Sunday, November 17, 2024
Homeតារាខ្មែរវណ្ណដា -ដេវីត ៖សាកកំលាំងគ្នាលើកទី២  ,១ណាខ្លាំងជាង ?

វណ្ណដា -ដេវីត ៖សាកកំលាំងគ្នាលើកទី២  ,១ណាខ្លាំងជាង ?

ភ្នំពេញ៖វាមិនមែនជារឿងចៃដន្យនោះទេដែលតារាចម្រៀងរ៉េប លំដាប់ជូរមុខគេ២ដួងត្រូវ​បាន​Fan  ទាំងសង​ខាងធ្លាប់ចេញមុខការពារIdol របស់ពួកគេថាខ្លាំងរៀងៗខ្លួននោះស្រាប់តែ​ពេល​នេះវណ្ណដា និងដេវីត បានចេញចម្រៀងបុកគ្នាក្នុងថ្ងៃតែមួយដើម្បីវាស់ពី​សន្ទុះថាម្នាក់ណា​ទទួលបានViews ច្រើនជាង។វណ្ណដា បានយកបទ “6 Years In The Game” Ft .Awich ចេញនៅថ្ងៃខួបកំណើតរបស់លោកនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ខណៈដែលដេវីត បាន​ដឹង​ជាមុនថាវណ្ណដា នឹងមានបទថ្មីចេញរៀងរាល់ថ្ងៃកំណើតរបស់គេនោះ​បានព្រលែងបទ​”គាំងចិត្ត “ចេញនៅថ្ងៃតែមួយជាមួយវណ្ណដា ដែរ។Fan ទាំងសងខាងច្របូកច្របល់​នៅពេល​ដែលឃើញ​វណ្ណដា និងដេវីត ហាក់ចង់បង្ហាញពីការគាំទ្រឲ្យគ្រប់គ្នាបានឃើញច្បាស់​នា​ពេល​នេះតាមរយៈViews នៅលើយូធូប និងបណ្ដាញសង្គមនានា ។ប៉ុន្ដែគិតត្រឹម២ថ្ងៃគឺ២៣-២៥ មករា គេឃើញនៅលើយូធូបបទចម្រៀងរបស់វណ្ណដា “6 Years In The Game” មានចំនួន​អ្នកចូលទស្សនា1,2 Views ខណៈដែលបទ”គាំងចិត្ត “មានចំនួនអ្នកទស្សនាចំនួន500k ទើប​ធ្វើឲ្យFan ទាំងពីរកាន់តែប្រឈមមុខដាក់គ្នា ។យ៉ាងណាដោយសារតែពេលវេលា​នៅច្រើន​ទៀត ឬទាល់តែចេញបទនោះគ្រប់១ខែទើបអាចវាយតម្លៃបានថាបទ​ទាំងពីរមួយណា​មាន​ការគាំទ្រច្រើនជាង បើទោះជា​ពេលនេះវណ្ណដា កំពុងតែនាំមុខដេវីត ជាបណ្ដោះអាសន្នក្ដី ។ប៉ុន្ដែថ្មីៗនេះដែរលោកម៉ៃ សុគន្ធ រហ័ស្សនាមតារាកំពូលទើសបានចេញមុខរិះគន់លើងួន ចាន់ដេវីត ថាមិនគូរណាចេញបទបុកគ្នា​ជាមួយវណ្ណដា នោះទេ ព្រោះដឹងហើយថា​នៅរៀង​រាល់ថ្ងៃខួបកំណើតគេនឹងចេញបទថ្មី ។លោក​​សុគន្ធ ថែមទាំងថាបទចម្រៀងរបស់ដេវីត “គាំងចិត្ត “មិនដឹងជាចង្វាក់អ្វីឲ្យពិត​ប្រាកដ​ឡើយ ។

 គូររំលឹកថាវតារាច្រៀងរ៉េប លោកម៉ាន់ វណ្ណដា ធ្លាប់ផ្ទុះសង្រ្គាមបទចម្រៀងDiss Track ជាមួយលោកងួន ចាន់ដេវីត ម្ដងហើយកាលពីចុងឆ្នាំ២០២២ តាមរយៈបទ”J + o ll “ ខណៈ​ដែលដេវីត ចេញបទវាយបក “ចុមអាអូន អត់ដេក “វិញភ្លាមៗ ប៉ុន្ដែអ្នកជំនាញសិល្បៈនៅតែ​មើល​ឃើញថាអត្ថន័យនិងការធ្វើភ្លេងបទនាំវណ្ណដា ធ្វើបានល្អជាង ។

សូមបញ្ជាក់ថាមិនមែនតែវណ្ណដា និងដេវីត នោះទេដែលប្រជែងគ្នាកាន់តែ​ក្ដៅគគុក​នោះ ប៉ុន្ដែរយៈពេលចុង​ក្រោយនេះសង្រ្គាមពាក្យសំដីរវាងតារារ៉េប នៅលើបណ្ដាញសង្គម​ហាក់ឡើងកំដៅមិនធម្មតាឡើយ ក្រោយតារារ៉េប លោកឡេង តារាហៅខ្មែរមួយជីវិត បាននិ​យាយប៉ះលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ថាមិនគូរច្រៀងរ៉េប បើទោះជាមុននេះលោក​តារា ​បានសុំអធ្យាស្រ័យពីតារាទាំង២ដួងក៍ដោយ ។ចំពោះវណ្ណដា វិញក្រោយរកបាន សង្សារ​ថ្មី ខ្ចីល្វក់នាងLauryn នោះមិនសូវមានបទផ្ទុះដូចមុនទេ ព្រោះជាប់ដៃរវល់កៀកកើយកំ​ពូល​ស្នេ​ហា​ជាងធ្វើបទចម្រៀង ។ដោយឡែកតារាកូន១លោកងួន ចាន់ដេវីត វិញ ថ្មីៗនេះទើបទិញ​រថយន្ដទំនើបម៉ាកLamborghini Sv Lp 750-4 ស៊េរីឆ្នាំ២០១៦ តម្លៃក្បែ១លានដុល្លារ​ជិះផ្អើល​មេឃ ។ប៉ុន្ដែគេមិនទាន់ឃើញវណ្ណដា រត់តាមដេវីត តាមរយៈការទិញរថយន្ដទំនើបប្រជែង​គ្នាដូច​ការប្រជែងបទចម្រៀងឡើយ ។

ក្រៅពីម៉ាន់ វណ្ណដា -ងួន ចាន់ដេវីត ដែលចេញមុខប្រជែងគ្នាយ៉ាងស្វិតស្វាញក្នុងចង្វាក់​រ៉េប ប៉ុន្មានឆ្នាំចុង​ក្រោ​យ​នេះ បច្ចុប្បន្នតារាដែលងាកទៅបន្ថែមអាជីពរ៉េប មានដូចជាលោក​ព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ ,អ៊ីណូ ,លឹម តិចម៉េង ,ទេព ពិសិដ្ឋ និងសុវត្ថិ មុនីវណ្ណ ជាដើម ស្របពេលដែលតារាស្រីដែលចូលចិត្តច្រៀងរ៉េប មានដូចជាពេជ្រ សោភា ,សួស វីសា និងតន់ ច័ន្ទសីម៉ា …ខណៈដែលលោកខ្មែរមួយជីវិតបានចេញទៅរស់នៅអាមេរិក និងយូៗទើបចេញ​១បទ ។

អ្នកជំនាញសិល្បៈលោកនូ ស៊ឹប ថាចង្វាក់រ៉េប គូរតែទុកឲ្យក្មេងៗច្រៀងទៅ ហើយ​ច្រៀ​ង​កុំច្រៀងរ៉េបលឿនពេក គេស្ដាប់មិនបានទេ …។

តាមប្រភពពីអ្នកដឹកនាំការប្រគុំតន្រ្ដីធំៗបានឲ្យដឹងថាគិតត្រឹមឆ្នាំ២០២៤ នេះតារារ៉េប ដែលមានតម្លៃខ្លួនខ្ពស់ជាងគេគឺវណ្ណដា ។ប៉ុន្ដែការអះអាងបែបនេះFan របស់លោដវរីត មិនយល់ស្របឡើយ ៕

RELATED ARTICLES