Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរលួចមិនបាន ម្ចាស់ផ្ទះទាន់ ចា...ក់...ប្ល...ន់១...ក...ន្ត្រៃ

ចោរលួចមិនបាន ម្ចាស់ផ្ទះទាន់ ចា…ក់…ប្ល…ន់១…ក…ន្ត្រៃ

ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលបចូលទៅក្នុងផ្ទះប្រជាពលរដ្ឋមួយកន្លែង ទាំងកណ្តាលអធ្រាត្រ បំណងលួចទ្រព្យសម្បត្តិ លុះត្រូវម្ចាស់ផ្ទះភ្ញាក់ដឹងខ្លួនទាន់ ក៏កើតមានការប្រតាយប្រតប់គ្នា និងត្រូវជនសង្ស័យទាញកន្ត្រៃចាក់បុរសជាម្ចាស់ផ្ទះ ១កន្ត្រៃ បណ្តាលឱ្យធ្លាយពោះ រងរបួសធ្ងន់ ចំណែកជនសង្ស័យ បានរត់គេចខ្លួនជាង ៧ម៉ោង ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ក្របួចជាប់។

ករណីលួចមិនបានប្លន់នេះ បានកើតឡើង កាលពីវេលាម៉ោង ២និង៤៣នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។ រហូតមកដល់វេលាម៉ោង ១០និង០៩នាទីព្រឹកថ្ងៃដដែល សមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចស្ថានីយប្រព្រឹត្តកម្មទឹក កខ្វក់ ស្ថិតនៅភូមិចម្ការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះយ៉ុង សុយ៉ត ហៅម៉ាប់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិចម្ការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។ ចំណែកជនរងគ្រោះ មានឈ្មោះមុំ ថា ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរលក់ដូរ មានលំនៅ ភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ២និង៤៣នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ មានករណីលួចមានស្ថានទម្ងន់ទោស កើតឡើងនៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដោយមានជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើសកម្ម ភាពដើរចូលតាមផ្លូវលំ សំដៅទៅផ្ទះជនរងគ្រោះ ពេលនោះជនរងគ្រោះ ភ្ញាក់ទាន់ មើលឃើញ ក៏កើតមានការប្រតាយប្រតប់គ្នា ទើបជនសង្ស័យបានទាញកន្ត្រៃចាក់ពោះជនរងគ្រោះ ១កន្ត្រៃ បណ្តាលឱ្យធ្លាយពោះវៀន រងរបួសធ្ងន់ បន្ទាប់មកជនសង្ស័យបានរត់គេចខ្លួនភ្លាមៗ។

ក្រោយកើតហេតុ ជនរងគ្រោះឈ្មោះមុំ ថា ត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅសម្រាកព្យាបាលនៅគ្លីនិកឯកជនវឌ្ឍនៈ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះ និងដោយទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរង ផែនការងារព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ ដឹកនាំបញ្ជាផ្ទាល់កម្លាំងជំនាញ សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះព្រៃ បានចុះស្រាវជ្រាវ រហូតដល់វេលាម៉ោង ១០និង០៩នាទីព្រឹក ថ្ងៃដដែល ក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះយ៉ុង សុយ៉ត ហៅម៉ាប់ នៅចំណុចស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ស្ថិតនៅភូមិចម្ការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ រួចក៏នាំយកមកសាកសួរ។

ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចក៏បានដកហូតវត្ថុតាង រួមមាន កន្ត្រៃ ចំនួន១ (អាវុធធ្វើសកម្មភាពចាក់ជនរងគ្រោះ) កូនកាំបិតចុងស្រួច១ កាំបិតប៉័ងតោ១ ទួរណឺវីស១ បារី១កញ្ចប់ ដែកកេះ ៥ដើម រួមនិងឧប ករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀន មួយចំនួនទៀត។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES