Friday, November 22, 2024
Homeកីឡាអន្ដរជាតិCrystal Palace យកខ្សែការពារកូឡុំប៊ី ដានីញ៉ែល មុណូស ពីក្លឹប Genk

Crystal Palace យកខ្សែការពារកូឡុំប៊ី ដានីញ៉ែល មុណូស ពីក្លឹប Genk

អង់គ្លេស ៖ ក្លឹប Crystal Palace បានចុះហត្ថលេខានាំយកខ្សែការពារស្តាំ សញ្ជាតិកូឡុំប៊ី ដានីញ៉ែល មុណូស (Daniel Munoz) ពីក្លឹប Genk ក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំ ដែលមានតម្លៃ ៨លានអឺរ៉ូ (៦,៨លានផោន) ជាមួយនឹងជម្រើសមួយឆ្នាំទៀត។

កីឡាករវ័យ ២៧ឆ្នាំរូបនេះ បានផ្លាស់ទៅប្រទេសបែលហ្ស៊ិក ក្នុងឆ្នាំ២០២០ ដោយបានឈ្នះពានរង្វាន់ Belgian Cup ក្នុងរដូវកាលដំបូងរបស់ខ្លួន។ Munoz បានបង្ហាញខ្លួនជាអន្តរជាតិ លើកដំបូង នៅឆ្នាំ២០២១ ហើយបានឈ្នះពានរង្វាន់ ចំនួន២៣ រួមទាំងបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa America នៅឆ្នាំនោះ។

ដានីញ៉ែល មុណូស (Daniel Munoz) បាននិយាយថា “វាជាការរីករាយសម្រាប់ខ្ញុំ ដែលបានមកទីនេះ នៅក្លឹបប្រវត្តិសាស្ត្រមួយ ជាក្លឹបធំ ដូចជា Crystal Palace។ ខ្ញុំពិតជារំភើបរីករាយខ្លាំងណាស់ ហើយខ្ញុំមិនអាចរង់ចាំបាននៅលើទីលាន”។

មានសេចក្តីរាយការណ៍ថា ដានីញ៉ែល មុណូស មិនបង្ហាញខ្លួន ឬក៏ចូលលេងនៅក្នុងក្រុម Genk ក្នុងក្តីសង្ឃឹមនៃការបង្ខំឱ្យផ្លាស់ប្តូរទៅកាន់ក្រុម Premier League។

ប្រធានក្លឹប Crystal Palace លោកស្ទីវ ប៉ារីស្ហ (Steve Parish) បាននិយាយថា “យើងរីករាយក្នុងការស្វាគមន៍កីឡាករដែលមានគុណភាព និងចរិតលក្ខណៈរបស់ Daniel មកកាន់ក្លឹប។ គាត់មានបទពិសោធន៍នៅកម្រិតខ្ពស់បំផុតសម្រាប់ក្លឹប និងប្រទេស ហើយគាត់មានកំណត់ត្រាដ៏គួរឱ្យចាប់អារម្មណ៍មួយ ឆ្ពោះទៅមុខសម្រាប់ការត្រលប់មកវិញ។ ខ្ញុំប្រាកដក្នុងចិត្តថា សមត្ថភាពនិងភាពអត់ធ្មត់របស់គាត់ នឹងក្លាយជាការជំរុញដ៏ធំដល់ក្រុម សម្រាប់រដូវកាលដែលនៅសល់ និងលើសពីនេះទៀត”។

ដានីញ៉ែល មុណូស ដែលនឹងចូលរួមជាមួយមិត្តរួមជាតិ ចេហ្វហ្វឺរសុន ឡឺរម៉ា (Jefferson Lerma) នៅ Selhurst Park បានលេងការប្រកួតលីក ចំនួន១៧ប្រកួត ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ៥គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម ស៊ុតបញ្ចូលទី ចំនួន១ដង៕

RELATED ARTICLES