Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបាត់កូនក្រមុំ ឪហៅមកផ្ទះយើងវិញកូន!

បាត់កូនក្រមុំ ឪហៅមកផ្ទះយើងវិញកូន!

ខេត្តសៀមរាប ៖ យុវតីរូបស្រស់ម្នាក់ នៅសុខៗបានចេញបាត់ពីផ្ទះ ដោយគ្មានដំណឹង ទោះជាក្រុមគ្រួសារ តាមស្វែងរកយ៉ាងណាក៏មិនមានតម្រុយសោះ ជាហេតុធ្វើឱ្យបុរសជាឪពុក មានការព្រួយបារម្ភពីសុវត្ថិភាព កូនស្រីយ៉ាងខ្លាំង បានត្រឹមដង្ហោយហៅ “ត្រឡប់មកផ្ទះយើងវិញ មកកូនស្រី!”។

យុវតីដែលបាត់ខ្លួន មានឈ្មោះរ៉ូត សុវណ្ណរចនា ហៅអាម៉ី អាយុ១៦ឆ្នាំ (កើតថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០០៨) មុខរបរជាសិស្ស ថ្នាក់ទី១០ក នៃវិទ្យាល័យសសរស្តម្ភ បច្ចុប្បន្នរស់នៅភូមិគោកណ្តាល ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។ យុវតីរូបនេះបានបាត់ខ្លួន កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ដោយមិនដឹងមូលហេតុ។

បុរសឈ្មោះសាន ភីរុន ត្រូវជាឪពុករបស់យុវតីដែលបាត់ខ្លួនខាងលើ បានរៀបរាប់ប្រាប់ថា «ខ្ញុំបាទឈ្មោះសាន ភីរុន បានបាត់កូនស្រីម្នាក់ពីផ្ទះ កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។ កូនស្រីដែលបាត់ខ្លួន ឈ្មោះរ៉ូត សុវណ្ណរចនា ហៅអាម៉ី ភេទស្រី កើតនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០០៨ មុខរបរ ជាសិស្ស ថ្នាក់ទី១០ក នៃវិទ្យាល័យសសរស្តម្ភ បច្ចុប្បន្នរស់នៅភូមិគោកណ្តាល ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។ បានបាត់ពីផ្ទះ ដោយពុំដឹងមូលហេតុ»។

បុរសជាឪពុក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានប្រទះឃើញកូនស្រីរបស់គាត់ ដែលមានភិន ភាគដូចក្នុងរូបថ នៅកន្លែងណា សូមមេត្តាជួយផ្តល់ព័ត៌មានដល់រូបគាត់ជាឪពុកផង តាមរយៈលេខទូរស័ព្ទ ០៧៦ ២៣០ ៣២៣០ / ០១៧ ៧៨ ៤៤ ២៥ និង ០៧៧ ៤៩ ២៩ ៦២។

ជាមួយនេះ បុរសជាឪពុក បានដង្ហោយហៅកូនស្រីរបស់ខ្លួនថា “ត្រទ្បប់មកផ្ទះយើងវិញមកកូនស្រីប៉ា…”៕

RELATED ARTICLES