Thursday, December 26, 2024
Homeព័ត៌មានអន្តរជាតិ មហាសេដ្ឋី អតីតប្រធានាធិបតីឈីលី បើកឧទ្ធម្ភាគចក្រធ្លាក់ស្លាប់

 មហាសេដ្ឋី អតីតប្រធានាធិបតីឈីលី បើកឧទ្ធម្ភាគចក្រធ្លាក់ស្លាប់

ឈីលី ៖ លោកសេបាស្ទៀន ពីនេរ៉ា (Sebastian Piñera) អតីតប្រធានាធិបតីឈីលី បានស្លាប់នៅក្នុងឧប ទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ កាលពីថ្ងៃអង្គារ ទី០៦ ខែកុម្ភ: ឆ្នាំ២០២៤ នៅចំណុចបឹងមួយ នៅភាគខាងត្បូងប្រ ទេសឈីលី។

តាមប្រភពទីភ្នាក់ងារព័ត៌មានបរទេសបានរាយការណ៍នៅថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២៤ ថា ឧទ្ធម្ភាគចក្រដែលធ្លាក់ ដឹកលោកសេបាស្ទៀន ពីនេរ៉ា អាយុ ៧៤ឆ្នាំ និងអ្នកដំណើរបីនាក់ផ្សេងទៀត។

អតីតប្រធានាធិបតីឈីលី លោកសេបាស្ទៀន ពីនេរ៉ា ត្រូវបានប្រកាសថា បានស្លាប់ បន្ទាប់ពីក្រុមអ្នកជួយសង្គ្រោះបានមកដល់កន្លែងកើតហេតុ។

ប្រភពពីរ បាននិយាយថា លោកពីនេរ៉ា គឺជាអ្នកបើកបរឧទ្ធម្ភាគចក្រដែលធ្លាក់នោះ ទោះបីជាមន្ត្រីមិនបានបញ្ជាក់ពីរឿងនេះក្តី។

សូមបញ្ជាក់ថា លោកសេបាស្ទៀន ពីនេរ៉ា ជាអតីតប្រធានាធិបតីឈីលី ២អាណត្តិ ដោយលោកបានបម្រើការ ដឹកនាំប្រទេសឈីលី ពីរអាណត្តិ ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២២ ។ ជារឿយៗ លោកតែងចំណាយនៅរដូវក្តៅ ធ្វើដំ ណើរឆ្លងកាត់បឹងដ៏ស្រស់ស្អាតជាច្រើន ដែលមានទីតាំងនៅភាគខាងត្បូងប្រទេសឈីលី ហើយជារឿយៗ លោកបើកឧទ្ធម្ភាគចក្រដោយខ្លួនឯង។

ប្រធានាធិបតីឈីលី លោកហ្គាប៊្រៀល បូរិក (Gabriel Boric) បានប្រកាសកាន់ទុក្ខជាតិ រយៈពេលបីថ្ងៃ ខណៈដែលការរៀបចំពិធីបុណ្យសពរបស់រដ្ឋ ចាប់ផ្តើមនៅថ្ងៃសុក្រ ទី០៧ ខែកុម្ភ: ឆ្នាំ២០២៤ ។

 រដ្ឋមន្ត្រីមហាផ្ទៃ ប្រទេសឈីលី លោកខារ៉ូលីណា តូចា (Carolina Toja) បាននិយាយថា សពអតីតប្រធានា ធិបតី ត្រូវបានស្រង់ចេញពីបឹងមួយ នៅជិតទីក្រុងឡាហ្គោ រ៉ានកូ (Lago Ranco) ។

គួររំលឹកថា លោកពីនេរ៉ា ត្រូវបានគេស្គាល់ជុំវិញពិភពលោក សម្រាប់តួនាទីរបស់គាត់ ក្នុងការជួយសង្គ្រោះអ្នក រុករករ៉ែ ចំនួន ៣៣នាក់ ដែលជាប់នៅក្រោមវាលខ្សាច់ អាតាកាម៉ា (Atacama) ក្នុងឆ្នាំ២០១០ ។ ឧប្បត្តិហេតុនេះ ត្រូវបានរៀបរៀងទៅក្នុងខ្សែភាពយន្ត នៅឆ្នាំ២០១៤ គឺរឿង “The 33” ។ នៅក្នុងប្រទេសឈីលី គាត់ត្រូវបានគេស្គាល់ថាជាអ្នកជំនួញដ៏ជោគជ័យម្នាក់ និងជាមហាសេដ្ឋី។

ពីរអាណត្តិរបស់គាត់ជាប្រធានាធិបតី ជារឿយៗលោកប្រឈមមុខនឹងការតវ៉ា រួមទាំងនិស្សិតដែលអំពាវនាវឲ្យមានកំណែទម្រង់វិស័យអប់រំ និងការតវ៉ាជាញឹកញាប់ប្រឆាំងនឹងវិសមភាពក្នុងអាណត្តិទីពីរ តែការតវ៉ាបានបញ្ចប់ ដោយរដ្ឋាភិបាល សន្យាថានឹងព្រាងរដ្ឋធម្មនុញ្ញថ្មី។

បន្ទាប់ពីចាកចេញពីតំណែងប្រធានាធិបតី លោកពីនេរ៉ា  នៅតែសកម្មខាងនយោបាយ។ គាត់ក៏ជាម្ចាស់ភាគ ហ៊ុនធំនៅក្នុងក្រុមហ៊ុនអាកាសចរណ៍ដ៏ធំមួយ ដែលពីមុនត្រូវបានគេស្គាល់ថា LAN ក្រុមបាល់ទាត់ក្នុងស្រុក “Colo-Colo” និងស្ថានីយទូរទស្សន៍។ ទោះបីជាគាត់បានលក់ភាគហ៊ុនភាគច្រើនរបស់គាត់ នៅពេលគាត់ចូលកាន់តំណែងជាប្រធានាធិបតី ក្នុងខែមីនា ឆ្នាំ២០១០ ទស្សនាវដ្តី Forbes បានឲ្យគាត់ជាប់ចំណាត់ថ្នាក់លេខ១១៧៦ ក្នុងបញ្ជីមហាសេដ្ឋីពិភពលោក មានទ្រព្យសម្បត្តិសរុប ចំនួន ២៧០០លានដុល្លារអាមេរិក៕

RELATED ARTICLES