Thursday, February 27, 2025
Homeព័ត៌មានអន្តរជាតិធ្លាក់យន្តហោះធុនស្រាល នៅអូស្ត្រាលី ស្លាប់ពីឡុត ម្នាក់

ធ្លាក់យន្តហោះធុនស្រាល នៅអូស្ត្រាលី ស្លាប់ពីឡុត ម្នាក់

ទីក្រុងភើត (អូស្ត្រាលី) ៖ បុរសម្នាក់ បានស្លាប់ ប៉ុន្មានថ្ងៃបន្ទាប់ពីធ្លាក់យន្តហោះដ៏រន្ធត់មួយដែលគាត់ជាប់ក្នុងយន្តហោះ ជិតកន្លះម៉ោង។

ក្រុមសង្គ្រោះ ត្រូវបានគេហៅមកអន្តរាគមន៍នៅកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីមានសេចក្តីរាយការណ៍ថាយន្ត ហោះឯកជន មួយគ្រឿង បានធ្លាក់នៅជិតអាកាសយានដ្ឋាន បាន់បឺរី(Bunbury) ចម្ងាយ ១៧០គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុងភើត (Perth) កាលពីវេលាម៉ោងប្រមាណ ២និង៤៥នាទីរសៀល ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ ។ប៉ូលិស បានបញ្ជាក់ថា យន្តហោះបានធ្លាក់នៅចុងផ្លូវរត់នៅប៉ែកខាងកើតនៃ South West Hwy ។

ជនរងគ្រោះត្រូវបានវាយតម្លៃនៅកន្លែងកើតហេតុ ដោយគ្រូពេទ្យ នៃមន្ទីរពេទ្យ St John Ambulance មុនពេលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Royal Perth ក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយជនរងគ្រោះជាអ្នកបើកយន្តហោះ ជាបុរសអាយុ ៦៣ឆ្នាំ បានស្លាប់យ៉ាងសោកសៅ ដោយសាររបួសក្នុងអំឡុងពេលធ្លាក់យន្តហោះ។

មន្ត្រីជំនាញ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេព្យាយាមស្វែងរកមូលហេតុដែលនាំឱ្យមានការធ្លាក់យន្តហោះ ហើយបាននិយាយថា ពួកគេនឹងកំណត់ថា តើការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ គឺចាំបាច់ឬអត់?…៕

RELATED ARTICLES