ភ្នំពេញ៖បើទោះជាស្រីស្រស់ឃីន ស្រីនាថ ហៅអ៊ីវ៉ា មិនត្រូវបានម្ចាស់ស្នេហ៍ហួងហែងរឿងច្រៀងរាំ និងមិនដែលហាមឃាត់នាងពីការចាប់ដៃថតMV កៀកកើយគ្នាជាមួយតួប្រុសណាក៍ដោយ ប៉ុន្ដែរាល់សកម្មភាពរបស់ស្រីនាថ ត្រូវបានលោកលី សេងហួរ តាមដាន់គ្រប់ជំហ៊ានទាំងអស់ ក្នុងនោះរួមមានការងារសិល្បៈរបស់នាងច្រៀងសម្ដែងនៅទីណា ចប់ម៉ោងប៉ុន្មាន និងទៅដល់ផ្ទះវិញនៅម៉ោងប៉ុន្មានជាដើម ។ទង្វើរបែបនេះរបស់លោកសេងហួរ មិនធ្វើឲ្យអ៊ីវ៉ា មានចិត្តធុញទ្រាន់ចំពោះប្រុសស្នេហ៍នោះទេ តែនាងមានតែរីករាយដោយសារតែម្ចាស់ក្លឹបបាល់ទាត់សៀមរាបយូណាយធីត រូបនេះតែងតែយកចិត្តទុកដាក់ និងបារម្ភពីសុវត្ថិរបស់នាងក្នុងការធ្វើតំ ណើរតាមដងផ្លូវរាប់រយគីឡូពីខេត្តមួយទៅខេត្តមួយ បើទោះជានាងត្រូវបានឪពុកជូនទៅច្រៀងជាប្រចាំរយៈ ពេលជាង១០ឆ្នាំមកហើយក្ដី ។ប៉ុន្ដែតាមព័តមានពីតារាស្និតស្រីនាថ បង្ហើបឲ្យដឹងថាតាំងពីអ៊ីវ៉ា និងលោកសេង ហួរ ក្លាយទៅជាគូដណ្ដឹងគ្នាមកកម្មវិធីដែលអ៊ីវ៉ា ច្រៀងនៅតាមខេត្តខ្លះលោកសេងហួរ ជាអ្នកជូនទៅមក ពោលគឺម្ចាស់ក្លឹបបាល់ទាត់រូបនេះអាចជំនួសដៃជើងលោកវ៉ាវ បានជាបណ្ដើរៗហើយ មុនពេលអ្នកទាំងពីរមិនទាន់ ក្លាយទៅជាប្ដីប្រពន្ធគ្នាស្របច្បាប់នេះ។
អ្នកយកព័តមានយើងបានទូរស័ព្ទទៅអ៊ីវ៉ា កាលពីរសៀលថ្ងៃទី៦ ខែកុម្ភៈ ប៉ុន្ដែតេចូលនាងមិនលើកឡើយទើបមិនអាចសុំការបំភ្លឺពីនាងរឿងមានអង្គរក្សបេះដូងតាមការពារដល់ឆាកតន្រ្ដីនេះឡើយ ។ចំណែកលោកអ៊ូ វ៉ាវ ទូរស័ព្ទចូលក៍គ្មានអ្នកទទួលដែរនៅថ្ងៃតែមួយនេះ ហេតុនេះមិនទាន់ដឹងពីថ្ងៃកូនស្រីសំណព្វចិត្តលោកនិងថៅកែ ក្លឹបបាល់ទាត់សៀមរាបយូណាយធីត ចូលរោងការជាក់លាក់នៅឡើយ ។តែតាមព័តមានថាស្រីនាថ-សេងហួរ នឹងដឹកដៃគ្នាក្រាបផ្ទឹមនៅឆ្នាំ២០២៤ នេះហើយ ពោលគឺឪពុករបស់នាងអ៊ីវ៉ា ចង់ឲ្យពួកគេរៀបការតាំងពីឆ្នាំ២០ ២៣ ម្លេះតែបានពន្យា១ឆ្នាំដោយសារតែស្រីនាថ មិនទាន់ត្រៀមខ្លួនរួចរាល់ ប៉ុន្ដែនៅឆ្នាំ២០២៤ នេះអ៊ីវ៉ា ពិបាករកលែសថ្មីដើម្បីអូសក្រឡារឿងរៀបការម្ដងទៀត ព្រោះថាមិនត្រឹមតែលោកវ៉ាវ ម្នាក់ទេដែលជម្រុញឲ្យនាងរៀប ការប្ដីឲ្យឆាប់ៗកាន់តែល្អនោះតែអនាគតស្វាមីនាងលោកសេងហួរ រឹតតែមិនអាចទ្រាំបានក្នុងការពន្យាពេលរៀបការ ហេតុនេះដើម្បីឲ្យឪពុកបានសប្បាយចិត្ត ហើយគូដណ្ដឹងសម្រេចបំណងធំ ស្រីនាថ នឹងព្រមធ្វើជាកូនក្រមុំរបស់ហួរ នៅអាយុ៣១ឆ្នាំនេះជាមិនខាន ។
សូមរំលឹកថាអ៊ីវ៉ា បានលាក់រឿងស្នេហាជាមួយលោកលី សេងហួរ រយៈពេល៧ឆ្នាំមកហើយគឺទើបតែនៅពាក់កណ្ដាលឆ្នាំ២០២៣ អ្នកទាំងពីរទ័លច្រកក៍ព្រមលាតត្រដាងរឿងស្នេហានេះជាចំហ ហើយស្រីនាថ ថែមទាំងឡង់សេសង្សារដោយហៅលោកហួរ ថតMV ជាមួយនាងបទ”ម្ដេចយកប្រពន្ធចោលអូន?” ដែលនាងចង់បង្ហាញថាម្ចាស់បេះដូងថ្មីរបស់នាងនេះស្រលាញ់និងយល់ពីអាជីពសិល្បៈរបស់នាងច្បាស់ណាស់មុនពេលដែលនាងចាប់ដៃគ្នា៨ឆ្នាំមកនេះ។អ្វីដែលស្រីនាថ កាន់តែកក់ក្ដៅក្នុងចិត្តនោះគឺលោកសេងហួរ ស្រលាញ់ក្រុមគ្រួសារនិងប្អូនស្រីនាង ដូចជាគ្រួសារនិងសាច់ញាត្តិរបស់លោកដែរ ហើយថែមទាំងបានបើកដៃឲ្យនាងលេងសិល្បៈដោយសេរីទៀតផង ដែលរូបភាពបែបនេះខុសគ្នាដាច់ស្រឡះបើប្រៀបធៀបលោក”ប”ដែលជាថៅកែក្លឹបនិងហាងបញ្ចាំនៅសៀបរាប ព្រោះប្អូនមន្រ្ដីធំផ្កាយ៣រូបនេះអំឡុងពេលតាមស្នេហ៍អ៊ីវ៉ា លោកមិនអនុញ្ញាត្តិឲ្យនាងច្រៀង បទញាក់ដែលមានក្បាច់រាំ ឬថតសម្ដែងជាមួយតារាប្រុសណាមានឈុតថើបគ្នាជាដាច់ខាត ដែលសកម្មភាពនេះហើយធ្វើឲ្យស្រីនាថ មិនព្រមផ្សះផ្សារស្នេហាជាដាច់ខាតរហូតនាងបើកបេះដូងទទួលយកគូស្នេហ៍ថ្មីដែលលើកនេះតារាសាន់ដេមិនត្រឹមតែលែងឈឺក្បាលរឿងមានអ្នកប្រចណ្ឌនោះទេ តែនាងថែមទាំងត្រូវគូដណ្ដឹងជម្រុញឲ្យធ្វើអ្វីទៅតាមចិត្តខ្លួនស្រលាញ់ទៀតផង។
គូរបញ្ជាក់ថាអ៊ីវ៉ា ច្រៀងនៅសាន់ដេមិនមានកុងត្រានោះទេ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះហើយនាងថែម ទាំងត្រូវបានថៅកែផលិតកម្មលោកឡាយ សុខចំរើន ផ្ដល់សិទ្ធិពិសេសជាងតារាផ្សេងៗទៀតរបស់សាន់ដេ ទៀត ផង នោះគឺស្រីនាថ ច្រៀងតែបទដែលនាងស្រលាញ់ ហើយនាងអាចបដិសេធចំពោះបទណាដែលនាងមិនពេញចិត្តបានគ្រប់ពេល។ល័ក្ខខណ្ឌពិសេសនេះក្រោយពីស្រីនាថ ត្រូវបានផលិតកម្ម៣ពេញចិត្តនាងនោះគឺហង្សមាស ,ថោន និងGalaxy តែចុងក្រោយនាងសម្រេចចិត្តផ្ញើរប្រាណនៅទ្រនុំចាស់ ព្រោះយល់ថាផ្ទះថ្មីធំគ្នាច្រើនពេកក៍ពិបាករស់នៅ។ចំណែកលោកសេងហួរ ចាំតែសម្របខ្លួនតាមស្រីនាថ គ្រប់ពេលហើយតាមព័តមានថាក្រោយរៀបការរួចម្ចាស់ក្លឹបបាល់ទាត់វ័យក្មេងរូបនេះ នឹងរុញម្ចាស់ស្នេហ៍ឲ្យធ្វើជំនួញបន្ថែមពីលើអាជីពចម្រៀង ៕