ភ្នំពេញ៖ឱក សុគន្ធកញ្ញា ជិតដល់ថ្ងៃត្រូវសម្រាលកូនទី២ហើយ ពោលគឺអាចនៅដើមខែ៣ តែនាងថាមិនបានសម្រាកពីការងារនោះទេ ព្រោះនៅតែជាមាតាដៃ១០០ ធ្វើការមិនឈប់…។ការងារដែលសុគន្ធកញ្ញា ចង់និយាយថានាងអាចធ្វើរហូតដល់ថ្ងៃសម្រាលនោះគឺការលក់អ៊ឺវ៉ាន់ តាមOnline ជាកាបូបម៉ាកប្រេន ផ្ទាល់ខ្លួនរបស់នាងមិនមែនជាការចេញច្រៀងសម្ដែងតាមឆាកតន្រ្ដីឡើយ ។
អ្វីដែលគូរឲ្យចាប់អារម្មណ៍នៅពេលដែលសុគន្ធកញ្ញា ត្រៀមទៅសម្រាលកូននៅថៃនេះ បែជាតារាចម្រៀងជា ច្រើនដួងនៅហង្សមាស រួមទាំងអ្នកដឹកនាំសម្ដែងនៅហង្សមាសខ្លះផង ពួកគេបែជាមិនដឹងថាកញ្ញា មានកូនប្រុស ឬស្រីទៅវិញ តែមួយចំនួនថានាងអាចនឹងសម្រាលកូនភ្លោះទៀតផង។
លោកកៅ សីហា ដែលជាអ្នកដឹកនាំសម្ដែងនៅហង្សមាសបានឆ្លើយតបចំពោះការសាកសួររបស់អ្នកនាង យកព័តមានយើងតាមទូរស័ព្ទកាលពីថ្ងៃទី២៧ ខែកុម្ភៈ ថាតើកូនទី២របស់កញ្ញា ជាកូនប្រុសឬស្រីនោះដោយលោកថាសូម្បីតែសាមីខ្លួនក៍មិនដឹងរឿងនេះផងចុះទម្រាំលោក។លោកសីហា ថ្លែងថារឿងកូនរបស់កញ្ញា នោះម្ចាស់គេទុកSurprise ខ្លួនគេដែរ អត់បានថតអេកូមើលទេ គឺទុកឲ្យមានការភ្ញាក់ផ្អើលខ្លួនគាត់(កញ្ញា)តែម្ដង ។ជាមួយគ្នានេះដែរអ្នកនិពន្ធនិងដឹកនាំសម្ដែងភាពយន្ដល្បីឈ្មោះម្នាក់ទៀតរបស់ហង្សមាស ដែលនិយាយសុំមិនឲ្យដាក់ឈ្មោះថាថាគ្រប់គ្នានៅហង្សមាសសង្ស័យតែកញ្ញា មានកូនភ្លោះ តែសាមីខ្លួនអត់ក្វល់ថាជាកូនស្រី ឬប្រុសទេ ។លោកថាម៉ែឪគេ(កញ្ញានិងស្វាមី)គេចង់Surprise ខ្លួនគេតែម្ដង មិនមែនSurprise មហាជននោះទេ…។
តាមរយៈការបង្ហើបបែបនេះរបស់អ្នកដឹកនាំនៅហង្សមាសអាចជាការត្រូវមួយផ្នែកដែរ ព្រោះផ្ទៃពោះកូនទី២ របស់ឱក សុគន្ធកញ្ញា ហាក់ធំប្លែកជាងកូនទី១ ហេតុនេះហើយភាគរយមានកូនភ្លោះខ្ពស់ ។ ប៉ុន្ដែនៅថ្ងៃសុគន្ធកញ្ញា ប្រាប់ទៅFan របស់នាងនៅថ្ងៃដែលនាងថាមានផ្ទៃពោះនៅតាមរយៈវីដេអូVlog នោះកូនប្រុសរបស់នាងបានទាយថានាងមានកូនស្រី ហើយនាងនិងប្ដីហាក់យល់ស្របទៅកូនប្រុស ទើបសារព័តមានជាច្រើនផ្សព្វ ផ្សាយថានាងពពោះកូនស្រី ។ប៉ុន្ដែពេលនេះសាមីខ្លួនបែជាមិនទាន់ហ៊ានចេញមុខអះអាងថាកូនទី២ជាភេទស្រី ឬប្រុស ១០០ % ទៅវិញ ព្រោះតែចង់Surprise ខ្លួនឯង។
ប្រសិនបើឱក សុគន្ធកញ្ញា មានកូនភ្លោះដូចអ្នកដឹកនាំសម្ដែងនៅហង្សមាសរួមទាំងមហាជនកំពុងដាក់ការ សង្ស័យមែន នោះនាងជាតារាទី២ហើយដែលសម្រាលកូនម្ដងបានពីរ ព្រោះតែមុននេះនី រតនា ក៍ប្រពន្ធសម្រា លកូនឲ្យបាន២នាក់ដែរ ។ប្រភពបានឲ្យដឹងថាការដែលសុគន្ធកញ្ញា ចង់បានកូនភ្លោះព្រោះតែនាងចង់បង្កើតកូនម្ដងបានពីរ ដើម្បីកុំឲ្យពិបាកបង្កើតកូនច្រើនដង ដែលធ្វើឲ្យនាងប្រឈមបាត់មុខពីឆាកតន្រ្ដីជាច្រើនខែជាក់ ស្ដែងដូចជាពេលនេះពេញមួយរដូវក្ដៅឆ្នាំ២០២៣ -២០២៤ សុគន្ធកញ្ញា មិនបានចេញច្រៀងតាមឆាកតន្រ្ដីទាំងឡាយទាំងស្រុងតែម្ដង នាំឲ្យប្រាក់ចំណូលរបស់នាងត្រូវបាត់បង់មិនក្រោម១០ម៉ឺនដុល្លារនោះទេចន្លោះពីខែ១១ ដល់ខែ៤ នេះ ប៉ុន្ដែការយកកូនដើម្បីរឹតចំណងស្នេហាឲ្យកាន់តែរឹងមាំគឺជារឿងចាំបាច់និងសំខាន់ជាងហេតុនេះហើយនាងមិនអាចជ្រើសវិធីពន្យាកំណើតព្រោះតែចង់កើបលុយពីចម្រៀងនាពេលនេះឡើយ ។
គូរបញ្ជាក់ថាឱក សុគន្ធកញ្ញា បានសម្រាលកូនទី១នៅថៃ ហើយសម្រាប់កូនទី២ នេះក៍នាងជ្រើសរើសយក ពេទ្យថៃទៀតដែរ ខណៈដែលស្វាមីនាងលោកអ៊ឹង សុខលី បង្ហាញអារម្មណ៍អន្ទះសារចង់ឃើញមុខកូនទី២នេះខ្លាំងនៅថ្ងៃបុណ្យទិវានៃក្ដីស្រលាញ់(Valentine’s Day) ១៤ កុម្ភៈ ។ដោយឡែកអ្នកវិភាគសង្គមលោកសុខ សុគន្ធ ហៅជេម សុខ បានលើកឡើងក្នុងកម្មវិធីTalk Show របស់លោកកាលពីពេលថ្មីៗនេះថាសុគន្ធកញ្ញា ដែលជិតបានកូន២នេះគូរតែងាកទៅចតឡានក្រុង ឬធ្វើការងារអ្វីផ្សេងលើសពីសិល្បៈ ព្រោះមិនអាចខ្លាំងដូចមុនទៀតបានទេ។ប៉ុន្ដែតាមទីផ្សារជាក់ស្ដែងសុគន្ធកញ្ញា ទោះជាលែងសូវមានបទចម្រៀងល្បីៗដូចមុនមែន តែនាងនៅតែត្រូវប៉ាន់ក្ដាប់បានស្ពតធំៗដែលធ្វើឲ្យប្រាក់ចំណូលពីសិល្បៈរបស់នាងនៅតែស្ថិតក្នុងលំដាប់តារា នាំមុខនាពេលបច្ចុប្បន្នដដែល ។
តារារួមអាជីពលើកឡើងថាឱក សុគន្ធកញ្ញា ជោគជ័យទាំងអាជីពចម្រៀងនិងស្នេហា ហើយពួកគេជឿរថាក្រោ យពេលសម្រាលកូនទី២នាងនឹងត្រូវស្វាមីថ្នាក់ថ្នមលើសដើមជាមិនខាន ហេតុនេះហើយបានជានាងត្រូវតែយកកូននៅឆ្នាំនេះឲ្យខាងតែបាន ៕