Sunday, November 17, 2024
Homeតារាខ្មែរសុខ ពិសី ៖២០២៤ កាន់តែស្ងាត់ដំណឹងការប្ដី

សុខ ពិសី ៖២០២៤ កាន់តែស្ងាត់ដំណឹងការប្ដី

ភ្នំពេញ៖ចំរើន សុភ័ក្រ្ដ ,ហ៊ិន ច័ន្ទនីរ័ត្ន ,កែវ សុបញ្ញា ,លី ម៉ារីណា ,សុវត្ថិឌី ធារិកា សុទ្ធ​តែ​បាន​រៀបការស្វាមីជាបន្ដបន្ទាប់នៅចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤​ ហើយពេល​នេះពួក​គេរៀប​គម្រោងយកកូនង៉ារៀងៗខ្លួន ដើម្បីរឹតចំណងស្នេហាឲ្យកាន់តែរឹងមាំ។ដោយឡែកស្រីស្អាត​សាច់​សខ្ចីដូចបណ្ដូលចេកសុខ ពិសី ដែលល្បីប៉ះស្នេហ៍ថៅកែសាន់ដេជាង១០ឆ្នាំ​ទៅហើយ​នេះ​ដំណឹងរៀបការរបស់នាង មិនត្រឹមតែគ្មានដំណឹងនោះទេ ប៉ុន្ដែកាន់តែស្ងាត់ថែមទៀត ទើប​ធ្វើឲ្យFan ដែលចង់ឃើញពិសី គ្រងឈុតកូនក្រមុំមែនទែន បានត្រឹមតែខកចិត្ត​។អ្វីដែលគូរ​ឲ្យ​ឲ្យចាប់អារម្មណ៍នោះថ្មីៗនេះពិសី បានឆ្លើយទៅអ្នកសួរនាងថាពេលណារៀបការប្ដីនោះ​ដោយ​នាងថាមនុស្សស្មោះដូចនាងមិនងាយដល់គូរឡើយ ។ ការវាចាបែបនេះព្រោះតែពិសី ហាក់​ដូច​​​ជាទ័លច្រកនិងពិបាករកចម្លើ​យ​​​ទប់ទល់រឿងគេថានាងខ្លាចរោងការ ព្រោះតែបារម្ភ​មានប្ដី​ទៅធ្លាក់កូដលែងត្រូវប៉ាន់ទៀត ទើបស្រីស្អាតថាគូរ​ព្រេងរបស់នាងមិន​ដឹងនៅទីណាបែប​នេះ​តែ​ម្ដង ។យ៉ាងណាគេជឿរថារាល់ពេលដែលពិសី ថាអត់សង្សារ ឬគូព្រេង​មិនទាន់កើត​នោះ​ម្ចាស់ស្នេហ៍នាងលោកឡាយ សុខចំរើន មិននៅឆ្ងាយពីនាងឡើយ​ពោលគឺ​នៅក្បែៗនាង​តែ​ម្ដង ។

សុខ ពិសី អាយុ៣៤ ឆ្នាំ ព្យាយាមរក្សារតំណែងជាតារាស្រីលំដាប់ជូរមុខរបស់សាន់​ដេ​ត​ទៅទៀតហើយនៅរដូវ​ក្ដៅនេះនាងចេញច្រៀងតាមខេត្ត​ជាបន្ដបន្ទាប់រហូតដល់​ពេលខ្លះ​ហត់​នឿយពេកច្រៀងទាំងឈឺក៍មានដែរ។តែតាមព័តមានថាតារាសាច់ដូចបណ្ដូលចេករូបនេះត្រូវថៅកែយកចិត្តទុកដាក់ខ្លាំងណាស់ ពិសេសពីសុវត្ថិភាពនាងទាំងការធ្វើតំណើរទៅច្រៀងនិង​នៅ​​​តាមឆាកតន្រ្ដីដោយមានអង្គរក្សជូននាងទាំងឡើងឆាកនិង​ចុះចូលរថ​យន្ដវិញ។មតិ​ភាគ​ច្រើ​ននៅតែជឿរថាពិសី មិនអាចបន្ដព្យាពេលរៀបការបានច្រើនឆ្នាំទៀតទេ ព្រោះវ័យ​នាង​ដល់​ពេលមានប្ដីនិងយកកូន ម្យាងនាងចង់ធ្វើឲ្យឪពុកនាងលោកសុខ ហេង រំភើបដូចអ៊ីវ៉ា បាន​ធ្វើ​ដាក់លោអ៊ូ វ៉ាវ នោះគឺការបង្ហាញគូស្នេហ៍ជាចំហ និងកំណត់ពេលវេលាច្បាស់លាស់ពីការ​ចូល​រោងការ។ប្រសិនបើពិសី ក្លា​ហាន​ហ៊ានដឹកដៃថៅកែចូលរោងការឆាប់ៗ​បំពេញបំណង​ឪពុក​មែន នោះឥទ្ធិពលរបស់នាងគឺដូចគ្នាទៅនិងឱក សុគន្ធកញ្ញា ដែលកំពុងតែមានអំណាច​ខ្លាំង​នៅហង្សមាសដែរ ។

ប្រភពបានឲ្យដឹងថាអំឡុងពេលដែលសុខ ពិសី មិនដែលសារភាពស្នេហ៍ថៅកែ​ជាសា​ធារណៈ និងអត់ដំណឹងរៀបការនៅឆ្នាំ២០២៤ ព្រោះតែនាងថាគូព្រេងមិនដឹងទីណា នោះ បុរសមិនតិចនាក់ទេ ដែលក្នុងនោះមានទាំងមន្រ្ដីធំៗមួយចំនួន រួមទាំងអ្នកជំនួញផង នៅតែ​តាម​ស្នេហានាងដូចមុន ។ប៉ុន្ដែសម្រាប់ចង្កោមអ្នកសិល្បៈ វិញពួកគេបានដឹងច្បាស់​លាស់​ណា​ស់​ថាពិសី នឹងគេចមិនផុតពីការចូលរោងការជាមួយលោកឡាយ សុខចំរើន នាពេលខាង​មុខ​នេះទេ បើទោះជានាងមានជម្រើសស្នេហ៍ច្រើនក្ដី ។ការលើកឡើងបែបនេះព្រោះតែពិសី ចង់​បានស្វាមីជាបុរសយល់ពីអាជីពចម្រៀងនាងច្បាស់ដូចគ្នាទៅនិងឱក សុគន្ធកញ្ញា ដែរ ហេតុ​នេះថៅកែសាន់ដេ សាកសមបំផុតសម្រាប់នាង។តែប្រសិនបើនាងជ្រើសផ្លូវ​ពន្យាពេល​រៀប​ការច្រើនឆ្នាំទៀត នាំឲ្យស្នេហា បាត់​បង់ភាពផ្អែមល្ហែមបែបនេះតទៅទៀតនោះអ្វីៗ​ក៍អាច​កើត​មានឡើង ឬប្រឈមនឹងហានិភ័យដែរ ដោយសារតែនៅក្នុងពិភពសិល្បៈការជួប​ស្នេហ៍និង​បែក​​​គ្នាអាចប្រែប្រួលបានគ្រប់ពេលវេលាទាំងអស់ ។

 គូរបញ្ជាក់ថាសុខ ពិសី ធ្លាប់លេចឭថានាងបានកែសម្រស់ជាច្រើនផ្នែកអំឡុង​ពេល​នាង​​ប្រឡូកក្នុងអាជីពចម្រៀង​ជិត២០ឆ្នាំមកនេះ ។តែពិសី ខុសពីនាងសីម៉ា ពោលគឺ​នាង​មិន​ដែលសារភាពរឿងមួយនេះម្ដងណា​ឡើយ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះក៍គ្មានដំណឹងនាង​ចង់កែកុនសម្រស់បន្ថែមទៀតដែរ ។ប្រភពខ្លះថាពិសី អាចនឹងជ្រើសរើសវិធីដូចតារា​រួម​អា​ជីពខ្លះធ្វើនាពេលបច្ចុប្បន្នពោលគឺយកកូនមុនរៀបការ តែប្រសិនបើនាងជ្រើស​ផ្លូវដូចនាង​ទេព បូព្រឹក្ស ដែរនោះនាងនឹងមិនអាចធ្វើឲ្យឪពុកនាងដែលជាមន្រ្ដីយោធាលោកសុខ ហេង រីករាយឡើយ ព្រោះលោកចង់ឃើញនាងរៀបការក្រាបផ្ទឹមតាមប្រពៃណីខ្មែរ ។គេជឿរថាពិសី អាចនឹងបំបាត់ភាពភ័យខ្លាចរឿងរៀបការហើយនឹងដើរផ្លូវតាមពីក្រោយសិស្សប្អូនអ៊ីវ៉ា ដែរជា​មិនខាន ៕

RELATED ARTICLES