Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ដឹកគ្រឿងញៀន ជាង១តោន ភ័យប៉េអឹមចាប់ រត់ចោល

 ដឹកគ្រឿងញៀន ជាង១តោន ភ័យប៉េអឹមចាប់ រត់ចោល

ខេត្តព្រះវិហារ ៖ រថយន្ត ១គ្រឿង ផ្ទុកគ្រឿងញៀន ចំនួន៣៣ការ៉ុង ស្មើនឹង ១០២០កញ្ចប់ មានទម្ងន់សរុប ១០២០គីឡូក្រាម (១តោន ២០គីឡូក្រាម) ត្រូវបានជនសង្ស័យយកទៅប្លុងចោលមុខវិទ្យាល័យជ័យសែន ក្នុងស្រុកជ័យសែន និងសង្ស័យឧក្រិដ្ឋជនគ្រឿងញៀន ភ័យខ្លាចកម្លាំងអាវុធហត្ថស្ទាក់ចាប់ ទើបរត់គេចខ្លួន។

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានឱ្យដឹងកាលពី រសៀល ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ថា ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ រងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការណែនាំ ជាប្រចាំពីលោកគីម រិទ្ធី អភិបាលខេត្តព្រះវិហារ កងរាជអាវុធហត្ថខេត្តព្រះវិហារ តែងឱ្យកម្លាំងក្រោមឱវាទយក ចិត្តទុកដាក់ក្នុងការបង្ការ ទប់ស្កាត់និងបង្ក្រាបរាល់បទល្មើស ពិសេសបទល្មើស គ្រឿងញៀន ដែលបង្កមហន្ត រាយដល់សង្គមជាតិ។

លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា ជាក់ស្តែងនៅវេលាម៉ោង៦ព្រលប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ កម្លាំង កងរាជអាវុធហត្ថស្រុកជ័យសែន ចំនួន៦នាក់ រថយន្ត១គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី សុង រ៉ុង មេបញ្ជាការកងរាជអាវុធហត្ថស្រុក បានចុះល្បាត ប្រទះឃើញរថយន្តម៉ាស្តា ០១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ស្ទឹងត្រែង 2A-5558 ចតទុកចោលនៅត្រង់ចំណុចមុខវិទ្យាល័យជ័យសែន ស្ថិតក្នុងភូមិស្អាង ឃុំស្អាង ស្រុក ជ័យសែន ដោយមានការសង្ស័យ ក៏បានធ្វើការត្រួតពិនិត្យ បើកគូទរថយន្ត ពិនិត្យមើល ឃើញមាន ម្សៅក្រាម ពណ៌សថ្លា ដាក់ក្នុងកញ្ចប់តែពណ៌លឿង សង្ស័យគ្រឿងញៀន ក៏បានរាយការណ៍ស្នើយោបល់។

ក្រោយទទួលបានការរាយការណ៍ពីលោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកជ័យសែន លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានរាយការណ៍ជូនលោកទី សុវិនថាល់ ព្រះរាជ អាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ហើយលោកព្រះរាជអាជ្ញា បានចាត់ឱ្យលោកស្រេង វុទ្ធា ព្រះរាជអាជ្ញារង ចុះដឹកនាំសម្របសម្រួលអនុវត្តនីតិវិធី ក៏បានបញ្ជូនវត្ថុតាងមកបញ្ជាការដ្ឋានកង រាជអាវុធ ហត្ថខេត្តព្រះវិហារ ដើម្បីធ្វើការត្រួតពិនិត្យវត្ថុតាងជាក់ស្តែង។

ក្រោយពីបានពិនិត្យជាក់ស្តែងឃើញថា មានគ្រឿងញៀ នចំនួន៣៣ការ៉ុង ស្មើនឹង ១០២០កញ្ចប់ (មួយកញ្ចប់ ស្មើ១គីឡូក្រាម) មានទម្ងន់ចំនួន ១០២០គីឡូក្រាម (១តោន ២០គីឡូក្រាម)។ ចំណែកឯជនសង្ស័យដែលកំពុងគេចខ្លួន កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ តាមចាប់ខ្លួន ដើម្បីនាំយកមក ចាត់ការតាមនីតិវិធី៕

RELATED ARTICLES