Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមពលរដ្ឋ២០០គ្រួសារ ការពារមេឃុំជីផាត គេចោទលក់ដីរដ្ឋ សង់វីឡា

ពលរដ្ឋ២០០គ្រួសារ ការពារមេឃុំជីផាត គេចោទលក់ដីរដ្ឋ សង់វីឡា

ខេត្តកោះកុង ៖ ប្រជាពលរដ្ឋឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ប្រមាណជិត២០០គ្រួសារ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ បានចេញមុខបកស្រាយ ដើម្បីផ្តល់ភាពស្អាតស្អំ និងយុត្តិធម៌ជូនលោកម៉ឹង សុភា មេឃុំជីផាត ក្រោយមានព័ត៌មានចុះផ្សាយ ចោទប្រកាន់ថា លោកមេឃុំ យកដីប្រជាពលរដ្ឋ និងដីរដ្ឋ លក់រាប់សិបហិកតារ និងសង់លំនៅឋានស្កឹមស្កៃខុសពីការពិត។

អ្នកស្រី ថាំង ស៊ីណា អាយុ៦៧ឆ្នាំ ជាតំណាងប្រជាពលរដ្ឋ បានឱ្យដឹងថា ការចុះផ្សាយព័ត៌មានបំភ្លៃគ្មានមូល ដ្ឋាន គ្មានការពិតរបស់បណ្តាញសង្គមមួយចំនួនតូច គ្មានវិជ្ជាជីវៈនេះ គឺជាញុះញង់ធ្វើឱ្យប្រជាពលរដ្ឋមានជម្លោះ និងគ្នាស្អប់ខ្ពើមគ្នាទៅវិញទៅមក។

តំណាងប្រជាពលរដ្ឋរូបនេះ បានបន្ថែមថា “ដីដែលក្រុមសារព័ត៌មាន និងអ្នកលេងបណ្តាញសង្គម ចុះផ្សាយកន្លងមកថា មេឃុំជីផាត លក់ដីរាប់សិបហិកតារ បានលុយរាប់ម៉ឺនដុល្លារ មិនមិនពិតទេ ដីក្នុងភូមិសាស្ត្រនេះ គឺជាដីរបស់ពួកគាត់ដែលមានសលាកបត្រត្រឹមត្រូវលេខ០០១ ដែលក្រុមយុវជនស្ម័គ្រចិត្តរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានវាស់វែងឱ្យពួកគាត់យ៉ាងត្រឹមត្រូវក្នុងចន្លោះ ឆ្នាំ២០១២-២០១៣ ហើយរាល់ថ្ងៃ ពួកគាត់បានធ្វើដំណាំកសិកម្ម បានផលយូរឆ្នាំ ហើយការរស់នៅរបស់ពួកគាត់ក្នុងភូមិសាស្ត្រនេះ តាំងពីឆ្នាំ១៩៨០ មកម៉្លេះ តកូនតចៅ”។

អ្នកស្រី ថាំង ស៊ីណា បញ្ជាក់ថា លោកមេឃុំ ម៉ឹង សុភា ជាមនុស្សម្នាក់ដែលប្រជាពលរដ្ឋក្នុងឃុំជីផាត ស្រុកថ្មបាំង មានទំនុកចិត្ត មានការស្រឡាញ់រាប់អានគាត់ច្រើន ដោយគាត់បានជួយទុក្ខធុរៈប្រជាពលរដ្ឋ ដោយមិនប្រកាន់វណ្ណៈឱ្យតែប្រជាពលរដ្ឋជួបបញ្ហាហើយមិនថាថ្ងៃឬយប់ឡើយ មិនដែលគិតថវិកា ១រៀលទេ។

ប្រជាពលរដ្ឋសូមឱ្យអាជ្ញាធរ ជួយចេញបណ្ណកម្មសិទ្ធិស្របច្បាប់ ឱ្យបានឆាប់ៗផងដែរ គ្រាមានអនុក្រឹត្យកាត់ ឆ្វៀលពីរាជរដ្ឋាភិបាល ជូនពលរដ្ឋ។ លោកមេឃុំជីផាត មិនមានដីរាប់ហិកតារ លក់ដូចការចុះផ្សាយនោះទេ។ វាមិនមែនជាព័ត៌មានការពិត ហើយនេះជាញុះញង់បំបែក បំបាក់ នាំឱ្យប៉ះពាល់ដល់កិត្តិសយសេចក្តីថ្លៃថ្នូររបស់គាត់យ៉ាងធ្ងន់ធ្ងរ និងមានការភ័ន្តច្រឡំពីមហាជនទូទៅ។ ប៉ុន្តែពេលដោយក្តីគោរពស្រឡាញ់គាត់ ក្នុងនាមមេឃុំបងប្អូនជិត២០០គ្រួសារ បានចេញមកបំភ្លឺភាពស្អាតស្អំរបស់លោកមេឃុំ។

លោកមេឃុំជីផាត បានឱ្យដឹងថា ចំពោះលំនៅឋានដែលសង់សាង គឺកេរមរតកសល់ពីឪពុកម្តាយ និងកម្លាំង ញើសឈាមរបស់លោក ពោលគឺពុំមែនបានមកពីការលក់ដី ដូចការចោទប្រកាន់ ដែលពួកបំពុលសង្គម ចុះ ផ្សាយទេ។ ទន្ទឹមនឹងនេះ លោកស្នើឱ្យសារព័ត៌មានមួយចំនួន មេត្តាកែតម្រូវបំភ្លឺរាល់អត្ថបទដែលបានចុះផ្សាយកន្លងមក ហើយអ្នកលេងបណ្តាញសង្គម ក៏ឈប់ជឿជាក់ និងកុំបន្តចែកចាយព័ត៌មានមិនពិតបន្តទៅទៀត។

ជុំវិញបញ្ហានេះដែរ លោកសុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានលើកឡើងថា ថ្មីៗនេះមានជនញុះញង់មួយក្រុមបានបង្កើនប្លង់គោលខ្លួនឯង ហើយលក់ដី ដោយលើកឡើងថា ដីតំបន់នេះ ជាដីស្រុកស្រែអំបិល ទៅវិញ ត្រង់ចំណុចនេះដែលអាជ្ញាធរពិបាករកដំណោះស្រាយ ក្នុងការចេញបណ្ណសម្គាល់កម្មសិទ្ធដីធ្លីឱ្យបានលឿន ប៉ុន្តែងការចេញបណ្ណកម្មសិទ្ធិជូន គឺមានដំណាក់កាល។

លោកអភិបាលរង បានបញ្ជាក់ថា ដើម្បីបញ្ជាក់ទីតាំងឱ្យច្បាស់ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ អាជ្ញាធរនឹងធ្វើការប្រជុំ ដើម្បីកំណត់ទីតាំងភូមិសាស្ត្រឱ្យច្បាស់ និងអញ្ជើញអ្នកសារព័ត៌មាន ចូលរួមផងដែរ៕

RELATED ARTICLES