Sunday, November 17, 2024
Homeព័ត៌មានសិល្បៈសំណុំរឿង ម៉ៃ សុគន្ធ ៖ប្ដឹងតារាហ្វេសប៊ុកល្បី Alex Conan ដល់ណាហើយ ?

សំណុំរឿង ម៉ៃ សុគន្ធ ៖ប្ដឹងតារាហ្វេសប៊ុកល្បី Alex Conan ដល់ណាហើយ ?

ភ្នំពេញ៖តារាហ្វេសប៊ុកល្បី Alex Conanreal ដែលត្រូវបានគេដឹងថា កំពុងរស់នៅឯប្រទេសបារាំង ត្រូវតារា ចម្រៀង ម៉ៃ សុគន្ធ សម្រេចដាក់ពាក្យបណ្តឹងទៅតុលាការ ​ពីបទ​ជេរប្រមាថ ​និង​បរិហារកេរ្តិ៍​ជាសាធារណៈ​ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​២០០​លាន​រៀល​។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ​តារា​ហ្វេ​សប៊ុ​ក​ល្បីឈ្មោះ​ដែល​លោក ម៉ៃ សុគន្ធ ដាក់ពាក្យ​ប្តឹងទៅ​តុលា កា​ មានឈ្មោះ ចែ​តា ឬ ​Alex Conan​។ ​ករ​ណី​បណ្តឹង​នេះ ​កើតឡើង​ក្រោយពេល​ភាគី​ទាំងពីរ​កន្លងមក​ធ្លាប់​រង​នូវ​ការប៉ះពាល់​ពាក្យសម្តី​គ្នា​មួយចំនួន​ ទើប​ក្រោយមក​​ធ្វើ​ឲ្យ​តារា​ហ្វេ​ស​ប៊ុ​ក​ល្បី ឈ្មោះ ចែ​តា បញ្ចេញ​ការ​ឡាយ​វីដេអូ​ដោយ​ជេរ​ប្រមាថ​មកលើ​លោក ម៉ៃ សុគន្ធ ជា​សាធារណៈ​នៅលើ​បណ្តា​ញ​សង្គម​។​

 សូមបញ្ជាក់ថាតារាចម្រៀង​លោក ម៉ៃ សុគន្ធ ដែល​ជា​ដើមបណ្តឹង​បាន​បង្ហោះ​ខ្លឹមសារ​ខ្លី​ដូច្នេះ​ថា ​ប្តឹង​គឺ​ប្តឹង​មិន មែន​ជួប​ប្តឹង​ទេ​ តែ​អត់​ពេលអង្គុយ Live ជេរ​នាំ​ថោក​។ ​មិនមែន​ជួប​ប្តឹង​ទេ​តែ​រឿង​ខ្លះ​ត្រូវ​ប្តឹង​។​

បើ​យោងតាម​ពាក្យបណ្តឹង​របស់លោក ម៉ៃ សុគន្ធ ដែល​ត្រូវបាន​បែកធ្លាយ​នោះបាន​ឲ្យ​ដឹងថា ​កាលពី​ថ្ងៃទី ​០៦ ​ខែធ្នូ ​ឆ្នាំ ​២០២១ ​លោក​បានដាក់​ពាក្យ​ប​ណ្តឹង​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ​ដោយ​ប្តឹង​ទៅលើ​ម្ចាស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Alex CoNan Real Official ពីបទ​ជេរប្រមាថ​ជា​សាធារណៈ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មានការ​រើស​អើយ​ប្រព្រឹត្ត​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​

​នៅក្នុង​ពាក្យបណ្តឹង​ដដែល​នេះ ​បាន​លើកឡើងថា​កាលពី​ថ្ងៃទី​ ២៨ ​ខែវិច្ឆិកា ​ឆ្នាំ​ ២០២១ ​ម្ចាស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​Alex CoNan Real Official​ បានធ្វើការ​ឡាយ​វីដេអូ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ដោយ​បាន​និយាយ​ជេរប្រមាថ​ និង​បរិហារកេរ្តិ៍​ក៏ដូចជា​ញុះញង់​ឲ្យ​មានការ​រើស​អើយ​មកលើ​រូបខ្ញុំ​(​លោក ម៉ៃ សុគន្ធ )​យ៉ាងធ្ងន់ធ្ងរ​បំផុត​ ដោយបាន​ប្រើពាក្យ​ថា (​លោក ម៉ៃ សុគន្ធ អា​តារា​មុខឆ្កែ អា​តារា​លិច​ទឹ អា​ថោក អា​ឆ្កែ អា​ខ្លួន​ពោរពេញ​ដោយ​មេរោគ​កាម​រោគ​…..​ក្បាល​ហែង​កើតចេញពី​ស្បែកជើង អញ ….​វា​ប្រើប្រាស់​គ្រឿងញៀន ធ្វើ​ខុសច្បាប់ ជក់​កញ្ឆា ហិតកាវ បាត់បង់​សតិ ហើយ​សរសៃប្រសាទ​…​ហែង​ឆ្កួត ហែង​ឡប់ សណ្តាន​ហែង​វា​ឈាមថោក​….​ហែង​មើល​មនុស្ស​រាប់ម៉ឺន​រាប់ពាន់នាក់​កំពុង​ជេរ​ហែង​គ្រប់គ្នា​…..)​និង​ពាក្យ​មិន​គប្បី​ជាច្រើន​ទៀត​។​

​តាមរយៈពាក្យបណ្តឹង​នោះ​លោក ម៉ៃ សុគន្ធ ក៏បាន​សូម​សំណូម​ពរ ​និង​ស្នើ​សុំ​ដល់​តុលាការ​ធ្វើការ​ស្វែងរក​អត្ត សញ្ញាណ​របស់​ជន​ប្រព្រឹត្ត​ និង​ស្វែងរក​យុត្តិធម៌​តាមផ្លូវ​ច្បាប់​ដល់​រូបលោក​ព្រមទាំង​ទាមទារ​នូវ​សំណង​ជំងឺ​ចិត្ត​ចំនួន​២០០​លាន​រៀល​ផងដែរ​ ។

 យោងតាមលិខិតជូនដំណឹងរបស់លោកចៅក្រមស៊ិន សុវណ្ណារ័ត្ន លេខ៣៣៥​  “អ” ព្រ .ទ ធ្វើនៅថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ២០២៣ បានជម្រាបជូនដំណឹងទៅដើមបណ្ដឹងឈ្មោះម៉ៃ សុគន្ធ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នបុរីមហាសែនសុខភ្នំពេញថ្មី ផ្ទះលេខA26 ផ្លូវA សង្កាត់សែនសុខ រាជធានីភ្នំពេញ ឲ្យបាន ជ្រាបថាសំណុំរឿងព្រហ្មទណ្ឌលេខ៥៣៥៨  ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ បានបំពេញកិច្ចស៊ើបសួរចប់សព្វគ្រប់អស់ហើយ ។លិខិតជូនដំណឹងនោះបានបានសម្រេចបញ្ជូនសំណុំរឿងលេខ៥៣៥៨  ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ដែលមានជនត្រូវជាប់ចោទឈ្មោះAlex CoNan Real official ហៅហ៊ុយ គុយហួរ(Huy Kuy Hour)ភេទប្រុសកើតនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៩៧ ទៅជំនុំជម្រះពីបទ បរិហាកេរ្ដិ៍ជាសាធារណៈ ,ជេរប្រមាថជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តលើបណ្ដាញសង្គមហ្វេសបុក កាលពីថ្ងៃទី២៩-៣០ ខែវិចិ្ឆកា ឆ្នាំ២០២១ បទ ល្មើសព្រហ្មទណ្ឌដែលមានចែងផ្ដន្ទាទោសតាមបញ្ញាត្តិមាត្រា៣០៥ ,មាត្រា៣០៧ និងមាត្រា៤៩៦ នៃក្រមព្រហ្ម ទណ្ឌ។តាមដីការសម្រេចបញ្ជួនសំណុំរឿងទៅជំនុំជម្រះលេខ៣៣៧៤ “អ” ដ.ដ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ។ប៉ុន្ដែរយៈពេលជាង៦ខែមកនេះមិនទាន់មានព័តមានពីការវិវត្តន៍ចំពោះសំណុំរឿងនេះនៅឡើយ ៕

RELATED ARTICLES