Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមត្រាក់ទ័រដឹកស្រូវក្រឡាប់ធ្លាក់ទឹក សង្កត់តៃកុងស្លាប់

ត្រាក់ទ័រដឹកស្រូវក្រឡាប់ធ្លាក់ទឹក សង្កត់តៃកុងស្លាប់

ខេត្តស្វាយរៀង ៖ បុរសម្នាក់ បានបើកត្រាក់ទ័រដឹកស្រូវ តាមភ្លឺប្រឡាយ ស្រាប់តែរេចង្កូតធ្លាក់ ទឹកប្រឡាយ បណ្តាលឱ្យត្រាក់ទ័រសង្កត់អ្នកបើកបរ ស្លាប់នៅនឹងកន្លែង។

ហេតុការណ៍គ្រោះថ្នាក់ត្រាក់ទ័រក្រឡាប់នេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ នៅត្រង់ចំណុចភូមិសំយ៉ោង ឃុំសំយ៉ោង ស្រុកកំពង់រោទ៍។

បុរសរងគ្រោះដែលត្រូវត្រាក់ទ័រក្រឡាប់សង្កត់ស្លាប់ មានឈ្មោះស៊ិន សេដ្ឋ អាយុ៣៦ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិសំយ៉ោង ឃុំសំយ៉ោង ស្រុកកំពង់រោទ៍។

តាមប្រភពអ្នកភូមិ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះខាងលើ បានបើកត្រាក់ទ័រ ១គ្រឿង ដឹកស្រូវ តាមភ្លឺប្រឡាយ លុះបើកមកដល់កន្លែងកើតហេតុ ស្រាប់តែរេចង្កូតធ្លាក់ទឹកប្រឡាយ ធ្វើឱ្យត្រាក់ទ័រ បានសង្កត់ពីលើជនរងគ្រោះ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានមកដល់កន្លែងកើតហេតុ និងបានពិនិត្យសព រួចសន្និដ្ឋានថា ជនរងគ្រោះពិត ជាស្លាប់ដោយសារត្រាក់ទ័រសង្កត់ប្រាកដមែន មូលហេតុបើកបរមានការធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ធ្លាក់ប្រឡាយ។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES