ភ្នំពេញ៖វាមិនមែនជារឿងចៃដន្យនោះទេដែលតារាចម្រៀងរ៉េប លំដាប់ជូរមុខគេ២ដួងត្រូវបានFan ទាំងសងខាងធ្លាប់ចេញមុខការពារIdol របស់ពួកគេថាខ្លាំងរៀងៗខ្លួននោះស្រាប់តែពេលនេះវណ្ណដា និងដេវីត បានចេញចម្រៀងបុកគ្នាក្នុងថ្ងៃតែមួយដើម្បីវាស់ពីសន្ទុះថាម្នាក់ណាទទួលបានViews ច្រើនជាង។វណ្ណដា បានយកបទ “6 Years In The Game” Ft .Awich ចេញនៅថ្ងៃខួបកំណើតរបស់លោកនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ខណៈដែលដេវីត បានដឹងជាមុនថាវណ្ណដា នឹងមានបទថ្មីចេញរៀងរាល់ថ្ងៃកំណើតរបស់គេនោះបានព្រលែងបទ”គាំងចិត្ត “ចេញនៅថ្ងៃតែមួយជាមួយវណ្ណដា ដែរ។Fan ទាំងសងខាងច្របូកច្របល់នៅពេលដែលឃើញវណ្ណដា និងដេវីត ហាក់ចង់បង្ហាញពីការគាំទ្រឲ្យគ្រប់គ្នាបានឃើញច្បាស់នាពេលនេះតាមរយៈViews នៅលើយូធូប និងបណ្ដាញសង្គមនានា ។ប៉ុន្ដែគិតត្រឹម២ថ្ងៃគឺ២៣-២៥ មករា គេឃើញនៅលើយូធូបបទចម្រៀងរបស់វណ្ណដា “6 Years In The Game” មានចំនួនអ្នកចូលទស្សនា1,2 Views ខណៈដែលបទ”គាំងចិត្ត “មានចំនួនអ្នកទស្សនាចំនួន500k ទើបធ្វើឲ្យFan ទាំងពីរកាន់តែប្រឈមមុខដាក់គ្នា ។យ៉ាងណាដោយសារតែពេលវេលានៅច្រើនទៀត ឬទាល់តែចេញបទនោះគ្រប់១ខែទើបអាចវាយតម្លៃបានថាបទទាំងពីរមួយណាមានការគាំទ្រច្រើនជាង បើទោះជាពេលនេះវណ្ណដា កំពុងតែនាំមុខដេវីត ជាបណ្ដោះអាសន្នក្ដី ។ប៉ុន្ដែថ្មីៗនេះដែរលោកម៉ៃ សុគន្ធ រហ័ស្សនាមតារាកំពូលទើសបានចេញមុខរិះគន់លើងួន ចាន់ដេវីត ថាមិនគូរណាចេញបទបុកគ្នាជាមួយវណ្ណដា នោះទេ ព្រោះដឹងហើយថានៅរៀងរាល់ថ្ងៃខួបកំណើតគេនឹងចេញបទថ្មី ។លោកសុគន្ធ ថែមទាំងថាបទចម្រៀងរបស់ដេវីត “គាំងចិត្ត “មិនដឹងជាចង្វាក់អ្វីឲ្យពិតប្រាកដឡើយ ។
គូររំលឹកថាវតារាច្រៀងរ៉េប លោកម៉ាន់ វណ្ណដា ធ្លាប់ផ្ទុះសង្រ្គាមបទចម្រៀងDiss Track ជាមួយលោកងួន ចាន់ដេវីត ម្ដងហើយកាលពីចុងឆ្នាំ២០២២ តាមរយៈបទ”J + o ll “ ខណៈដែលដេវីត ចេញបទវាយបក “ចុមអាអូន អត់ដេក “វិញភ្លាមៗ ប៉ុន្ដែអ្នកជំនាញសិល្បៈនៅតែមើលឃើញថាអត្ថន័យនិងការធ្វើភ្លេងបទនាំវណ្ណដា ធ្វើបានល្អជាង ។
សូមបញ្ជាក់ថាមិនមែនតែវណ្ណដា និងដេវីត នោះទេដែលប្រជែងគ្នាកាន់តែក្ដៅគគុកនោះ ប៉ុន្ដែរយៈពេលចុងក្រោយនេះសង្រ្គាមពាក្យសំដីរវាងតារារ៉េប នៅលើបណ្ដាញសង្គមហាក់ឡើងកំដៅមិនធម្មតាឡើយ ក្រោយតារារ៉េប លោកឡេង តារាហៅខ្មែរមួយជីវិត បាននិយាយប៉ះលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ថាមិនគូរច្រៀងរ៉េប បើទោះជាមុននេះលោកតារា បានសុំអធ្យាស្រ័យពីតារាទាំង២ដួងក៍ដោយ ។ចំពោះវណ្ណដា វិញក្រោយរកបាន សង្សារថ្មី ខ្ចីល្វក់នាងLauryn នោះមិនសូវមានបទផ្ទុះដូចមុនទេ ព្រោះជាប់ដៃរវល់កៀកកើយកំពូលស្នេហាជាងធ្វើបទចម្រៀង ។ដោយឡែកតារាកូន១លោកងួន ចាន់ដេវីត វិញ ថ្មីៗនេះទើបទិញរថយន្ដទំនើបម៉ាកLamborghini Sv Lp 750-4 ស៊េរីឆ្នាំ២០១៦ តម្លៃក្បែ១លានដុល្លារជិះផ្អើលមេឃ ។ប៉ុន្ដែគេមិនទាន់ឃើញវណ្ណដា រត់តាមដេវីត តាមរយៈការទិញរថយន្ដទំនើបប្រជែងគ្នាដូចការប្រជែងបទចម្រៀងឡើយ ។
ក្រៅពីម៉ាន់ វណ្ណដា -ងួន ចាន់ដេវីត ដែលចេញមុខប្រជែងគ្នាយ៉ាងស្វិតស្វាញក្នុងចង្វាក់រ៉េប ប៉ុន្មានឆ្នាំចុងក្រោយនេះ បច្ចុប្បន្នតារាដែលងាកទៅបន្ថែមអាជីពរ៉េប មានដូចជាលោកព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ ,អ៊ីណូ ,លឹម តិចម៉េង ,ទេព ពិសិដ្ឋ និងសុវត្ថិ មុនីវណ្ណ ជាដើម ស្របពេលដែលតារាស្រីដែលចូលចិត្តច្រៀងរ៉េប មានដូចជាពេជ្រ សោភា ,សួស វីសា និងតន់ ច័ន្ទសីម៉ា …ខណៈដែលលោកខ្មែរមួយជីវិតបានចេញទៅរស់នៅអាមេរិក និងយូៗទើបចេញ១បទ ។
អ្នកជំនាញសិល្បៈលោកនូ ស៊ឹប ថាចង្វាក់រ៉េប គូរតែទុកឲ្យក្មេងៗច្រៀងទៅ ហើយច្រៀងកុំច្រៀងរ៉េបលឿនពេក គេស្ដាប់មិនបានទេ …។
តាមប្រភពពីអ្នកដឹកនាំការប្រគុំតន្រ្ដីធំៗបានឲ្យដឹងថាគិតត្រឹមឆ្នាំ២០២៤ នេះតារារ៉េប ដែលមានតម្លៃខ្លួនខ្ពស់ជាងគេគឺវណ្ណដា ។ប៉ុន្ដែការអះអាងបែបនេះFan របស់លោដវរីត មិនយល់ស្របឡើយ ៕