Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមមកពីផឹកស្រវឹង ខឹងម៉ែចាក់សោផ្ទះ ដុតឆេះខ្ទេច ទាំងផ្ទះបង ២ខ្នង

មកពីផឹកស្រវឹង ខឹងម៉ែចាក់សោផ្ទះ ដុតឆេះខ្ទេច ទាំងផ្ទះបង ២ខ្នង

ខេត្តកំពងស្ពឺ ៖ បុរសម្នាក់ បានចេញទៅផឹកស្រាស្រវឹងធ្លាក់ភ្នែក លុះត្រឡប់មកដល់ផ្ទះវិញ ឃើញផ្ទះចាក់សោ គ្មានមនុស្សនៅ (ឪពុកម្តាយមិននៅ) ស្រាប់តែខឹងសម្បា បែកគំនិតយកភ្លើងដុតផ្ទះម្តាយបង្កើតខ្លួនឯងចោល ធ្វើឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ និងរាលទៅដល់ផ្ទះបងប្រុសបង្កើត ១ខ្នងទៀត ដែលស្ថិតនៅជាប់គ្នានោះ បណ្តាលឱ្យខូចខាតអស់ទាំងស្រុង ចំនួន២ខ្នង ចំណែកជនបង្កហេតុ ក្រោយធ្វើសកម្មភាពរួច បានរត់គេចខ្លួន បាត់។

ករណីកូនប្រុសដុតផ្ទះម៉ែ រាលឆេះទាំងផ្ទះបង ខ្ទេច២ខ្នងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីយប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុចភូមិត្រពាំងខ្ទំ ឃុំស្វាយចឹប ស្រុកបសេដ្ឋ។

ជនបង្កហេតុ មានឈ្មោះឌុច វ៉ុន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុខាងលើ ក្រោយធ្វើសកម្មភាពរួច បានរត់គេចខ្លួនបាត់។

ចំណែកផ្ទះដែលរងការឆាបឆេះ មានចំនួន ២ខ្នង ផ្ទះទី១-មានទំហំ៦ម៉ែត្រ គុណនឹង ៧ម៉ែត្រ សង់ពីឈើប្រក់ ហ្វីប្រូស៊ីម៉ងត៍ ជាកម្មសិទ្ធិរបស់ឈ្មោះឆាង ស៊ន ភេទប្រុស អាយុ៦២ឆ្នាំ និងប្រពន្ធឈ្មោះសុខ លី អាយុ៦២ឆ្នាំ ត្រូវជាឪពុកម្តាយបង្កើតរបស់ជនបង្កហេតុ។ ចំណែកផ្ទះទី២-មានទំហំ៥ម៉ែត្រ គុណនឹង ៦ម៉ែត្រ សង់ពីឈើប្រក់ ហ្វីប្រូស៊ីម៉ងត៍ (ផ្ទះតៀមផ្ទាល់ដី) ជាកម្មសិទ្ធិរបស់ឈ្មោះឌុច កុសល ភេទប្រុស អាយុ៤២ឆ្នាំ និងប្រពន្ធឈ្មោះ ហាំ វេត អាយុ៣៥ឆ្នាំ ត្រូវជាបងបង្កើតរបស់ជនបង្កហេតុ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជាឪពុកម្តាយរបស់ជនបង្កហេតុ (ម្ចាស់ផ្ទះ ទី១) និងបងប្រុសបង្កើតរបស់ជនបង្កហេតុ (ម្ចាស់ផ្ទះទី២) មិនបាននៅផ្ទះនោះទេ ដោយបានចាក់សោចោល ព្រោះមានការត្រូវចេញទៅក្រៅ។ ចំណែកជនបង្កហេតុ ឈ្មោះឌុច វ៉ុន បានចេញទៅផឹកស្រា រហូតដល់ស្រវឹង ធ្លាក់ភ្នែក ត្រឡប់មកផ្ទះវិញ ឃើញផ្ទះចាក់សោ ឪពុកម្តាយនិងបងប្អូន មិននៅផ្ទះ ក៏ផ្ទុះកំហឹង ធ្វើសកម្មភាព យកភ្លើងមកដុតផ្ទះម្តាយខ្លួនឯងចោល បង្កឱ្យមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ រួចរាលទៅឆេះផ្ទះ បងប្រុសបង្កើត ១ខ្នងទៀត ដែលនៅជាប់គ្នានោះ និងបង្កឱ្យមានការផ្អើលឆោឡោដល់អ្នកជិតខាង រាយការណ៍ សុំអន្តរាគមន៍ពីសមត្ថកិច្ចភ្លាមៗ។

ប្រភពដដែល បន្តថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម សមត្ថកិច្ច ចំនួន១៥នាក់ ប្រើប្រាស់រថយន្ត ពន្លត់អគ្គិភ័យ ចំនួន១គ្រឿង បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុភ្លាមៗ តែភ្លើងបានឆេះពេញបន្ទុកទៅ ហើយ ទើបមិនអាចស្រោចស្រង់បាន ក្រៅតែពីខិតខំបាញ់ពន្លត់ និងទប់ស្កាត់កុំឱ្យឆេះរាលដាល បន្តទៅផ្ទះ អ្នកជិតខាងប៉ុណ្ណោះ។

សមត្ថកិច្ច បញ្ជាក់ថា ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើ សមត្ថកិច្ចបានប្រើប្រាស់ទឹកបាញ់ពន្លត់ អស់ចំនួន ១រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ដោយភ្លើងបានរលត់ទៅវិញអស់ មិនរាលដាលដល់ផ្ទះ ជុំវិញកន្លែងកើតហេតុនោះទេ ហើយក៏មិនបណ្តាលឱ្យ គ្រោះថ្នាក់ដល់មនុស្សណាម្នាក់ដែរ។ដោយឡែកកទំហំនៃការខូចខាតក្នុងគ្រោះអគ្គិភ័យខាងលើ រួមមាន ផ្ទះទី១ ដែលជាផ្ទះរបស់ឪពុកម្តាយជនបង្ក ហេតុ រងការខូចខាត ផ្ទះ ១ខ្នងទាំងស្រុង គ្រែ១ ពូក១ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ជាច្រើន។ ចំណែកផ្ទះទី២ ដែលជាផ្ទះរបស់បងប្រុសបង្កើតជនបង្កហេតុ រងការខូចខាត ផ្ទះ ១ខ្នងទាំងស្រុង គ្រែ១ ពូក១ និងសម្ភារៈប្រើ ប្រាស់ក្នុងផ្ទះទាំងអស់។

ក្រោយពេលធ្វើសកម្មភាពដុតផ្ទះម្តាយ និងផ្ទះបងប្រុសខ្លួនឯងខូចខាតអស់រួចមក ជនបង្ក ហេតុ បានរត់គេច ខ្លួនបាត់ភ្លាមៗដែរ ហើយពេលនេះ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវតាមចាប់ខ្លួនជនបង្កហេតុ ដើម្បីនាំយក មកចាត់ការតាមច្បាប់៕

RELATED ARTICLES