ភ្នំពេញ ៖ ម៉ូតូមួយគ្រឿងម៉ាក PCX ដែលចតទុកមុខផ្ទះត្រូវជនសង្ស័យ លួចយកទៅបាត់បានរត់ទៅប្តឹងសមត្ថកិច្ចប្រាប់ថាម៉ូតូដែលជនសង្ស័យលួចយកទៅបាត់នោះ ជិតអស់សាំងហើយ ត្រូវ បានជនសង្ស័យលួចកាលពីវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី៣០ខែមករាឆ្នាំ២០១៧ នៅចំណុច ម្តុំរោងចក្រ សាន់ស្កាយ ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ម៉ូតូដែលជនសង្ស័យលួចបាបហើយយកទៅផ្លុងចោលម៉ាក PCX ពណ៌សពាក់ស្លាកលេខ ភ្នំពេញ1GF2177។
តាមប្រភពពត៌មានពីលោក ថេង កុសល នាយប៉ុស្តិ៍នគរបាលចោមចៅបាននិយាយថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងផ្ទាល់មាត់ថាមានចោរលួចយក ម៉ូតូមួយគ្រឿងម៉ាកPCX ពណ៌ស ដោយប្រាប់ថាម៉ូតូនោះជិតអស់សាំងហើយ ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះ ហើយសមត្ថកិច្ចចេញល្បាតភ្លាមៗផង ដែរតែមិនទាន់ឃើញ។ លុះនៅវេលាម៉ោង១រសៀលថ្ងៃទី៣១ ខែមករា ប្រជាពលរដ្ឋបានឃើញម៉ូតូខាងលើប្លុងចោលនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់មកប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចមកយកទៅរក្សាទុកនៅប៉ុស្តិ៍នគរ បាលចោមចៅ។
ក្រោយពេលកើតហេតុនគរបាលប៉ុសិ៍ចោមចៅ បានអំពាវនាវដល់ជនរងគ្រោះជាម្ចាស់ម៉ូតូ ដែលត្រូវចោរលួចនោះសូមមកយកម៉ូតូនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ ដោយភ្ជាប់ឯកសារមកជាមួយផង សមត្ថកិច្ចនឹងប្រគល់ជូនវិញ ៕ ថោងធីម