Monday, March 17, 2025
Homeព័ត៌មានជាតិ​ចោរលួចម៉ូតូប៉ះចំម៉ូតូជិតអស់សាំង ​យកទៅ​ប្លុង​ចោល

​ចោរលួចម៉ូតូប៉ះចំម៉ូតូជិតអស់សាំង ​យកទៅ​ប្លុង​ចោល

​ភ្នំពេញ ៖ ម៉ូតូមួយគ្រឿងម៉ាក PCX  ​ ដែលចតទុកមុខផ្ទះត្រូវជនសង្ស័យ លួចយកទៅបាត់បានរត់ទៅ​ប្តឹងសមត្ថកិច្ចប្រាប់ថាម៉ូតូដែលជនសង្ស័យលួចយកទៅបាត់នោះ ជិតអស់សាំងហើយ ត្រូវ បានជនសង្ស័យលួចកាលពីវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី៣០ខែមករាឆ្នាំ២០១៧ នៅចំណុច ម្តុំរោងចក្រ សាន់ស្កាយ  ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។​

ម៉ូតូដែលជនសង្ស័យលួចបាបហើយយកទៅផ្លុងចោលម៉ាក PCX  ពណ៌សពាក់ស្លាកលេខ ភ្នំពេញ​1GF2177។​

តាមប្រភពពត៌មានពីលោក ថេង កុសល នាយប៉ុស្តិ៍នគរបាលចោមចៅបាននិយាយថា  មុនពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងផ្ទាល់មាត់ថាមាន​​ចោរលួចយក ម៉ូតូមួយគ្រឿងម៉ាកPCX  ពណ៌ស ​ដោយប្រាប់ថាម៉ូតូនោះជិតអស់សាំងហើយ ។ បន្ទាប់ពី​ទទួលបានពាក្យបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះ ហើយ​សមត្ថកិច្ចចេញល្បាតភ្លាមៗផង ដែរតែមិនទាន់ឃើញ។​ លុះនៅវេលាម៉ោង១រសៀលថ្ងៃទី៣១ ខែមករា ប្រជាពលរដ្ឋបានឃើញម៉ូតូខាងលើប្លុងចោលនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ  បន្ទាប់មកប្រជាពលរដ្ឋបានរាយការណ៍ប្រាប់​សមត្ថកិច្ច​មកយកទៅរក្សាទុកនៅប៉ុស្តិ៍នគរ បាលចោមចៅ។

​ក្រោយពេលកើតហេតុនគរបាលប៉ុសិ៍ចោមចៅ បានអំពាវនាវដល់ជនរងគ្រោះ​ជាម្ចាស់ម៉ូតូ ដែលត្រូវចោរលួចនោះសូមមកយកម៉ូតូនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ ដោយភ្ជាប់ឯកសារមកជាមួយផង សមត្ថកិច្ចនឹងប្រគល់​ជូន​វិញ ៕ ថោងធីម

RELATED ARTICLES