Monday, November 18, 2024
Homeព័ត៌មានសិល្បៈរកឃើញម្ចាស់មកុដ Miss Global 2023 នៅលើទឹកដីកម្ពុជា ខណៈបវរកញ្ញាកម្ពុជាចូល ដល់Top 13

រកឃើញម្ចាស់មកុដ Miss Global 2023 នៅលើទឹកដីកម្ពុជា ខណៈបវរកញ្ញាកម្ពុជាចូល ដល់Top 13

ភ្នំពេញ៖កញ្ញាAshley Melendez បវរកញ្ញាមកពីប្រទេសPuerto Rico បានក្លាយទៅ​ជាបវរ​កញ្ញា​សាកល លោក ឆ្នាំ២០២៣ (Miss Global 2023 ) ដែលការប្រកួតវគ្គផ្ដាច់ព័ត្រនៅរាត្រីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅលើទឹកដីកម្ពុជា រៀបចំដឹកនាំដោយលោកអ៊ិន សុភិន សហ​ការណ៍​​ជាមួយប៉ុស្ដិ៍បាយ័ន ។នេះគឺជាមោទនភាពមួយដែលព្រឹត្តិកាណ៍ដ៍ធំរៀបចំនៅកម្ពុជា បើទោះ​ជាបេក្ខភាពតំណាងឲ្យកម្ពុជាកញ្ញា លក្ខណ៍ មុនីអានីតា មិនបានចូលទៅTop5 ពោល​គឺបាន​ត្រឹមតែវគ្គTop 13 ក្ដី ប៉ុន្ដែលោកសុភិន ថាលោករីក រាយចំពោះលទ្ធផលមួយនេះ។

 លោកអ៊ិន សុភិន ថៅកែផលិតកម្មមហាហង្សដែលបានពាំនាំយកកម្មវិធីMiss Global 2023 មកប្រកួតវគ្គ ផ្ដាច់ព័ត្រ (Final)នៅលើទឹកដីកម្ពុជានោះយល់ថាជាការលើកមុខមាត់​របស់​ខ្មែរ​ឲ្យពិភពលោកបានស្គាល់កម្ពុជា រឹតតែច្បាស់តាមរយៈ​វិស័យបវរកញ្ញាអន្ដរជាតិ​មួយនេះ។​លោកសុភិន ប្រាប់អ្នកកាសែតថាក្នុងនាម ជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍​លំដាប់អន្ដរជាតិមួយ​នេះលោករំភើបដែលតំណើរការកម្មវិធីបញ្ចប់ទៅដោយ ជោគជ័យនិង រលូនល្អ ទោះជាមាន​ចំណុច​ខ្វះខាតខ្លះៗក្ដី ។ចំពោះបេក្ខភាពកម្ពុជាកញ្ញាលក្ខណ៍ មុនីអានីតា ដែលមិនបាន ឈាន ទៅវគ្គTop 5 គឺបានត្រឹមវគ្គTop 13  នោះលោកសុភិន ទទួលបានការលើក​ទឹកចិត្ត​និង​​សរសើរ​ពីសំ ណាក់អ្នកតាមដានវិស័យបវរកញ្ញាថាលោកពូកែជ្រើសរើសសុទ្ធតែបានTop នៅលើឆាក​អន្ដរជាតិ លើកលែង តែចន សុទិម៉ា ​ប៉ុន្ដែទទួលការចាប់អារម្មណ៍ខ្លាំងពីមហាជនក្នុងស្រុកផង​ដែរ​។ ចំពោះតំណាង​កម្ពុជា​ចូលរួម ប្រកួតនៅ​កម្មវិធីដ៍ធំនេះ ដែលឈានដល់Top 13 នេះបើក​ផ្លូវ​​ឲ្យបវរកញ្ញា​កម្ពុជាផ្សេងៗ​ទៀតកាន់តែមាន​ភាព ក្លាហាន​និងលេច​មុខច្រើនលើវេទិការលំ​ដាប់​​ពិភពលោកផ្សេងៗទៀត។          

គូរបញ្ជាក់ថាការប្រកួតបវរកញ្ញាពិភពលោក(Miss Global 2023 )បានរៀបចំ២ប្រ​ទេស​គឺនៅកម្ពុជា និងវៀត ណាម ហើយចាប់ផ្ដើមប្រកួតតាំងពីថ្ងៃទី២ ខែមករាឆ្នាំ២០២៤ ដែល​មាន​បេក្ខភាពទាំងអស់ចំនួន៨២ ប្រទេស ចូលរួម ។ប៉ុន្ដែនៅថ្ងៃFinal ដែលរៀបចំនៅលើទឹក​ដីកម្ពុជា​គេឃើញមាន​បវរកញ្ញា​ចំនួន៧៩ ប្រទេសចូលរួម ប្រជែងយកមកុដ​ហើយជាលទ្ធ​ផលកញ្ញា Ashley Melendez បវរកញ្ញាមកពីប្រទេសPuerto Rico គឺជាម្ចាស់ មកុដMiss Global 2023 ជំនួសតំណែងកញ្ញាShane Tormes ម្ចាស់មកុដMiss Global 2022  ខណៈដែល កញ្ញាលក្ខណ៍ មុនីអានីតា ជាប់ត្រឹមTop 13 ។អ្វីដែលគូរឲ្យចាប់អារម្មណ៍​ទោះជាតំណាង កម្ពុជាមិនបានឈ្នះ ពានមួយនេះក្ដី ប៉ុន្ដែគេឃើញFan របស់កញ្ញាលក្ខណ៍ មុនីអានីតា មកគាំទ្រនិងហ៊ោ ពេញស្ទីឌី យោបាយ័ន ស្ទឹងមានជ័យ ដែលនេះបញ្ជាក់ថាទោះ​ជាលទ្ធផលយ៉ាងណាក៍អ្នកគាំទ្រនៅតែ ពេញចិត្តចំពោះការបង្ហាញ អស់ពីសម្ថភាពរបស់តំណាងកម្ពុជាទៅកាន់ពិភពលោក។សម្រាប់លោកអ៊ិន សុភិន នៅតែសង្កត់ថាសូមកុំឲ្យ គ្រប់គ្នា​មើល​រំលងវិស័យបវរកញ្ញា នេះព្រោះកម្មវិធី លំដាប់ថ្នាក់ពិភពលោកបែបនេះនាំ​ឲ្យបរទេសស្គាល់​ប្រ ទេសកម្ពុជាកាន់តែច្បាស់ ក៍ដូចជា ជួយលើកស្ទួយវិស័យទេសចររបស់ខ្មែរយើង ឲ្យអន្ដរជាតិរឹតតែចាប់ អារម្មណ៍ខ្មែរផងដែរ៕

RELATED ARTICLES