ថៃ ៖ឱក សុគន្ធកញ្ញា បាន សម្រាលកូនប្រុសនៅពេទ្យថៃនារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ដោយដាក់ឈ្មោះថាPresley ដែលមានស្វាមីនាងលោកអ៊ឹង សុខលី និងកូនបុ្រសនាងនៅអមនាងជាប្រចាំ ។ការសម្រេចយកកូននៅឆ្នាំនេះមិនមែនជារឿងចៃដន្យឡើយ សម្រាប់សុគន្ធកញ្ញា ប៉ុន្ដែនាងនិងស្វាមីបានរៀបគម្រោងនិងផែនការណ៍យ៉ាងច្បាស់លាស់ បន្ទាប់ពីកូនប្រុសរបស់នាងមានអាយុជាង៤ឆ្នាំ ទៅហើយ ដែលជាវេលាសមស្របដើម្បីឲ្យនាងត្រូវមានសមាជិកថែម១ទៀត ។តែយ៉ាងណាអ្នកខ្លះនៅតែមានចម្ងល់ថាសុគន្ធកញ្ញា ម៉េចចាំបាច់ទៅសម្រាលកូននៅពេទ្យថៃ បើនៅខ្មែរបច្ចុប្បន្នមានគ្រូពេទ្យជំនាញខ្ពស់ និងតារាល្បីៗជាច្រើនជ្រើសយកការសម្រាលក្នុងស្រុកហើយនោះ?
ឱក សុគន្ធកញ្ញា ថ្លែងថា”ការទន្ទឹងរងចាំក៍បានមកដល់ ពេលនេះខ្ញុំមានសមាជិកថ្មីម្នាក់ទៀតហើយ ស្វាគមន៍កូននាគ Baby Mr Presley របស់Mommy មកកាន់ពិភាពលោកដ៍ស្រស់ស្អាតមួយនេះ សូមឲ្យកូនមានសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ ការចម្រើនវ័យដោយគុណធ័ម និងសេចក្ដីល្អ។Mommy ,Daddy និងCharlie ពិតជាសប្បាយចិត្តខ្លាំងណាស់ ពួកយើងរងចាំកូនយូហើយ ទីបំផុតកូនមកតាមការណាត់ជួប “។
គូរកត់សម្គាល់ថាមុនសម្រាលកូនស្វាមីឱក សុគន្ធកញ្ញា លោកអ៊ឹង សុខលី បានទិញសម្ភារៈជាច្រើនទទួលសមាជិកថ្មីក្នុងនោះលោកនិងកូនប្រុសយូអ៊ឺវ៉ាន់សំពីងសំពោងដាក់ពេញបន្ទប់តែម្ដងដោយលោកបានហៅកូនទី២ថាជា”កូនមាស”ទៀតផង។ចំណែកFan របស់សុគន្ធកញ្ញា វិញបានផ្ញើរសារតាមខមិនជូនពរនាងជាបន្ដបន្ទាប់ដែលខ្លឹមសារទាំងនោះភាគច្រើនគឺការជូនពរឲ្យនាងមានសុខភាពល្អទាំងកូននិងម្ដាយ ហើយឆាប់បានវិលមកស្រុកវិញ ៕