ភ្នំពេញ៖កញ្ញាAshley Melendez បវរកញ្ញាមកពីប្រទេសPuerto Rico បានក្លាយទៅជាបវរកញ្ញាសាកល លោក ឆ្នាំ២០២៣ (Miss Global 2023 ) ដែលការប្រកួតវគ្គផ្ដាច់ព័ត្រនៅរាត្រីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅលើទឹកដីកម្ពុជា រៀបចំដឹកនាំដោយលោកអ៊ិន សុភិន សហការណ៍ជាមួយប៉ុស្ដិ៍បាយ័ន ។នេះគឺជាមោទនភាពមួយដែលព្រឹត្តិកាណ៍ដ៍ធំរៀបចំនៅកម្ពុជា បើទោះជាបេក្ខភាពតំណាងឲ្យកម្ពុជាកញ្ញា លក្ខណ៍ មុនីអានីតា មិនបានចូលទៅTop5 ពោលគឺបានត្រឹមតែវគ្គTop 13 ក្ដី ប៉ុន្ដែលោកសុភិន ថាលោករីក រាយចំពោះលទ្ធផលមួយនេះ។
លោកអ៊ិន សុភិន ថៅកែផលិតកម្មមហាហង្សដែលបានពាំនាំយកកម្មវិធីMiss Global 2023 មកប្រកួតវគ្គ ផ្ដាច់ព័ត្រ (Final)នៅលើទឹកដីកម្ពុជានោះយល់ថាជាការលើកមុខមាត់របស់ខ្មែរឲ្យពិភពលោកបានស្គាល់កម្ពុជា រឹតតែច្បាស់តាមរយៈវិស័យបវរកញ្ញាអន្ដរជាតិមួយនេះ។លោកសុភិន ប្រាប់អ្នកកាសែតថាក្នុងនាម ជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍លំដាប់អន្ដរជាតិមួយនេះលោករំភើបដែលតំណើរការកម្មវិធីបញ្ចប់ទៅដោយ ជោគជ័យនិង រលូនល្អ ទោះជាមានចំណុចខ្វះខាតខ្លះៗក្ដី ។ចំពោះបេក្ខភាពកម្ពុជាកញ្ញាលក្ខណ៍ មុនីអានីតា ដែលមិនបាន ឈាន ទៅវគ្គTop 5 គឺបានត្រឹមវគ្គTop 13 នោះលោកសុភិន ទទួលបានការលើកទឹកចិត្តនិងសរសើរពីសំ ណាក់អ្នកតាមដានវិស័យបវរកញ្ញាថាលោកពូកែជ្រើសរើសសុទ្ធតែបានTop នៅលើឆាកអន្ដរជាតិ លើកលែង តែចន សុទិម៉ា ប៉ុន្ដែទទួលការចាប់អារម្មណ៍ខ្លាំងពីមហាជនក្នុងស្រុកផងដែរ។ ចំពោះតំណាងកម្ពុជាចូលរួម ប្រកួតនៅកម្មវិធីដ៍ធំនេះ ដែលឈានដល់Top 13 នេះបើកផ្លូវឲ្យបវរកញ្ញាកម្ពុជាផ្សេងៗទៀតកាន់តែមានភាព ក្លាហាននិងលេចមុខច្រើនលើវេទិការលំដាប់ពិភពលោកផ្សេងៗទៀត។
គូរបញ្ជាក់ថាការប្រកួតបវរកញ្ញាពិភពលោក(Miss Global 2023 )បានរៀបចំ២ប្រទេសគឺនៅកម្ពុជា និងវៀត ណាម ហើយចាប់ផ្ដើមប្រកួតតាំងពីថ្ងៃទី២ ខែមករាឆ្នាំ២០២៤ ដែលមានបេក្ខភាពទាំងអស់ចំនួន៨២ ប្រទេស ចូលរួម ។ប៉ុន្ដែនៅថ្ងៃFinal ដែលរៀបចំនៅលើទឹកដីកម្ពុជាគេឃើញមានបវរកញ្ញាចំនួន៧៩ ប្រទេសចូលរួម ប្រជែងយកមកុដហើយជាលទ្ធផលកញ្ញា Ashley Melendez បវរកញ្ញាមកពីប្រទេសPuerto Rico គឺជាម្ចាស់ មកុដMiss Global 2023 ជំនួសតំណែងកញ្ញាShane Tormes ម្ចាស់មកុដMiss Global 2022 ខណៈដែល កញ្ញាលក្ខណ៍ មុនីអានីតា ជាប់ត្រឹមTop 13 ។អ្វីដែលគូរឲ្យចាប់អារម្មណ៍ទោះជាតំណាង កម្ពុជាមិនបានឈ្នះ ពានមួយនេះក្ដី ប៉ុន្ដែគេឃើញFan របស់កញ្ញាលក្ខណ៍ មុនីអានីតា មកគាំទ្រនិងហ៊ោ ពេញស្ទីឌី យោបាយ័ន ស្ទឹងមានជ័យ ដែលនេះបញ្ជាក់ថាទោះជាលទ្ធផលយ៉ាងណាក៍អ្នកគាំទ្រនៅតែ ពេញចិត្តចំពោះការបង្ហាញ អស់ពីសម្ថភាពរបស់តំណាងកម្ពុជាទៅកាន់ពិភពលោក។សម្រាប់លោកអ៊ិន សុភិន នៅតែសង្កត់ថាសូមកុំឲ្យ គ្រប់គ្នាមើលរំលងវិស័យបវរកញ្ញា នេះព្រោះកម្មវិធី លំដាប់ថ្នាក់ពិភពលោកបែបនេះនាំឲ្យបរទេសស្គាល់ប្រ ទេសកម្ពុជាកាន់តែច្បាស់ ក៍ដូចជា ជួយលើកស្ទួយវិស័យទេសចររបស់ខ្មែរយើង ឲ្យអន្ដរជាតិរឹតតែចាប់ អារម្មណ៍ខ្មែរផងដែរ៕