Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចកាយអាចម៍ដី វ៉ៃម្ចាស់ដី ជាប់ខ្នោះ

លួចកាយអាចម៍ដី វ៉ៃម្ចាស់ដី ជាប់ខ្នោះ

ខេត្តកណ្តាល ៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចជំនាញខេត្តកណ្តាលចាប់ឃាត់ខ្លួន បញ្ជូនទៅកាន់សាលាដំបូងខេត្ត កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ពាក់ព័ន្ធទៅនឹងករណីលួចកាយអាចដីរបស់អ្នកដទៃ និងថែមទាំងបានប្រើហិង្សាលើម្ចាស់ដីទៀតផង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចាប់បញ្ជូនខ្លួនបុរសម្នាក់ ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីលួចកាយអាចម៍ដីរបស់អ្នកដទៃ អស់ប្រហែល៣០០ឡាន និងបទប្រើប្រាស់អំពើហិង្សាលើអ្នកកាន់កាប់ដី នៅស្រុកកៀនស្វាយ។

ជនសង្ស័យដែលត្រូវបានចាប់ខ្លួន ឈ្មោះលុក វណ្ណថន អាយុ៦៥ឆ្នាំ មានលំនៅ ភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប្រភពដដែល បន្តថា ជនសង្ស័យជាអ្នកបញ្ជាឱ្យកាយអាចម៍ដីលក់ ហើយកាលពីអំឡុងឆ្នាំ២០២៣ បានទៅលួចកាយអាចម៍ដីរបស់ជនរងគ្រោះ ដែលជាម្ចាស់ដីស្របច្បាប់ អស់ប្រហែល ៣០០ឡាន និងធ្វើឱ្យខូចខាតដល់ទ្រង់ទ្រាយដីរបស់គេ បាក់ចូលទឹកទន្លេ។ ដោយឃើញសកម្មភាពបែបនេះ ទើបជនរងគ្រោះបានសម្រេចដាក់ ពាក្យបណ្តឹងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីជួយអន្តរាគមន៍តាមផ្លូវច្បាប់ រហូតត្រូវបានសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ និងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕

RELATED ARTICLES