Sunday, November 17, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា ៖សម្រាលកូនប្រុស

ឱក សុគន្ធកញ្ញា ៖សម្រាលកូនប្រុស

ថៃ ៖ឱក សុគន្ធកញ្ញា បាន សម្រាលកូនប្រុសនៅពេទ្យថៃនារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ​២០​២៤ ដោយដាក់ឈ្មោះថាPresley ដែលមានស្វាមីនាងលោកអ៊ឹង សុខលី និងកូនបុ្រស​នាង​នៅ​អមនាងជាប្រចាំ ។ការ​សម្រេ​ច​យកកូននៅឆ្នាំនេះមិនមែនជារឿងចៃដន្យឡើយ សម្រាប់សុគន្ធកញ្ញា ប៉ុន្ដែនាងនិង​ស្វាមីបាន​រៀបគម្រោងនិងផែន​ការណ៍​យ៉ាងច្បាស់លាស់ បន្ទាប់ពីកូនប្រុសរបស់នាងមានអាយុជាង៤ឆ្នាំ ទៅហើយ ដែលជាវេលាសមស្រប​ដើម្បី​ឲ្យ​នាងត្រូវមានសមាជិកថែម១ទៀត ។តែ​យ៉ាងណា​អ្នកខ្លះនៅតែមានចម្ងល់ថាសុគន្ធកញ្ញា ម៉េចចាំបាច់ទៅសម្រាលកូននៅពេទ្យថៃ បើនៅ​ខ្មែរ​បច្ចុប្បន្នមានគ្រូពេទ្យជំនាញខ្ពស់ និង​តារាល្បីៗជាច្រើនជ្រើសយកការសម្រាលក្នុង​ស្រុក​ហើយ​នោះ?

 ឱក សុគន្ធកញ្ញា ថ្លែងថា”ការទន្ទឹងរងចាំក៍បានមកដល់ ពេលនេះខ្ញុំមានសមាជិក​ថ្មីម្នាក់​ទៀតហើយ ស្វាគមន៍កូននាគ Baby Mr Presley របស់Mommy មកកាន់ពិភាពលោក​ដ៍ស្រស់​ស្អាតមួយនេះ សូមឲ្យកូនមានសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ  ការចម្រើនវ័យដោយគុណធ័ម និង​សេចក្ដីល្អ។Mommy ,Daddy និងCharlie ពិតជាសប្បាយចិត្តខ្លាំងណាស់  ពួកយើង​រងចាំ​កូនយូហើយ ទីបំផុតកូនមកតាមការណាត់ជួប “។

គូរកត់សម្គាល់ថាមុនសម្រាលកូនស្វាមីឱក សុគន្ធកញ្ញា លោកអ៊ឹង សុខលី បានទិញ​សម្ភារៈ​​ជាច្រើនទទួល​សមា​ជិកថ្មីក្នុងនោះលោកនិងកូនប្រុសយូអ៊ឺវ៉ាន់​សំពីងសំពោងដាក់​ពេញ​បន្ទប់តែម្ដងដោយលោកបានហៅកូនទី២ថាជា”កូនមាស”ទៀតផង។ចំណែកFan របស់​សុគន្ធ​កញ្ញា វិញបានផ្ញើរសារតាមខមិនជូនពរនាងជាបន្ដបន្ទាប់ដែល​ខ្លឹមសារទាំងនោះភាគច្រើន​គឺ​ការជូនពរឲ្យនាងមានសុខភាពល្អទាំងកូននិងម្ដាយ ហើយឆាប់បានវិលមកស្រុកវិញ ៕

RELATED ARTICLES