Thursday, February 27, 2025
Homeព័ត៌មានអន្តរជាតិ ចូ បៃដិន និងដូណាល់ ត្រាំ  ទទួលជ័យជម្នះក្នុងការបោះឆ្នោតបឋម រដ្ឋ១៥

 ចូ បៃដិន និងដូណាល់ ត្រាំ  ទទួលជ័យជម្នះក្នុងការបោះឆ្នោតបឋម រដ្ឋ១៥

អាមេរិក ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) និងអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ច្បាមបានជ័យជម្នះក្នុងការបោះឆ្នោតបឋម ប្រារព្ធឡើងក្នុងពេលដំណាលគ្នា នៅក្នុងរដ្ឋចំនួន ១៥ នាថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤។

ប្រភពបណ្តាញព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ថា រដ្ឋ ១៥ ដែលប្រធានាធិបតី ចូ បៃដិន និងអតីតប្រធានាធិបតី ដូណាល់ ត្រាំ ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតបឋមនោះ រួមមាន ៖ អាឡាបាម៉ា (Alabama), អាឡាស្កា (Alaska), អាខាន់សាស (Arkansas),  កាលីហ្វ័រញ៉ា (California),  ខូឡូរ៉ាដូ (Colorado), ម៉ែន (Maine),  ម៉ាសសាឈូសេត (Massachusetts), មីននេសូតា (Minnesota), ណត ខារ៉ូឡៃណា (North Carolina),  អូក្លាហូម៉ា (Oklahoma), ថេននេសស៊ី (Tennessee), តិចសាស់ (Texas), យូថាហ៍ (Utah), វឺរម៉ុន (Vermont) និងរដ្ឋវើរជីនៀ (Virginia)  មុនការបោះឆ្នោតសកល នៅខែវិច្ឆិកា ទោះបីជាពួកគាត់ទាំងពីរ នៅតែមានការវាយតម្លៃទាបក៏ដោយ។

លោក ដូណាល់ ត្រាំ បានឈ្នះការបោះឆ្នោតបឋម នៅក្នុងរដ្ឋចំនួន ១២ រួមទាំងរដ្ឋ កាលីហ្វ័រញ៉ា (California) និងតិចសាស (Texas) ផងដែរ លើសពីអតីតឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំអង្គការសហប្រជាជាតិ លោកស្រី និកគី ហាឡេយ៍ (Nikki Haley) ជាគូប្រជែងតែមួយគត់ដែលនៅសល់របស់គាត់ ដែលបានឈ្នះតែនៅក្នុងរដ្ឋវឺរម៉ុន (Vermont) មួយប៉ុណ្ណោះ។

លោកត្រាំ បាននិយាយបន្ទាប់ពីដឹងពីលទ្ធផលថា វាផ្តោតលើគោលនយោបាយអន្តោប្រវេសន៍របស់លោកបៃដិន ដែលលោកហៅថា “ប្រធានាធិបតីអាក្រក់បំផុត” ក្នុងប្រវត្តិសាស្ត្រ។ ទន្ទឹមនឹងនោះ អាមេរិក កំពុងញាំញីដោយឧក្រិដ្ឋកម្មអន្តោប្រវេសន៍ ដូចដែលលោកបៃដិន បាននិយាយនៅក្នុងការឆ្លើយតបថា លោកត្រាំ គឺជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យរបស់អាមេរិក។

លោកបៃដិន បាននិយាយថា “លទ្ធផលបោះឆ្នោត ផ្តល់ឱ្យជនជាតិអាមេរិក នូវជម្រើសច្បាស់លាស់ តើយើងត្រូវដើរទៅមុខ ឬតើយើងនឹងអនុញ្ញាតឲ្យលោក Donald Trump កំពុងអូសយើងថយក្រោយចូលទៅក្នុងភាពវឹកវរ ការបែងចែក និងភាពងងឹត ឬយ៉ាងណា?»។

លោក ចូ បៃដិន ត្រូវបានរំពឹងថា នឹងក្លាយជាបេក្ខភាពប្រធានាធិបតី សម្រាប់គណបក្សប្រជាធិបតេយ្យ បើទោះបីជាការបោះឆ្នោតតវ៉ានៅរដ្ឋមីននេសូតា (Minnesota) ដែលរៀបចំដោយសកម្មជន ដែលជំទាស់នឹងការគាំទ្ររបស់លោកបៃដិន សម្រាប់អ៊ីស្រាអែល ផ្ទុយទៅវិញ វាទទួលបានលទ្ធផលខ្លាំងដែលមិននឹកស្មានដល់។

ទោះបីជាយ៉ាងណា ប្រសិនបើអ្នកទាំងពីរ ត្រូវបានជ្រើសរើសឲ្យតំណាងគណបក្សនីមួយៗ នឹងធ្វើឱ្យលោកដូណាល់ ត្រាំ  អាយុ ៧៧ឆ្នាំ មកពីគណបក្សសាធារណរដ្ឋ និងលោក ចូ បៃដិន  អាយុ ៨១ឆ្នាំ មកពីគណបក្សប្រជាធិបតេយ្យ ក្លាយជាគូប្រជែងឈានមុខគេ សម្រាប់តំណែងប្រធានាធិបតីសហរដ្ឋអាមេរិក។ នេះជាលើកទីពីរហើយ ចាប់តាំងពីឆ្នាំ១៩៥៦ ដែលជនជាតិអាមេរិក មិនសប្បាយចិត្តនឹងលទ្ធផលស្ទង់មតិដែលបង្ហាញថា ទាំងលោកបៃដិន និងលោកត្រាំ មានការវាយតម្លៃការយល់ព្រមទាប ក្នុងចំណោមអ្នកបោះឆ្នោត។

ភ្នាក់ងារស្ទាប់ស្ទង់ករបោះឆ្នោត Edison Research Exit Poll នៅរដ្ឋកាលីហ្វ័រញ៉ា ខារ៉ូឡៃណាខាងជើង និងរដ្ឋវឺរជីនៀ បង្ហាញថា បញ្ហាអន្តោប្រវេសន៍ និងសេដ្ឋកិច្ច ជាប្រភពនៃក្តីបារម្ភសម្រាប់អ្នកបោះឆ្នោតគណបក្សសាធារណរដ្ឋ។ អ្នកបោះឆ្នោតភាគច្រើនរបស់គណបក្សសាធារណរដ្ឋ បាននិយាយថា ពួកគេគាំទ្រការនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់ ខណៈដែលលោក ត្រាំ បានសន្យាថា នឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងនិរទេសដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក បើលោកជាប់ឆ្នោត៕

RELATED ARTICLES