប់ជនរងគ្រោះ ឱ្យជួយឆ្កឹះបង្អួចបើកចូលទៅមើល ស្រាប់តែប្រទះឃើញជនរងគ្រោះចងកជាប់នឹងចម្រឹងដែកបង្អួច ស្លាប់បាត់ ទៅហើយ ទើបកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ច ចុះពិនិត្យភ្លាមៗតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី២ ព្រមទាំង ជំនាញកោសល្យវិច័យ បានចុះមកធ្វើការហ៊ុមព័ទ្ធពិនិត្យទីតាំងកើតហេតុ ដោយបានពិនិត្យបន្ទប់កើតហេតុ ឃើញមានទ្វារចេញចូល១ នៅពីខាងមុខ ចាក់គន្លឹះពីក្នុងជាប់ បង្អួចបន្ទប់ មានស្នាមគាស់របើក នៅជាប់ នឹងចម្រឹងដែកបង្អួច មានសាកសពមនុស្សប្រុសម្នាក់ ចងក ដោយខ្សែចំណងនីឡុង នៅក្បែរជើង មាន កូនកៅអី១ និងលិខិតបណ្តាំ ១សន្លឹក សសេរដោយទឹកប៊ិកពណ៌ខៀវ ក្នុងអត្ថន័យផ្តាំផ្ញើនិងលាប្រពន្ធ។ សពពាក់អាវយឺតដៃខ្លី ស្លៀកខោជើងវែង មានហូរទឹកមាត់ប្រឡាក់ចង្កា ដល់ផ្ទៃអាវខាងមុខ សាកសពមាន សភាពរឹង មានស្នាមជាំទ្រុឌនៅជុំវិញក ១កន្លែង ពិនិត្យទឹកនោមសាកសព វិជ្ជមានសារធាតុញៀន ប្រភេទ មេតំហ្វេតាមីន។

យោងតាមការពិនិត្យកន្លែងកើតហេតុ និងការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោស ល្យវិច័យអមសាលាដំបូងរាជធានីភ្នំពេញ បានសន្និដ្ឋានបានថា ជនរងគ្រោះខាងលើ ពិតជាស្លាប់ដោយ ចងកធ្វើអត្តឃាត ប្រាកដមែន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀប ចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES