Saturday, January 25, 2025
Homeកីឡាអន្ដរជាតិF​r​a​n​c​k​ R​i​b​e​r​y ​អវ​ត្ត​​មាន​​ការ​​ប្រ​កួត​​២​ស​ប្តា​​ហ៍​​

F​r​a​n​c​k​ R​i​b​e​r​y ​អវ​ត្ត​​មាន​​ការ​​ប្រ​កួត​​២​ស​ប្តា​​ហ៍​​

ខ្សែបម្រើ Bayern Munich កីឡាករ Franck Ribery នឹង​អវត្ត​មាន​ពី​ការ​ប្រ​កួត​រយៈពេល​២សប្តា​ហ៍​បន្ទាប់​ពី​រងរបួស​ភ្លៅ​ស្តាំអំ​ឡុង​ការ​ហ្វឹក​ហាត់​ ​។ នេះ​បើ​យោង​ការ​ប្រ​កាស​ផ្សាយ​ជា​ផ្លូវ​ការ​ណ៍​មួយ​របស់​ក្លឹប

Bayern Munich​កាល​ពី​ថ្ងៃ​អង្គារ ។

ការ​ប្រ​កាស​ដក​ខ្លួន​របស់​កីឡាករ​បា​រាំង​រូប​នេះ​នឹង​នាំ​ឱ្យ​ Bayern លេង​ដោយ​គ្មាន​រូប​គេ​ច្រើន​ប្រ​កួត​ក្នុង​នោះ​រួមមាន យូ​ហ្វា​ឆេម​ពាន​លីក​ វគ្គ​១៦​ក្រុម​ ជើង​ទី​១ ជា​មួយ​កាំ​ភ្លើង​ធំ Arsenal  អា​ល្លឺ​ម៉ង់​ខាប់​ជា​មួយក្រុម Wolfsburg និង​អា​ល្លឺម៉ង់​ប៊ុនដេស្លី​ហ្គា ជា​មួយ​ Schalke និង Ingolstadt ។

F​r​a​n​c​k​ R​i​b​e​r​y

គួរ​កត់​សម្គាល់​ថា Franck Ribery ធ្លាប់​​ជួប​សំ​ណាង​អា​ក្រក់​បែប​នេះចំ​នួន​២​លើក​មក​ហើយ​កាល​ឆ្នាំ ២០១៣ និង​២០១៤ ។

យ៉ាង​ណាក៏​ដោយ សម្រាប់ Bayern ​នៅ​មិន​ទាន់​អស់​សង្ឃឹម​នោះ​ឡើយទេខណៈក្រុមនេះ​នៅ​មាន​កីឡាករ​ខ្លាំង​ៗ​មួយ​ចំ​នួន​ទៀត​ក្នុង​នោះ​រួមមាន Arturo Vidal​   Thiago និង Arjen Robbenជា​ដើម ។ បច្ចុប្បន្ន​ Bayernស្ថិត​នៅ​កំពូល​តារាងក្រប​ខ័ណ្ឌ​​អា​ល្លឺ​ម៉ង់​ប៊ុនដេស្លី​ហ្គា​ខណៈឆ្លង​កាត់​១៨​ប្រ​កួត​ ចាញ់​តែ​១លើក ។ ទោះ​ជា​យ៉ាង​ណា​ ក្រុម​នេះ​អាច​នឹង​ជួប​ការ​ប្រ​ជែង​ពី​ Leipzigដែល​ស្ថិត​នៅ​លំ​ដាប់​ទី​២ ៕

ដោយៈ ឈិត គឹមឆុន

RELATED ARTICLES