Monday, November 18, 2024
Homeតារាខ្មែរតើព្រាប សុវត្ថិ-ខេមរៈ សិរីមន្ដ ៖នៅបន្ដច្រៀងរ៉េប ទៀតឬ អត់ ?

តើព្រាប សុវត្ថិ-ខេមរៈ សិរីមន្ដ ៖នៅបន្ដច្រៀងរ៉េប ទៀតឬ អត់ ?

ភ្នំពេញ៖ប្រតិកម្មពេញបណ្ដាញសង្គមមានការវែកញែកវិភាគទៅលើការការលើកឡើងរបស់តារាចម្រៀងរ៉េបលោកឡេង តារា ហៅខ្មែរមួយជីវិត ដែលបានយល់ថាតារាចម្រៀងលំដាប់ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ មិនគូរណាច្រៀងចង្វាក់រ៉េប គូរតែច្រៀងបទបែបប្រពៃណីទើបសាក​សម​កេរិ៍្ដឈ្មោះអ្នកទាំងពីរនោះដោយ​ក្នុងនោះអ្នកគាំទ្រលោកតារា យល់ថាការនិយាយ​បែប​នេះ​​របស់របស់លោកមិនខុសទេ ប៉ុន្ដែFan  របស់ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ បែជាថា​លោក​​តារាគ្មានសិទ្ធិមកបិទផ្លូវឬហាមមិនឲ្យគេច្រៀងចង្វាក់នេះ ចង្វាក់នោះ​តាមចិត្ត​របស់​លោកចង់​បានឡើយ ព្រោះទីផ្សារសេរីហើយកន្លងមកលោកសុវត្ថិ-សិរីមន្ដ ក៍មិ​នដែល​ហាមឃាត់​លោក​ខ្មែរ​​មួយជីវិតថាមិនឲ្យច្រៀងចង្វាក់ណាផ្សេងក្រៅពីរ៉េប ដែរ។

 មជ្ឈដ្ឋានមហាជនរងចាំមើលថាក្រោយមានភាពចង្រូងចម្រាសបែបនេះលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ដែលពេលនេះសុទ្ធតែទទួលបានគោរម្យងារជាឧកញ៉ាដូច​គ្នានោះ​នៅ​តែបន្ដច្រៀងបទរ៉េប តទៅទៀត ឬមួយ​ក៍ឈប់ត្រឹមនេះ?

 អតីតតារាចម្រៀងហង្សមាសលោកនូ ស៊ឹប ដែលបច្ចុប្បន្នក្លាយទៅជាគ្រូបង្ហាត់​បច្ចេក​ទេសច្រៀងនិងជា​គណៈ​កម្មាការប្រលងចម្រៀងនៅកម្មវិធីមួយចំនួននោះបានឲ្យដឹងថាការលើកឡើងរបស់លោកខ្មែរមួយជីវិតនោះមិនមានអ្វីធ្ងន់ធ្ងររហូតដល់មានការសុំទោសនោះទេ ព្រោះការពិតលោកមានបំណងល្អ។លោកនូ ស៊ឹប អះអាងថា​តាមលោកស្ដាប់ការលើក​ឡើង​របស់ប្អូនខ្មែរមួយជីវិតនោះគឺគ្នាស្រលាញ់ព្រាប សុវត្ថិ ខ្លាំងណាស់ ចង់ឲ្យIdol របស់ខ្លួន​នៅតែ​ល្អតទៅទៀត ទើបនិយាយបែបនេះឡើង។លោកថាម្នាក់នេះ(ខ្មែរមួយជីវិត)​ស្រលាញ់​វប្បធ័ម​ខ្លាំង ហើយនិយាយប៉ុណ្ណឹងមិនប៉ះអីដល់តារាទាំងពីរច្រើនទេ ប៉ុន្ដែបើគិតថាពាក្យនោះប៉ះខ្លាំង​ដល់មុខជំ​នួញ​របស់ពួកគេរឿងនេះលោកក៍គិតមិនដល់ដែរ ។

 ឆ្លើយតបសំណួរថាតើក្រោយមានរឿងបែបនេះលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ គូរតែ​នៅបន្ដច្រៀងរ៉េប ទៀតឬអត់តាមការយល់ឃើញរបស់លោកនោះលោកនូ ស៊ឹប ថា​ចង្វាក់រ៉េប នេះគូរតែក្មេងៗទើបត្រូវ ព្រោះពេល​ខ្លះច្រៀងញាប់ពេកស្ដាប់អត់បានទេ ប៉ុន្ដែ​បើច្រៀងយឺតបន្ដិចអាចស្ដាប់បាន អត់អីទេ ។លោកនូ ស៊ឹប សង្កត់ថា​សរុប​​ទៅការលើកឡើង​របស់ប្អូនខ្មែរមួយជីវិតបែបនេះ លោកអាចវាយតម្លៃបានថាម្នាក់ហ្នឹងស្រលាញ់ព្រាប សុវត្ថិ ខ្លាំង ទើបនិយាយចឹងគឺចង់ឲ្យល្អ ។

 ទោះជាមានការលើកឡើងរបស់លោកនូ ស៊ឹប បែបនេះក្ដី ប៉ុន្ដែលោកខេមរៈ សិរីមន្ដ នៅតែចង់ឲ្យខ្មែរ​មួយជីវិត​កែប្រែពាក្យពេជន៍របស់ខ្លួនឡើងវិញ ខណៈដែលលោកព្រាប សុវត្ថិ វិញថាលោកមានការរង្កៀសចិត្តតិច​តួចនា​ពេលនេះ តែលោកថាសិល្បករត្រូវធ្វើគំរូល្អ ចេះរួម​រួម​គ្នា អធ្យាស្រ័យគ្នា ក្នុងនាមជាសិល្បៈរួមអាជីពផង ក្នុង​នាម​ជាជនជាខ្មែរតែមួយដែលពោ​ពេញ​ទៅ​ដោយ​ស្នាមញញឹម ។

 ដោយឡែកសម្រាប់លោកជំទាវនឹម វណ្ណៈ ដែលជាកូនស្រីលោកជំទាវ ហ៊ុន សីណាត បានលើកឡើងថា​លោក​ស្រីបានស្ដាប់ប្អូនខ្មែរមួយជីវិតគាត់និយាយ និងបកស្រាយ​គឺចង់​ឃើញតារាជើងចាស់ល្បីល្បាញនៅក្នុង​ស្រុក​រក្សារតំណែងជាតារាលំដាប់កំពូលនៃជំនាញរបស់គាត់ ដើម្បីជាតំណាងប្រទេសដូចប្រទេសដ៍ទៃ ។បើពួកគាត់ឡើងដល់ចំណុចកំពូល​ទៅ​ហើយ មកចង់សាងភាពល្បីល្បាញតាមរយៈRap ដូចក្មេងជំនាន់ក្រោយ​វាមិន​សូវសាកសម និងតម្លៃនៃកេរ្ដិ៍ឈ្មោះរបស់ពួកគាត់ឡើយ ព្រោះហាក់បីដូចជាសាងកេរ្ដិ៍ឈ្មោះតាម​ពីក្រោយ​Rapper ក្មេងៗដែលទើបនឹងមានឈ្មោះល្បី ដែលការRap នេះមិនមែនជាជំនាញរបស់ពួក​គាត់ទៅទៀត នេះ​ជា​មតិរបស់ពួកគាត់ តែគាត់ស្រលាញ់បងព្រាប សុវត្ថិ និងប្អូនខេមរៈ សិរី​មន្ដ ដែលជារាមច្បង ដែលតាមការ​និយាយរបស់គាត់នៅពេលនោះ ប៉ុន្ដែម្នាក់ៗគិតថាខ្មែរមួយ​ជីវិត​ហូងហែងតន្រ្ដីRap និងចង់តោងល្បីទៅវិញ។ឲ្យតែពូកែលាបព័ណគ្នា​អញ្ចឹងតទៅមុខ​ទៀត គ្មាននរណាចេញមុខនិយាយកែតម្រូវបុគ្គលល្បីៗនោះឡើយ ។សូមវែកញែកឲ្យដាច់រវាងការបញ្ចេញមតិកែតម្រូវ ,ការបញ្ចេញមតិបែបបរិហារកេរ្ដិ៍ និងញុះញង់ឲ្យ​មានការរើស​អើង ។

 គូរបញ្ជាក់ថាលោកព្រាប សុវត្ថិ មានអាយុ៤៩ឆ្នាំ ខណៈដែលខេមរៈ សិរីមន្ដ អាយុ​៣៩ឆ្នាំ ធ្លាប់ប្រជែងទីផ្សារ​ចម្រៀងគ្នាយ៉ាងស្វិតស្វាញបំផុត​អំឡុងពេលដែលពួកគេ​ឈជើង​នៅហង្សមាស ឥឡូវតារាទាំងពីរមកប៉ះ​គ្នាជា​លើកទី២នៅGalaxy នឹងមិនទាន់ដឹង​ថាតើ១​ណា​ជាតួឯក ម្នាក់ណាជាតួរងឡើយ ៕

RELATED ARTICLES