ភ្នំពេញ៖មាស សុខសោភា បានសាកល្បងច្រៀងដោយគ្មានផលិតកម្ម១ឆ្នាំគត់គឺឆ្នាំ២០២៣ បន្ទាប់ពីនាងដើរចេញពីរាម ហើយយូៗម្ដងទើបចេញបទនៅផលិតកម្មCamtrax Music ដែលគ្រប់គ្រងដោយស្វាមីនាងលោកអ៊ឹត រ៉ាដា និងបងប្រុសនាងលោកមាស សុខរតនៈ ។តែជាង១២ខែមកនេះសុខសោភា គ្មាបបទផ្ទុះដូចមុនឡើយ ពោលគឺការច្រៀងសម្ដែងរបស់នាងតាមឆាកធំៗភាគច្រើនយកបទល្បីៗចាស់ពីមុនមកច្នៃភ្លេងថ្មី ដូចជាបទ”ស្រលាញ់គេហួស ព្រោះគេជាអ្នកមាន”ជាដើម ។ប្រសិនបើសុខសោភា នៅដើរផ្លូវនេះទៀតគឺនាងមិនអាចប្រជែងទីផ្សារចម្រៀងយុវវ័យបានតទៅទៀតនោះទេហើយនឹងវិវត្តន៍ទៅចុះខ្សោយទីផ្សារចម្រៀងបន្ដិចម្ដងៗដូចជាតារាចម្រៀងផ្សេងៗទៀតដែលច្រៀងដោយគ្មានផលិតកម្មដែរ។
ប៉ុន្ដែសំណួរដែលមហាជនចង់ដឹងនោះថាតើហេតុអ្វីមាស សុខសោភា ព្យាយាមគេចក្នុងការចាប់ដៃគូជាមួយលោកឧកញ៉ាដល់ពេលណាទៅ ?
ពិតណាសស់មាស សុខសោភា ក៍ដូចជាលោកឧកញ៉ាព្រាប សុវត្ថិ មានចិត្តចង់ច្រៀងជាដៃគូឆ្លងឆ្លើយជាមួយគ្នាដោយសោភា ធ្លាប់ប្រាប់ថាលោកសុវត្ថិ ថែមទាំងបានិយាយជាមួយនាងថាបើមិនបានច្រៀងនៅផលិតកម្មរួមគ្នា អាចធ្វើបទចេញនៅលើផេក ឬយូធូបជាមួយគ្នាក៍បាន… ។ប៉ុន្ដែអំឡុងពេលដែលលោកសុវត្ថិ កំពុងតែខ្វះដៃគូព្រោះច្រៀងនៅGalaxy ជាង៣ឆ្នាំលោកមានតែនាងតន់ ច័ន្ទសីម៉ា ម្នាក់គត់ ធ្វើឲ្យអ្នកស្ដាប់ចង់ធុញទ្រាន់នោះសុខសោភា បែជានៅតែក្រាញមិនចង់ចូលរួមទ្រនុំថ្មីចាយលុយធំនេះទៅវិញ ។ប្រភពបានឲ្យដឹងថាថៅកែGalaxy នឹងសម្របខ្លួនតាមលោកព្រាប សុវត្ថិ ដែលចង់បានដៃគូរដ៍សាកសមនឹងសម្ថភាពរបស់លោក ហើយផលិតកម្មនេះក៍កំពុងតែរៀបចំការប្រគុំតន្រ្ដីប្រជែងផលិតកម្មផ្សេងៗទៀតដែរ ហេតុនេះ គ្មានហេតុផលណាដែលថាGalaxy មិនចង់បានសុខសោភា ឡើយ បើទោះ ជាមានការព្យាករណ៍ថាប្រសិនបើសោភា ប្ដូរចិត្តលែងចង់ច្រៀងផលិតកម្មខ្លួនឯង ហើយបែទៅចាប់ដៃជាមួយលោកឧកញ៉ាស្នាយ នឹងធ្វើឲ្យទីផ្សារចម្រៀងរបស់នាងតន់ ច័ន្ទសីម៉ា លែងស្ទុះទៅមុខទៀតក្ដី ។
គូរកត់សម្គាល់ថាក្រៅពីលោកព្រាប សុវត្ថិ ដៃគូដែលសាកសមជាមួយមាស សុខសោភា នៅGalaxy ក៍មានតារា២ដួងផ្សេងទៀតដែរនោះគឺលោកខេមរៈ សិរីមន្ដ និងលោកខេម ប៉ុន្ដែសុខសោភា បែជាស្ទាក់ស្ទើចិត្តក្នុងការទៅរួមទ្រនុំជាមួយទៅវិញ។សុខសោភា ធ្លាប់បានប្រាប់អ្នកយកព័តមានយើងថានាងចូលចិត្តធ្វើការដោយសេរីភាព ពោលគឺមិនចង់ច្រៀងដោយជាប់កុងត្រានោះទេ ប៉ុន្ដែនាងថារឿងនេះមិនមែនដាច់ខាតឡើយ ពោលគឺពេលខ្លះនាងសម្របខ្លួនទៅតាមពេលវេលាហើយបើកុងត្រាក៍រយៈពេលខ្លីត្រឹម១ឆ្នាំៗដូចដែលនាងបានធ្វើជាមួយសាន់ដេនិងរាម កន្លងមក។
សូមបញ្ជាក់ថានៅដើមឆ្នាំ២០២៤ នេះតារាស្រីល្បីៗលំដាប់ជូរមុខអទាំងអស់មិនសូវមានភាពលេចធ្លោដូចគ្នា ព្រោះអត់បទផ្ទុះដែលរឿងនេះអ្នកនាងសុគន្ធ និសា បង្ហាញការបារម្ភចំពោះទីផ្សារចម្រៀងរបស់ខ្លួនជាខ្លាំង តែនាងថាមិនមែនកើតមានលើនាងម្នាក់ទេ គឺតារាទូទៅ ព្រោះថាបច្ចុប្បន្នងតារាមិនផ្ដោតតែលើអាជីពសិល្បៈមួយច្រកទេ គឺពួកគេងាកមករកស៊ីផ្នែកខាងក្រៅសិល្បៈរៀងៗខ្លួនពិសេសគឺលក់អ៊ឺវ៉ាន់ ឬផលិតផលតាមOnline ។ចំពោះសុខសោភា វិញនាងមានហាង២ផ្សេងគ្នាគឺហាងរក្សារសម្រស់នៅក្រុងតាខ្មៅ និងហាងកាហ្វេ នៅកំពង់សោម ប៉ុន្ដែនាងនៅតែផ្ដោតលើចម្រៀងច្រើនជាងការកស៊ីដដែល ។
ប្រភពបានឲ្យដឹងថាក្រៅពីGalaxy នៅមានផលិតកម្ម២ផ្សេងទៀតដែលរងចាំត្រងទទួលយកមាស សុខសោភា នោះគឺហង្សមាស និងថោន ប៉ុន្ដែសោភា បានប្រាប់ថានាងគ្មានគម្រោងចូលថោនជាលើកទី២នោះទេ ព្រោះនាងធ្លាប់ច្រៀងនៅទីនោះអស់រយៈពេល៩ឆ្នាំហើយ ដែលអាចឲ្យនាងល្មមដល់ពេលវេលាប្ដូរបទពិសោធន៍ការងារ ។ចំណែកអ្នកជំនាញសិល្បៈបានលើកឡើងថាសុខសោភា មិនអាចច្រៀងនៅផលិតកម្មផ្ទាល់ខ្លួនបានទៀតឡើយ ព្រោះស្វាមីនិងបងប្រុស មិនអាចជួយនាងឲ្យមានបទចម្រៀងលើទីផ្សារបានដិតដល់នោះទេគឺផលិតកម្មមួយតំណើរការទៅបានត្រូវការធនធានមនុស្សគ្រប់គ្រាន់ទើបអាចជ្រោងនាងឲ្យល្បីថែមទៀតបាន។ប៉ុន្ដែសុខសោភា មិនយល់ស្របបែបនេះទេ ដោយនាងអះអាងថាសម័យនេះទៅហើយទោះច្រៀងអត់ផលិតកម្មក៍នៅតែល្បីបានដែរ ។គេចាំមើលថាទស្សនៈរបស់សុខសោភា ច្រៀងផង ធ្វើថៅកែផលិតកម្មខ្លួនឯងផង និងច្រៀងឲ្យគេមួយណាល្បីជាង ?