Monday, December 22, 2025
Homeសន្ដិសុខសង្គមក្រសួងរ៉ែនិងថាមពល រកឃើញអាជីវកម្មរ៉ែមាស ខុសច្បាប់ ៣ទីតាំងទៀត

ក្រសួងរ៉ែនិងថាមពល រកឃើញអាជីវកម្មរ៉ែមាស ខុសច្បាប់ ៣ទីតាំងទៀត

ភ្នំពេញ ៖ ក្រសួងរ៉ែនិងថាមពល បានប្រកាសពីការបន្តទប់ស្កាត់សកម្មភាពអាជីវកម្មរ៉ែមាសអនាធិបតេយ្យ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្នុងនោះក្រសួងរកឃើញទីតាំងធ្វើអាជីវកម្មរ៉ែមាស ខុសច្បាប់ ៣ទីតាំងទៀត ហើយម្ចាស់អាជីវកម្មបានស្ម័គ្រចិត្តបញ្ឈប់សកម្មភាព។

សូមរម្លឹកថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ក្រសួងរ៉ែ និងថាមពល បានបើកយុទ្ធនាការបង្ក្រាបអាជីវកម្មរ៉ែ មាសអនាធិបតេយ្យ ស្ថិតនៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងរ៉ែ និងថាមពល ស្តីពីការបន្តទប់ស្កាត់សកម្មភាពអា ជីវកម្ម រ៉ែមាសអនាធិបតេយ្យ ស្ថិតនៅភូមិសាស្ត្រស្រុកមេមត់ ខេត្តត្បូងឃ្មុំ ចេញផ្សាយកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ មានខ្លឹមសារទាំងស្រុងថា «ក្រសួងរ៉ែ និងថាមពល មានកិត្តិយសសូមជម្រាបជូនសាធារណជន អំពីការបន្តប្រតិបត្តិការទប់ស្កាត់សកម្មភាពអាជីវកម្មរ៉ែមាស អនាធិបតេយ្យ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ បន្ទាប់ពីបានបើកប្រតិបត្តិការដោះស្រាយទ្រង់ទ្រាយធំលើទីតាំងអាជីវកម្មរ៉ែមាស អនាធិបតេយ្យ នៅភូមិសាស្ត្រភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ក្រសួងរ៉ែ និងថាមពល បានទទួលការស្វាគមន៍ពីប្រជាពលរដ្ឋជាទូទៅ ជាពិសេសពីប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយបង ប្អូនប្រជាពលរដ្ឋ បានបន្តចូលរួមសហការផ្តល់ព័ត៌មាន អំពីវត្តមានអាជីវកម្មរ៉ែមាសលួចលាក់ខុសច្បាប់ដទៃ ផ្សេងទៀតនៅក្នុងតំបន់ខាងលើ។ ជាក់ស្តែង គិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ក្រសួងរ៉ែនិងថាមពលបាន ទទួលព័ត៌មាន និងរកឃើញទីតាំងអាជីវកម្មរ៉ែមាស ខុសច្បាប់ លួចលាក់ចំនួន៣ទីតាំងបន្ថែមទៀត នៅក្នុង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

បន្ទាប់ពីទទួលបានព័ត៌មានស្តីពីការធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យ ក្រសួងរ៉ែនិងថាមពល ដោយមានមន្ទីររ៉ែ និងថាមពល ខេត្តត្បូងឃ្មុំ ជាសេនាធិការ បានសហការជាមួយអាជ្ញាធរដែនដី ចុះពិនិត្យនិងទប់ស្កាត់ ព្រមទាំង បានណែនាំដល់ម្ចាស់ទីតាំងអាជីវកម្មរ៉ែមាស អនាធិបតេយ្យទាំងនោះ អំពីនីតិវិធីច្បាប់ និងផលប៉ះពាល់ធ្ងន់ ធ្ងរលើសុវត្ថិភាព សុខភាព និងបរិស្ថាន។ បន្ទាប់ពីទទួលបានការណែនាំ ម្ចាស់ទីតាំងទាំងអស់ បានស្ម័គ្រចិត្តរុះ រើ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពអាជីវកម្មរ៉ែមាស ខុសច្បាប់របស់ខ្លួន។

ជាថ្មីម្តងទៀត ក្រសួងរ៉ែនិងថាមពល នឹងបន្តប្តេជ្ញាបញ្ចប់នូវរាល់សកម្មភាពរ៉ែអនាធិបតេយ្យ និងជំរុញឱ្យមាន ការធ្វើអាជីវកម្មរ៉ែស្របច្បាប់ ដែលនាំមកនូវផលប្រយោជន៍ជាតិ ជាច្រើន មានជាអាទិ៍ ការបង្កើតឱ្យមានឱកាស ការងារនៅនឹងកន្លែងនិងប្រយោល ការចូលរួមចំណែកដល់ការបង្កើតប្រភពចំណូលថវិកាជាតិបន្ថែម និងការបំ បាត់នូវផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាននិងសង្គម ព្រមទាំងចូលរួមចំណែកអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន តាម រយៈការធ្វើអាជីវកម្មរ៉ែប្រកបដោយចីរភាព ដោយមានការគាំទ្រនិងការការពារពីច្បាប់។ ក្នុងន័យនេះ ក្រសួងរ៉ែ និងថាមពល សូមថ្លែងអំណរគុណចំពោះសមត្ថកិច្ចពាក់ព័ន្ធ ដែលបានចូលរួមអនុវត្តយន្តការទប់ ស្កាត់អាជីវកម្ម រ៉ែអនាធិបតេយ្យ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយសូមថ្លែងអំណរគុណចំពោះ បងប្អូនប្រជា ពលរដ្ឋដែលផ្តល់ទំនុកចិត្ត និងចូលរួមសហការក្នុងយន្តការរបស់ក្រសួងរ៉ែនិងថាមពល។

ឆ្លៀតក្នុងឱកាសនេះ ក្រសួងរ៉ែនិងថាមពល សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តចូលរួម សហការជូន ដំណឹងអំពីសកម្មភាពរ៉ៃ អនាធិបតេយ្យ មកក្រសួងរ៉ែនិងថាមពល តាមរយៈប្រព័ន្ធទូរស័ព្ទលេខ ០៩៥ ៧២៧ ៧២៧ ដើម្បីក្រសួង មានលទ្ធភាពចាត់វិធានការទាន់ពេល»៕

RELATED ARTICLES