Sunday, November 17, 2024
Homeតារាខ្មែរមាស សុខសោភា  ៖ឆ្នាំថ្មី គ្មានទ្រនុំ

មាស សុខសោភា  ៖ឆ្នាំថ្មី គ្មានទ្រនុំ

ភ្នំពេញ៖មាស សុខសោភា បានសាកល្បងច្រៀងដោយគ្មានផលិតកម្ម១ឆ្នាំគត់គឺឆ្នាំ២០២៣ បន្ទាប់ពីនាងដើរចេញពីរាម ហើយយូៗម្ដងទើបចេញបទនៅផលិតកម្មCamtrax Music ដែលគ្រប់​គ្រង​ដោយស្វាមីនាងលោកអ៊ឹត រ៉ាដា និងបងប្រុសនាងលោកមាស សុខរតនៈ ។តែ​ជាង១២ខែមកនេះសុខសោភា គ្មាបបទផ្ទុះដូចមុនឡើយ ពោលគឺការច្រៀងសម្ដែងរបស់​នាង​តាមឆាកធំៗភាគច្រើនយកបទល្បីៗចាស់ពីមុនមកច្នៃភ្លេងថ្មី ដូចជាបទ”ស្រ​លាញ់​គេ​ហួស ព្រោះគេជាអ្នកមាន”ជាដើម ។ប្រសិនបើសុខសោភា នៅដើរផ្លូវនេះទៀតគឺនាងមិន​អាចប្រ​ជែង​ទីផ្សារចម្រៀងយុវវ័យបានតទៅទៀតនោះទេ​ហើយនឹងវិវត្តន៍ទៅចុះខ្សោយទីផ្សារចម្រៀង​បន្ដិច​ម្ដងៗដូចជាតារាចម្រៀងផ្សេងៗទៀតដែលច្រៀងដោយគ្មានផលិតកម្មដែរ។

ប៉ុន្ដែសំណួរដែលមហាជនចង់ដឹងនោះថាតើហេតុអ្វីមាស សុខសោភា ព្យាយាមគេច​ក្នុង​ការ​ចាប់ដៃគូជាមួយលោកឧកញ៉ាដល់ពេលណាទៅ ?

 ពិតណាសស់មាស សុខសោភា ក៍ដូចជាលោកឧកញ៉ាព្រាប សុវត្ថិ មានចិត្តចង់ច្រៀង​ជាដៃគូឆ្លងឆ្លើយជាមួយ​គ្នាដោយសោភា ធ្លាប់ប្រាប់ថាលោកសុវត្ថិ ថែមទាំងបានិយាយ​ជា​មួយ​នាងថាបើមិនបានច្រៀងនៅផលិតកម្មរួមគ្នា អាចធ្វើបទចេញនៅលើផេក ឬយូធូបជាមួយគ្នាក៍​បាន​… ។ប៉ុន្ដែអំឡុងពេលដែលលោកសុវត្ថិ កំពុងតែខ្វះដៃគូព្រោះច្រៀងនៅGalaxy ជាង៣ឆ្នាំ​លោកមានតែនាងតន់ ច័ន្ទសីម៉ា ម្នាក់គត់ ធ្វើឲ្យអ្នកស្ដាប់ចង់ធុញទ្រាន់នោះសុខសោភា បែជា​នៅតែក្រាញមិនចង់ចូលរួមទ្រនុំថ្មីចាយលុយធំនេះទៅវិញ ។ប្រភពបានឲ្យដឹងថាថៅ​កែ​Galaxy នឹង​សម្របខ្លួនតាមលោកព្រាប សុវត្ថិ ដែលចង់បានដៃគូរដ៍សាកសមនឹង​សម្ថភាព​របស់​លោក ហើយផលិតកម្មនេះក៍កំពុងតែរៀបចំការប្រ​គុំតន្រ្ដីប្រជែងផលិតកម្មផ្សេង​ៗទៀត​ដែរ ហេតុនេះ គ្មានហេតុផលណាដែល​ថាGalaxy មិនចង់បានសុខសោភា ឡើយ បើទោះ ជាមានការព្យាករណ៍ថាប្រសិនបើសោភា ប្ដូរចិត្តលែងចង់ច្រៀងផលិតកម្មខ្លួនឯង  ហើយបែ​ទៅចាប់ដៃជាមួយលោកឧកញ៉ាស្នាយ នឹងធ្វើឲ្យទីផ្សារចម្រៀងរបស់នាងតន់ ច័ន្ទសីម៉ា លែងស្ទុះទៅមុខទៀតក្ដី ។

គូរកត់សម្គាល់ថាក្រៅពីលោកព្រាប សុវត្ថិ ដៃគូដែលសាកសមជាមួយមាស សុខ​សោ​ភា នៅGalaxy ក៍មានតារា២ដួងផ្សេងទៀតដែរនោះគឺលោកខេមរៈ សិរីមន្ដ និងលោកខេម ប៉ុន្ដែសុខសោភា បែជាស្ទាក់ស្ទើចិត្តក្នុងការទៅរួមទ្រនុំជាមួយទៅវិញ។សុខសោភា ធ្លាប់បាន​ប្រាប់​អ្នកយកព័តមានយើងថានាងចូលចិត្តធ្វើការដោយសេរី​ភាព ពោលគឺមិនចង់ច្រៀង​ដោយ​ជាប់កុងត្រានោះទេ ប៉ុន្ដែនាងថារឿងនេះមិនមែនដាច់ខាតឡើយ ពោលគឺពេល​​ខ្លះនាង​សម្រប​ខ្លួនទៅតាមពេលវេលាហើយបើកុងត្រាក៍រយៈពេលខ្លីត្រឹម១ឆ្នាំៗដូចដែលនាងបានធ្វើជាមួយសាន់ដេនិងរាម កន្លងមក។

 សូមបញ្ជាក់ថានៅដើមឆ្នាំ២០២៤ នេះតារាស្រីល្បីៗលំដាប់ជូរមុខអទាំងអស់មិនសូវ​មាន​​ភាពលេចធ្លោដូចគ្នា ព្រោះអត់បទផ្ទុះដែលរឿងនេះអ្នកនាងសុគន្ធ និសា បង្ហាញការបារម្ភ​ចំពោះទីផ្សារចម្រៀងរបស់ខ្លួនជាខ្លាំង តែនាងថាមិនមែនកើតមានលើនាងម្នាក់ទេ គឺតារាទូទៅ ព្រោះថាបច្ចុប្បន្នងតារាមិនផ្ដោតតែលើអាជីពសិល្បៈមួយច្រកទេ គឺពួកគេងាកមករកស៊ី​ផ្នែក​ខាង​ក្រៅសិល្បៈរៀងៗខ្លួនពិសេសគឺលក់អ៊ឺវ៉ាន់ ឬផលិតផលតាមOnline ។ចំពោះសុខសោភា វិញនាងមានហាង២ផ្សេងគ្នាគឺហាងរក្សារសម្រស់នៅក្រុងតាខ្មៅ និងហាងកាហ្វេ នៅកំពង់​សោម ប៉ុន្ដែនាងនៅតែផ្ដោតលើចម្រៀងច្រើនជាងការកស៊ីដដែល ។

 ប្រភពបានឲ្យដឹងថាក្រៅពីGalaxy នៅមានផលិតកម្ម២ផ្សេងទៀត​ដែល​រង​ចាំ​ត្រង​ទទួ​ល​យកមាស សុខសោភា នោះគឺហង្សមាស និងថោន ប៉ុន្ដែសោភា បានប្រាប់ថានាងគ្មាន​គម្រោ​​​ង​ចូលថោនជាលើកទី២នោះទេ ព្រោះនាងធ្លាប់ច្រៀងនៅទីនោះអស់រយៈពេល៩ឆ្នាំ​ហើយ ដែលអាចឲ្យនាងល្មមដល់ពេលវេលាប្ដូរបទពិសោធន៍ការងារ ។ចំណែកអ្នក​ជំនាញ​សិល្បៈ​បាន​លើកឡើងថាសុខសោភា មិនអាចច្រៀងនៅផលិតកម្មផ្ទាល់ខ្លួនបានទៀតឡើយ ព្រោះស្វាមី​និ​ងបងប្រុស មិនអាចជួយនាងឲ្យមានបទចម្រៀងលើទីផ្សារបានដិត​ដល់នោះទេគឺ​ផលិត​កម្ម​មួយតំ​ណើ​រការទៅបានត្រូវការធនធានមនុស្សគ្រប់គ្រាន់​ទើបអាចជ្រោង​នាង​ឲ្យ​ល្បីថែមទៀតបាន។ប៉ុន្ដែសុខសោភា មិន​យល់ស្របបែបនេះទេ ដោយនាងអះអាងថាសម័យ​នេះ​ទៅ​ហើយទោះច្រៀងអត់ផលិតកម្មក៍នៅតែល្បីបានដែរ ។គេចាំមើលថាទស្សនៈរបស់​សុខសោភា ច្រៀង​ផង ធ្វើថៅកែផលិតកម្មខ្លួនឯងផង និងច្រៀងឲ្យគេមួយណា​ល្បីជាង ?

RELATED ARTICLES