Thursday, December 25, 2025
Homeសន្ដិសុខសង្គមប្រពន្ធនាំកូនរត់បាត់ ប្តីប្រកាសរក

ប្រពន្ធនាំកូនរត់បាត់ ប្តីប្រកាសរក

ខេត្តស្វាយរៀង ៖ ស្ត្រីម្នាក់ បានប្រាប់ប្តីថាកូនឈឺ រួចនាំកូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាល ស្រាប់តែនាំកូនចេញទៅបាត់ មិនឃើញត្រឡប់មកផ្ទះវិញ ធ្វើឱ្យបុរសជាប្តីខំតាមរកគ្រប់មន្ទីរពេទ្យ តែមិនឃើញប្រពន្ធកូន មានការព្រួយបារម្ភ ក៏ប្រកាសរកប្រពន្ធកូន ឲ្យត្រឡប់មកផ្ទះវិញ។

តាមសម្តីបុរសជាប្តី បានរៀបរាប់ប្រាប់ថា ប្រពន្ធរបស់គាត់ បានបាត់ចេញពីផ្ទះ ឯភូមិស្វាយ ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង តាំងពីវេលាម៉ោង ៧និង១០នាទីព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយប្រាប់ថានាំកូនទៅពេទ្យ រួចក៏បាត់ទាំងម្តាយនិងកូនតែម្តង។

បុរសជាប្តី បានបន្តថា មុនពេលបាត់ខ្លួន ប្រពន្ធគាត់បានប្រាប់គាត់ជាប្តីថា កូនឈឺ និងត្រូវនាំកូនទៅពេទ្យ រួចក៏នាំកូនចេញទៅបាត់ តាំងពីវេលាម៉ោង ៧និង១០នាទីព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ រហូតមកដល់ពេលល្ងាច នៅតែមិនទាន់ត្រឡប់មកផ្ទះវិញទៀត ទើបគាត់បានចេញទៅតាមរកនៅមន្ទីរពេទ្យគ្រប់កន្លែង តែរកមិនឃើញ ហើយសូម្បីតែទូរស័ព្ទ តេចូលហើយ មិនមានអ្នកទទួល។

បុរសជាប្តី បានបញ្ជាក់ថា រហូតមកដល់ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ គាត់បានទទួលដំណឹងថា មានគេប្រទះឃើញប្រពន្ធគាត់បាននាំកូនឡើងជិះម៉ូតូ ១គ្រឿង ពាក់ស្លាកលេខ ស្វាយរៀង 1L-1655 ជាមួយបុរសម្នាក់ តែមិនដឹងថាគោលដៅទៅណានោះទេ។

យ៉ាងណា បុរសជាប្តី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានប្រទះឃើញស្ត្រីដែលមានភិនភាគដូចខាងលើ សូមជួយផ្តល់ដំណឹងមកក្រុមគ្រួសារ តាមរយៈលេខទូរស័ព្ទ ០១៧ ៦៨២ ៦៨៥ និង០៧១ ៩៦៩ ១០ ៦៣ ដោយក្តីអនុគ្រោះ៕

RELATED ARTICLES