ភ្នំពេញ៖ចំរើន សុភ័ក្រ្ដ ,ហ៊ិន ច័ន្ទនីរ័ត្ន ,កែវ សុបញ្ញា ,លី ម៉ារីណា ,សុវត្ថិឌី ធារិកា សុទ្ធតែបានរៀបការស្វាមីជាបន្ដបន្ទាប់នៅចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ ហើយពេលនេះពួកគេរៀបគម្រោងយកកូនង៉ារៀងៗខ្លួន ដើម្បីរឹតចំណងស្នេហាឲ្យកាន់តែរឹងមាំ។ដោយឡែកស្រីស្អាតសាច់សខ្ចីដូចបណ្ដូលចេកសុខ ពិសី ដែលល្បីប៉ះស្នេហ៍ថៅកែសាន់ដេជាង១០ឆ្នាំទៅហើយនេះដំណឹងរៀបការរបស់នាង មិនត្រឹមតែគ្មានដំណឹងនោះទេ ប៉ុន្ដែកាន់តែស្ងាត់ថែមទៀត ទើបធ្វើឲ្យFan ដែលចង់ឃើញពិសី គ្រងឈុតកូនក្រមុំមែនទែន បានត្រឹមតែខកចិត្ត។អ្វីដែលគូរឲ្យឲ្យចាប់អារម្មណ៍នោះថ្មីៗនេះពិសី បានឆ្លើយទៅអ្នកសួរនាងថាពេលណារៀបការប្ដីនោះដោយនាងថាមនុស្សស្មោះដូចនាងមិនងាយដល់គូរឡើយ ។ ការវាចាបែបនេះព្រោះតែពិសី ហាក់ដូចជាទ័លច្រកនិងពិបាករកចម្លើយទប់ទល់រឿងគេថានាងខ្លាចរោងការ ព្រោះតែបារម្ភមានប្ដីទៅធ្លាក់កូដលែងត្រូវប៉ាន់ទៀត ទើបស្រីស្អាតថាគូរព្រេងរបស់នាងមិនដឹងនៅទីណាបែបនេះតែម្ដង ។យ៉ាងណាគេជឿរថារាល់ពេលដែលពិសី ថាអត់សង្សារ ឬគូព្រេងមិនទាន់កើតនោះម្ចាស់ស្នេហ៍នាងលោកឡាយ សុខចំរើន មិននៅឆ្ងាយពីនាងឡើយពោលគឺនៅក្បែៗនាងតែម្ដង ។
សុខ ពិសី អាយុ៣៤ ឆ្នាំ ព្យាយាមរក្សារតំណែងជាតារាស្រីលំដាប់ជូរមុខរបស់សាន់ដេតទៅទៀតហើយនៅរដូវក្ដៅនេះនាងចេញច្រៀងតាមខេត្តជាបន្ដបន្ទាប់រហូតដល់ពេលខ្លះហត់នឿយពេកច្រៀងទាំងឈឺក៍មានដែរ។តែតាមព័តមានថាតារាសាច់ដូចបណ្ដូលចេករូបនេះត្រូវថៅកែយកចិត្តទុកដាក់ខ្លាំងណាស់ ពិសេសពីសុវត្ថិភាពនាងទាំងការធ្វើតំណើរទៅច្រៀងនិងនៅតាមឆាកតន្រ្ដីដោយមានអង្គរក្សជូននាងទាំងឡើងឆាកនិងចុះចូលរថយន្ដវិញ។មតិភាគច្រើននៅតែជឿរថាពិសី មិនអាចបន្ដព្យាពេលរៀបការបានច្រើនឆ្នាំទៀតទេ ព្រោះវ័យនាងដល់ពេលមានប្ដីនិងយកកូន ម្យាងនាងចង់ធ្វើឲ្យឪពុកនាងលោកសុខ ហេង រំភើបដូចអ៊ីវ៉ា បានធ្វើដាក់លោអ៊ូ វ៉ាវ នោះគឺការបង្ហាញគូស្នេហ៍ជាចំហ និងកំណត់ពេលវេលាច្បាស់លាស់ពីការចូលរោងការ។ប្រសិនបើពិសី ក្លាហានហ៊ានដឹកដៃថៅកែចូលរោងការឆាប់ៗបំពេញបំណងឪពុកមែន នោះឥទ្ធិពលរបស់នាងគឺដូចគ្នាទៅនិងឱក សុគន្ធកញ្ញា ដែលកំពុងតែមានអំណាចខ្លាំងនៅហង្សមាសដែរ ។
ប្រភពបានឲ្យដឹងថាអំឡុងពេលដែលសុខ ពិសី មិនដែលសារភាពស្នេហ៍ថៅកែជាសាធារណៈ និងអត់ដំណឹងរៀបការនៅឆ្នាំ២០២៤ ព្រោះតែនាងថាគូព្រេងមិនដឹងទីណា នោះ បុរសមិនតិចនាក់ទេ ដែលក្នុងនោះមានទាំងមន្រ្ដីធំៗមួយចំនួន រួមទាំងអ្នកជំនួញផង នៅតែតាមស្នេហានាងដូចមុន ។ប៉ុន្ដែសម្រាប់ចង្កោមអ្នកសិល្បៈ វិញពួកគេបានដឹងច្បាស់លាស់ណាស់ថាពិសី នឹងគេចមិនផុតពីការចូលរោងការជាមួយលោកឡាយ សុខចំរើន នាពេលខាងមុខនេះទេ បើទោះជានាងមានជម្រើសស្នេហ៍ច្រើនក្ដី ។ការលើកឡើងបែបនេះព្រោះតែពិសី ចង់បានស្វាមីជាបុរសយល់ពីអាជីពចម្រៀងនាងច្បាស់ដូចគ្នាទៅនិងឱក សុគន្ធកញ្ញា ដែរ ហេតុនេះថៅកែសាន់ដេ សាកសមបំផុតសម្រាប់នាង។តែប្រសិនបើនាងជ្រើសផ្លូវពន្យាពេលរៀបការច្រើនឆ្នាំទៀត នាំឲ្យស្នេហា បាត់បង់ភាពផ្អែមល្ហែមបែបនេះតទៅទៀតនោះអ្វីៗក៍អាចកើតមានឡើង ឬប្រឈមនឹងហានិភ័យដែរ ដោយសារតែនៅក្នុងពិភពសិល្បៈការជួបស្នេហ៍និងបែកគ្នាអាចប្រែប្រួលបានគ្រប់ពេលវេលាទាំងអស់ ។
គូរបញ្ជាក់ថាសុខ ពិសី ធ្លាប់លេចឭថានាងបានកែសម្រស់ជាច្រើនផ្នែកអំឡុងពេលនាងប្រឡូកក្នុងអាជីពចម្រៀងជិត២០ឆ្នាំមកនេះ ។តែពិសី ខុសពីនាងសីម៉ា ពោលគឺនាងមិនដែលសារភាពរឿងមួយនេះម្ដងណាឡើយ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះក៍គ្មានដំណឹងនាងចង់កែកុនសម្រស់បន្ថែមទៀតដែរ ។ប្រភពខ្លះថាពិសី អាចនឹងជ្រើសរើសវិធីដូចតារារួមអាជីពខ្លះធ្វើនាពេលបច្ចុប្បន្នពោលគឺយកកូនមុនរៀបការ តែប្រសិនបើនាងជ្រើសផ្លូវដូចនាងទេព បូព្រឹក្ស ដែរនោះនាងនឹងមិនអាចធ្វើឲ្យឪពុកនាងដែលជាមន្រ្ដីយោធាលោកសុខ ហេង រីករាយឡើយ ព្រោះលោកចង់ឃើញនាងរៀបការក្រាបផ្ទឹមតាមប្រពៃណីខ្មែរ ។គេជឿរថាពិសី អាចនឹងបំបាត់ភាពភ័យខ្លាចរឿងរៀបការហើយនឹងដើរផ្លូវតាមពីក្រោយសិស្សប្អូនអ៊ីវ៉ា ដែរជាមិនខាន ៕