Monday, November 18, 2024
Homeតារាខ្មែរសិទ្ធី នីកា ៖ស្រក៥គីឡូ ពន្យាពេលយកកូនទី២

សិទ្ធី នីកា ៖ស្រក៥គីឡូ ពន្យាពេលយកកូនទី២

ភ្នំពេញ៖តារាសម្ដែងសិទ្ធី នីកា នៅតែរក្សារបានរាងស្វែលស្អាត បើទោះជានាងមានស្វាមី​និង​កូន​ប្រុស១ក្ដី តែមិនបែកសាច់ឬ ឡើងគីឡូជ្រុលដូចតារាខ្លះ​ដែលមានគ្រួសារ​ហើយ​នោះទេ ។ចំណុចសំខាន់នេះហើយដែលនាំឲ្យស្រីស្អាតនីកា រក្សារបានទីផ្សារសិល្បៈធម្មតា មិនថម​ថយចុះក្រោយ​មានស្វាមីនិងកូនឡើយ ។

 សិទ្ធី នីកា ប្រាប់ថាការរក្សាររូបរាងបានល្អរបស់នាងដោយសារតែនាងគ្រប់​គ្រងលើ​របប​អាហារបានត្រឹមត្រូវ និងហាត់ប្រាណជាប្រចាំផងដែរ ។នាងថាកាលនៅលីវ មាន​ទម្ងន់​៥០គ.ក្រ តែពេលនេះចុះ៥គ.ក្រ នៅសល់​តែ៤៥ គ.ក្រ ។តារាសម្ដែងដែលមានគូស្នេហ៍​ជា​សែ​រាជ្យវង្សរូបនេះប្រាប់ថានៅដើមឆ្នាំ២០២៤ នេះនាងមាន​គម្រោងថតភាពយន្ដដុំក្នុង​ពេលដ៍​ខ្លី​ខាងមុខនេះផងដែរ ពោលគឺមិនបានបន្ថយអាជីពសិល្បៈនោះទេគឺ​ធ្វើការ​ដូចមុន​ទោះជានាង​មានស្វាមីនិងកូន១ហើយមែន។

 សូមបញ្ជាក់ថាតារាសម្ដែងសិទ្ធី នីកា ជាក្មួយរបស់តារាសម្ដែងព្រំ រដ្ឋា ហើយនីកា ត្រូវ​បាន​គេទទួលស្គាល់ថា​នាងមានរូបសម្រស់ស្អាតនិង​ទីផ្សារសិល្បៈលេចធ្លោព្រោះគ្រង​តំណែង​ជាតួឯកបន្ដបន្ទាប់។សម្រាប់មហាជនឆ្ងល់ថាហេតុអ្វីបានជានីកា ដែលមានស្វាមីជាសែរាជវង្ស ពោលគឺមានប្រាក់ចាយមិនចេះអស់​ហើយ នៅតែបន្ដអាជីពសិល្បៈតទៅទៀត ?ម៉េចបាន​ស្វាមី​​មិន​ឲ្យ​​នាង​ឈប់ពី​អាជីពសម្ដែង ?

 សិទ្ធី នីកា ថានាងមានការបែងចែកដាច់ស្រឡះរវាងពេលវេលាជួបជុំគ្រួសារ និងការ​ថត​សម្ដែង ហើយស្វាមី​សម្របខ្លួនតាមនាង យល់ច្បាស់ពីអាជីពនាង។នាងថាការថត​ភាព​យន្ដដំបូងមិនមែននាងចូលភ្លាម​គេឲ្យធ្វើជាតួ​ឯក​ភ្លែតនោះទេ ពោលគឺនាងក៍ធ្លាប់ថតជា​តួ​រង​ដែរ តែក្រោយមកផលិតករឃើញពីសម្ថភាពរបស់នាងក៍​ហៅថត​ជាតួឯកជាបន្ដ​បន្ទាប់។​តារា​កូន១រូបនេះថាតាមបទពិសោធន៍របស់នាងដើម្បីឲ្យការងារសិល្បៈមួយជោគជ័យ មិនថា​ការ​ងារនោះ​ធំឬ​តូចទេ គឺទី១ត្រូវតែផ្ដោតយកចិត្តទុកដាក់លើរឿងនោះឲ្យបានខ្ពស់ និងទី២​គោរព​ពេល​វេលា ។នាង​ថាបច្ចុប្បន្នក្រៅពីនៅថតភាពយន្ដធម្មតា នាងក៍នៅតែថតMV ដូចមុនដែរ ។

 ឆ្លើយតបសំណួរថាតើសិទ្ធី នីកា គ្រោងយកកូនទី២នៅពេលណានោះ​ស្រីស្រស់​រូបនេះ​ថាអត់ទាន់រៀប​គម្រោង​យកកូនទី២ទេ តែដល់ពេលមានកូន១ទៀតជាកូនស្រីក៍បានប្រុសក៍​បាន​​ដែរ  ហើយពេលនេះកូនទី១របស់​នាង​មានអាយុ៤ឆ្នាំហើយ ។

 តាមព័តមានថាស្វាមីរបស់សិទ្ធី នីកា គឺជាបុត្ររបស់ព្រះមហិស្សរា នរោត្តម ច័ក្រពង្ស ឧត្តមទីប្រឹក្សា​ផ្ទាល់ព្រះ​មហាក្សត្រ និងជាសមាជិកក្រុមប្រឹក្សាធម្មនុញ ផងដែរ ។បើ​ទោះជា​នីកា តែងតែឆ្លៀតនាំស្វាមីទៅលំហែ​កាយ​នៅតាមបំបន់រម្យនីយ៍ដ្ឋានជាញឹកញាប់មែន ប៉ុន្ដែ​នៅតាមបណ្ដារកម្មវិធីសិល្បៈគេកម្រឃើញនាងនាំប្ដីទៅ​ជា​មួយ​ណាស់  ពោលគឺនាងច្រើនតែ​បង្ហាញខ្លួនជាមួយក្រុមតារាសម្ដែងដែលជិតស្និតមានដូចជាលលោកខាត់ វ៉ៃហាំង និង​Summer ជាដើម។

 ក្រៅពីសិទ្ធី នីកា តារាដែលមានស្វាមីហើយតែមិនឡើងគីឡូ និងបែកសាច់មាន​ដូចជា​អ្នកនាងសុគន្ធ និសា ,ពេជ្រ សូលីកា និងសារ៉ាយ សក្ខណា ជាដើម ។តារារួមអាជីព​បាន​សរ​សើរ​នីកា ថារកបានស្វាមីជាអ្នកយល់​ចិត្តពោលគឺគេកម្រនិងឃើញបុរស​ដូចស្វាមីនាងដែល​ជារាជវង្សម្នាក់មានភរិយាជាតារាហើយនៅ​បន្ដអនុ​ញ្ញាត្តិឲ្យប្រពន្ធលេងសិល្បៈដោយសេរី និង​តាមចិត្តចង់ ហើយលោកសម្របខ្លួនតាមភរិយាគ្រប់យ៉ាង​បែប​នេះណាស់ ។ប៉ុន្ដែគេជឿរថា​ការ​នៅបន្ដអាជីពសិល្បៈរបស់នីកា នាពេលនេះគឺដោយសារតែនាងដើរតាម​បេះដូងខ្លួន​ដែលស្រ​លាញ់ ហេតុនេះស្វាមីបើស្រលាញ់នាងត្រូវតែសម្របតាមអ្វីដែលនាងស្រលាញ់ដែរ ពោល​គឺ​នាងលេងសិល្បៈមិនមែនផ្ដោតលើប្រាក់ចំណូលពីអាជីពមួយនេះជាធំឡើយ ព្រោះថាតាម​សម្ថ​ភាព​​ស្វាមី​អាចផ្គត់ផ្គងឲ្យនាងរស់នៅដោយសុខសាន្ដដោយមិន​ចាំបាច់ថតសម្ដែង​ទាំង​យប់អាទ្រាធ ដូចពេល​នេះឡើយ ៕

RELATED ARTICLES