អូស្ត្រាលី ៖ គ្រូបង្រៀនស្រីម្នាក់ អាយុ ២៥ឆ្នាំ បានរួមភេទជាមួយអតីតសិស្សប្រុស អាយុ ១៨ ឆ្នាំ ត្រូវបានហាមឃាត់មិនឱ្យចូលបង្រៀន រយៈពេល ៣ឆ្នាំ។
អ្នកគ្រូបង្រៀន ឈ្មោះ ចេសស៊ីកា ហ្វ័រហ្គ័ញ (Jessica Forgione) អាយុ ២៥ឆ្នាំ បានថើបនិងរួមភេទជាមួយសិស្សប្រុស អាយុ១៨ឆ្នាំ នៅថ្ងៃខួបកំណើតរបស់សិស្សកំលោះនេះ ដែលជាអតីតសិស្សរបស់គាត់ ដែលគាត់បានបង្រៀនភាសាអង់គ្លេស នៅវិទ្យាល័យសាធារណៈ ក្នុងរដ្ឋ វេស្ទើនអូស្ត្រាលី (Western Australia) ប្រទេសអូស្ត្រាលី ចន្លោះឆ្នាំ២០២០-២០២១។

តាមប្រភពបណ្តាញព័ត៌មានអូស្ត្រាលី បានរាយការណ៍ថា ទំនាក់ទំនងរវាងអ្នកគ្រូ និងអតីតសិស្សប្រុស បានចាប់ផ្តើមតាមរយៈ Facebook Messenger ។
ប្រភពដដែល បន្តថា មុនពេលឈានដល់ការរួមភេទជាមួយអតីតសិស្សប្រុស អាយុ ១៨ឆ្នាំនោះ អ្នកគ្រូឈ្មោះ ចេសស៊ីកា ហ្វ័រហ្គ័ញ ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីខួបកំណើតរបស់អតីតសិស្សប្រុស និងបានផឹកស៊ីជាមួយគ្នា រហូតស្រវឹងរៀងខ្លួន ទើបទប់អារម្មណ៍មិនបាន រហូតប្រព្រឹត្តជ្រុលជ្រួសជាមួយគ្នា នារាត្រីខួបកំណើតនោះតែម្តង៕