ខេត្តស្វាយរៀង ៖ ព្រះសង្ឃចំនួន៥អង្គ ព្រមទាំងយុវជនជាកូនសិស្សលោកចំនួន២នាក់ ទៀត បានជួបជុំគ្នាសម្ងំជក់ថ្នាំញៀននៅក្នុងកុដិ និងត្រូវបានសមត្ថកិច្ចចុះចាប់ក្របួចជាប់ទាំង សម្បុក ខណៈដែលកំពុងប្រព្រឹត្តជាក់ស្តែង បង្ក ឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៥និង២៨នាទីល្ងាច ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចបរិវេណវត្តសុវណ្ណរង្សី ហៅវត្តពពែតថ្មី ស្ថិតក្នុងភូមិថ្នល់កែង ឃុំពពែត ស្រុកស្វាយ- ទាប។
ព្រះសង្ឃទាំង៥អង្គ ដែលកំពុងសម្ងំជក់ ថ្នាំញៀន និងត្រូវសមត្ថកិច្ចចុះចាប់ឃាត់ខ្លួន រួមមាន ទី១-ព្រះនាមឃឺម ថន ព្រះជន្ម២៦ វស្សា ជាសង្ឃគង់នៅវត្តសុវណ្ណរង្សី ហៅវត្ត ពពែតថ្មី មានស្រុកកំណើតនៅភូមិកំពោម្រាគ់ ឃុំពពែត ស្រុកស្វាយទាប ទី២-ព្រះនាមមុំ រ៉ាវី ព្រះជន្ម២២វស្សា ជាសង្ឃគង់នៅវត្តខាងលើ មានស្រុកកំណើតនៅភូមិស្វាយគយ ឃុំពពែត ស្រុកស្វាយទាប ទី៣-ព្រះនាមសូ រតនៈ ព្រះ- ជន្ម២០វស្សា ជាសង្ឃគង់នៅវត្តខាងលើ មាន ស្រុកកំណើតនៅភូមិកំពង់រទេះ ឃុំពពែត ស្រុក ស្វាយទាប ទី៤-ព្រះនាមសេង ឌី ព្រះជន្ម២០ វស្សា ជាសង្ឃគង់នៅវត្តខាងលើ មានស្រុក កំណើតនៅភូមិថ្នល់កែង ឃុំពពែត ស្រុកស្វាយ- ទាប និងទី៤-ព្រះនាមរុន រដ្ឋា ព្រះជន្ម២៣វស្សា ជាសង្ឃគង់នៅវត្តខាងលើ មានស្រុកកំណើត នៅភូមិតាម៉េង ឃុំព្រៃរន្ទះ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
ចំណែកកូនសិស្សលោកចំនួន២នាក់ ដែល កំពុងសម្ងំជក់ថ្នាំញៀនជុំគ្នា និងត្រូវសមត្ថកិច្ច ឃាត់ខ្លួនដែរនោះ រួមមាន ទី១-ឈ្មោះមោគ សាមាន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ រោងចក្រ ស្នាក់នៅភូមិថ្នល់កែង ឃុំពពែត ស្រុក ស្វាយទាប និងទី២-ឈ្មោះតឿ ស៊ីនាត ភេទ ប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ មានលំនៅ ក្នុងភូមិថ្នល់កែង ឃុំពពែត ស្រុកស្វាយទាប។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យ ដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចទទួល បានសេចក្តីរាយការណ៍មកថា មានព្រះសង្ឃ ចំនួន៥អង្គ រួមនិងកូនសិស្សលោកចំនួន២នាក់ ទៀតកំពុងពពាក់ពពូនគ្នាជក់ថ្នាំញៀននៅក្នុង វត្តសុវណ្ណរង្សី ហៅវត្តពពែតថ្មី។ ភ្លាមនោះ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាប សហការជាមួយនឹងកម្លាំងប៉ុស្តិ៍ពពែត រួមសហ- ការដោយកងរាជអាវុធហត្ថស្រុកស្វាយទាប និង អាវុធហត្ថខេត្តស្វាយរៀង បានចុះដល់ទីតាំង កើតហេតុ និងបានប្រទះឃើញក្រុមព្រះសង្ឃ រួមនឹងសិស្សគណកំពុងសេពគ្រឿងញៀនជាក់ ស្តែងប្រាកដមែន រួចក៏សម្រេចចាប់ឃាត់ខ្លួន ព្រះសង្ឃទាំង៥អង្គ ប្រគល់ឱ្យមន្ទីរធម្មការខេត្ត ចាត់ការ (ផ្សឹក) ជាមុន ទើបនាំខ្លួនមកចាត់ការ បន្តតាមច្បាប់ជាមួយនឹងសិស្សគណចំនួន២ នាក់ទៀត។
ប្រភពដដែលបន្តថា នៅក្នុងប្រតិបត្តិការ ខាងលើ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ឧបករណ៍សម្រាប់ជក់ថ្នាំញៀនមួយចំនួន ទូរស័ព្ទ ដៃចំនួន៥គ្រឿង រួមនិងកូនកាំបិត១ផងដែរ។
ជនសង្ស័យទាំង៧នាក់ ត្រូវបានសមត្ថកិច្ច រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលា ដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕