Sunday, November 17, 2024
Homeតារាខ្មែរអ៊ីវ៉ា ៖សង្សារតាមដានខ្លាំង មុនរៀបការ

អ៊ីវ៉ា ៖សង្សារតាមដានខ្លាំង មុនរៀបការ

ភ្នំពេញ៖បើទោះជាស្រីស្រស់ឃីន ស្រីនាថ ហៅអ៊ីវ៉ា មិនត្រូវបានម្ចាស់ស្នេហ៍ហួងហែង​រឿង​ច្រៀង​​​រាំ និងមិនដែលហាមឃាត់នាងពីការចាប់ដៃថតMV កៀកកើយគ្នាជាមួយតួប្រុស​ណា​ក៍​ដោយ ប៉ុន្ដែរាល់សកម្មភាពរបស់ស្រីនាថ ត្រូវបានលោកលី សេងហួរ តាមដាន់គ្រប់ជំហ៊ាន​ទាំងអស់ ក្នុងនោះរួមមានការងារសិល្បៈរបស់នាងច្រៀងសម្ដែងនៅទីណា ចប់ម៉ោងប៉ុន្មាន និងទៅដល់ផ្ទះវិញនៅម៉ោងប៉ុន្មានជាដើម ។ទង្វើរបែបនេះរបស់លោកសេងហួរ មិនធ្វើ​ឲ្យ​អ៊ីវ៉ា មានចិត្តធុញទ្រាន់ចំពោះប្រុសស្នេហ៍នោះទេ តែនាងមានតែរីករាយដោយ​សារតែ​ម្ចា​ស់​​​​ក្លឹប​បាល់​ទាត់សៀមរាបយូណាយធីត រូបនេះតែងតែយកចិត្តទុកដាក់ និងបារម្ភ​ពីសុវត្ថិ​រប​ស់​នាង​ក្នុងការធ្វើតំ ណើរតាមដងផ្លូវរាប់រយគីឡូពីខេត្តមួយទៅខេត្តមួយ  បើទោះជានាងត្រូវបានឪពុក​ជូនទៅ​ច្រៀងជាប្រចាំរយៈ ពេលជាង១០ឆ្នាំមកហើយក្ដី ។ប៉ុន្ដែតាមព័តមានពីតារាស្និតស្រីនាថ បង្ហើប​ឲ្យដឹងថាតាំងពីអ៊ីវ៉ា និងលោកសេង ហួរ ក្លាយទៅជាគូដណ្ដឹងគ្នាមកកម្មវិធីដែលអ៊ីវ៉ា ច្រៀង​នៅ​តាម​ខេត្ត​ខ្លះលោកសេងហួរ ជាអ្នកជូនទៅមក ពោលគឺម្ចាស់ក្លឹបបាល់​ទាត់រូបនេះ​អាច​ជំនួស​ដៃ​ជើងលោកវ៉ាវ បានជាបណ្ដើរៗហើយ មុនពេលអ្នកទាំងពីរមិន​ទាន់ ក្លាយ​ទៅជា​ប្ដីប្រពន្ធគ្នា​ស្រប​ច្បាប់នេះ។

 អ្នកយកព័តមានយើងបានទូរស័ព្ទទៅអ៊ីវ៉ា កាលពីរសៀលថ្ងៃទី៦ ខែកុម្ភៈ ប៉ុន្ដែតេចូល​នាង​មិនលើកឡើយទើបមិនអាចសុំការបំភ្លឺពីនាងរឿងមានអង្គរក្ស​បេះដូងតាមការពារដល់​ឆាក​តន្រ្ដីនេះឡើយ ។ចំណែកលោកអ៊ូ វ៉ាវ ទូរស័ព្ទចូលក៍គ្មានអ្នកទទួលដែរនៅថ្ងៃតែមួយនេះ ហេតុនេះមិនទាន់ដឹងពីថ្ងៃកូនស្រីសំណព្វចិត្តលោកនិងថៅកែ ក្លឹបបាល់ទាត់សៀមរាបយូណាយធីត ចូលរោងការជាក់លាក់នៅឡើយ ។តែតាមព័តមានថាស្រីនាថ-សេងហួរ នឹងដឹកដៃ​គ្នា​ក្រាបផ្ទឹមនៅឆ្នាំ២០២៤ នេះហើយ ពោលគឺឪពុករបស់នាងអ៊ីវ៉ា ចង់ឲ្យពួកគេរៀបការ​តាំង​ពីឆ្នាំ២០ ២៣ ម្លេះតែបានពន្យា១ឆ្នាំដោយសារតែស្រីនាថ មិនទាន់ត្រៀមខ្លួនរួចរាល់ ប៉ុន្ដែនៅ​ឆ្នាំ២០២៤ នេះអ៊ីវ៉ា ពិបាករកលែសថ្មីដើម្បីអូសក្រឡារឿងរៀបការម្ដងទៀត ព្រោះថាមិនត្រឹម​តែលោកវ៉ាវ ម្នាក់ទេដែលជម្រុញឲ្យនាងរៀប ការប្ដីឲ្យឆាប់ៗកាន់តែល្អ​នោះតែ​អនាគត​ស្វាមី​នាង​លោកសេងហួរ រឹតតែមិនអាចទ្រាំបានក្នុងការពន្យាពេលរៀបការ ហេតុនេះ​ដើម្បីឲ្យ​ឪពុក​បានសប្បាយចិត្ត ហើយគូដណ្ដឹងសម្រេចបំណងធំ ស្រីនាថ នឹងព្រមធ្វើជា​កូន​ក្រមុំរបស់ហួរ នៅអាយុ៣១ឆ្នាំនេះជាមិនខាន ។

 សូមរំលឹកថាអ៊ីវ៉ា បានលាក់រឿងស្នេហាជាមួយលោកលី សេងហួរ រយៈពេល៧ឆ្នាំ​មក​ហើយគឺទើបតែនៅពាក់កណ្ដាលឆ្នាំ២០២៣ អ្នកទាំងពីរទ័លច្រកក៍ព្រមលាតត្រដាងរឿង​ស្នេ​ហា​នេះជាចំហ ហើយស្រីនាថ ថែមទាំងឡង់សេសង្សារដោយហៅលោកហួរ ថតMV ជាមួយ​នាងបទ”ម្ដេចយកប្រពន្ធចោលអូន?” ដែលនាងចង់បង្ហាញថាម្ចាស់បេះដូង​ថ្មីរបស់​នាង​នេះ​ស្រលាញ់និងយល់ពីអាជីពសិល្បៈរបស់នាងច្បាស់ណាស់​មុនពេលដែលនាងចាប់ដៃ​គ្នា៨​ឆ្នាំមកនេះ។អ្វីដែលស្រីនាថ កាន់តែកក់ក្ដៅក្នុងចិត្តនោះគឺលោកសេងហួរ ស្រលាញ់ក្រុម​គ្រួ​សារ​​​និងប្អូនស្រីនាង ដូចជាគ្រួសារនិងសាច់ញាត្តិរបស់លោកដែរ ហើយថែមទាំងបាន​បើកដៃ​ឲ្យនាងលេងសិល្បៈដោយសេរីទៀតផង ដែលរូបភាពបែបនេះខុសគ្នាដាច់ស្រឡះ​បើប្រៀប​ធៀប​លោក”ប”ដែលជាថៅកែក្លឹបនិងហាងបញ្ចាំនៅសៀបរាប ព្រោះប្អូនមន្រ្ដី​ធំផ្កាយ៣រូប​នេះ​អំឡុងពេលតាមស្នេហ៍អ៊ីវ៉ា លោកមិនអនុញ្ញាត្តិឲ្យនាងច្រៀង បទញាក់ដែលមានក្បាច់រាំ ឬថត​សម្ដែងជាមួយតារាប្រុសណាមានឈុតថើបគ្នាជាដាច់ខាត ដែលសកម្មភាពនេះ​ហើយធ្វើឲ្យ​ស្រីនាថ មិនព្រមផ្សះផ្សារស្នេហាជាដាច់ខាតរហូតនាង​បើកបេះដូងទទួលយក​គូស្នេហ៍​ថ្មីដែល​លើកនេះតារាសាន់ដេមិនត្រឹមតែលែងឈឺក្បាលរឿងមានអ្នកប្រចណ្ឌនោះទេ តែនាង​ថែម​ទាំង​ត្រូវគូដណ្ដឹងជម្រុញឲ្យធ្វើអ្វីទៅតាមចិត្តខ្លួនស្រលាញ់ទៀតផង។

 គូរបញ្ជាក់ថាអ៊ីវ៉ា ច្រៀងនៅសាន់ដេមិនមានកុងត្រានោះទេ រយៈពេលប៉ុន្មាន​ឆ្នាំចុង​ក្រោយនេះហើយនាងថែម ទាំងត្រូវបានថៅកែផលិតកម្មលោកឡាយ សុខចំរើន ផ្ដល់​សិទ្ធិ​ពិសេសជាងតារាផ្សេងៗទៀតរបស់សាន់ដេ ទៀត ផង នោះគឺស្រីនាថ ច្រៀងតែបទដែល​នាង​ស្រលាញ់ ហើយនាងអាចបដិសេធចំពោះបទណាដែលនាងមិន​ពេញចិត្តបាន​គ្រប់ពេល​។ល័ក្ខ​​​​ខណ្ឌ​ពិសេសនេះក្រោយពីស្រីនាថ ត្រូវបានផលិតកម្ម៣ពេញចិត្តនាងនោះគឺហង្សមាស ,ថោន និងGalaxy តែចុងក្រោយនាងសម្រេចចិត្តផ្ញើរប្រាណនៅទ្រនុំចាស់ ព្រោះយល់ថាផ្ទះ​ថ្មីធំ​​គ្នាច្រើនពេកក៍ពិបាករស់នៅ។ចំណែកលោកសេងហួរ ចាំតែសម្របខ្លួនតាម​ស្រី​នាថ គ្រប់​ពេលហើយតាមព័តមានថាក្រោយរៀបការរួចម្ចាស់ក្លឹប​បាល់ទាត់វ័យក្មេងរូបនេះ នឹងរុញម្ចាស់​ស្នេហ៍ឲ្យធ្វើជំនួញបន្ថែមពីលើអាជីពចម្រៀង ៕

RELATED ARTICLES