Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកកង់ដឹកប្រពន្ធ ឈ្លោះគ្នា ប្តីអន់ចិត្ត លោត ទឹកប្រូង!

បើកកង់ដឹកប្រពន្ធ ឈ្លោះគ្នា ប្តីអន់ចិត្ត លោត ទឹកប្រូង!

ភ្នំពេញ ៖ បុរសម្នាក់ ជាអ្នករត់ម៉ូតូកង់បី កំពុងដឹកប្រពន្ធធ្វើដំណើរតាមផ្លូវសុខៗ កើតមានទំនាស់ពាក្យសម្តី នឹងគ្នា គាប់ជួនធ្វើដំណើរឡើងមកដល់លើស្ពានជ្រោយចង្វា ក៏ឈប់ម៉ូតូកង់បី រួចស្ទុះលោតចូលទឹកប្រូង! លិចបាត់ខ្លួនឈឹង បន្សល់ទុកប្រពន្ធនៅទួញយំលើស្ពានតែម្នាក់ឯង។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុចលើស្ពានជ្រោយចង្វា ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។បុរសដែលលោតពីលើស្ពានជ្រោយចង្វ រសម្លាប់ខ្លួន មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា ប្រកបរបររត់ម៉ូតូកង់បី។

តាមសម្តីស្ត្រីជាប្រពន្ធបុរសរត់កង់បី បានរៀបរាប់ទាំងទឹកភ្នែកថា មុនពេលកើតហេតុ ប្តីគាត់បានបើកម៉ូតូកង់បី ដឹកគាត់តាមផ្លូវសុខៗ ក៏មានរឿងជជែកវែកញែកគ្នា រហូតឈានដល់ការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង។ គាប់ជួនប្តីគាត់បើកម៉ូតូកង់បីឡើងមកដល់លើស្ពានជ្រោយចង្វាល្មម គាត់ក៏បានឈប់ម៉ូតូកង់បី នៅលើស្ពាន ហើយស្ទុះលោតចុះពីលើស្ពានជ្រោយចង្វា ចូលទឹកប្រូង! លិចបាត់តែម្តង សូម្បីតែគាត់ចង់ស្ទុះទៅឃាត់ប្តី ក៏មិនទាន់ផង ហើយពេលនេះ មិនទាន់ដឹងថា ប្តីគាត់ស្លាប់ឬក៏រស់នោះទេ ព្រោះពេលលោតចូលទឹកភ្លាម បាត់ខ្លួន តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបាននាំស្ត្រីជាប្រពន្ធរបស់បុរសខាងលើ ទៅប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ៕

RELATED ARTICLES