Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ក្មេងជិះទោងលេង រលំ...សសរសង្ក...ត់ស្លា...ប់...១

 ក្មេងជិះទោងលេង រលំ…សសរសង្ក…ត់ស្លា…ប់…១

ខេត្តតាកែវ ៖ ក្មេងប្រុសស្រី ១ក្រុម មានគ្នាប្រមាណជិត១០នាក់ បាននាំគ្នាយកខ្សែមកចងភ្ជាប់ពីបង្គោលសសរបេតុង១ ទៅបង្គោល១ទៀត រួចយកសំបកកង់ម៉ូតូ មកជិះយោលលេង ស្រាប់តែសសរបេតុង បានរលំសង្កត់ក្មេងស្រី ចំនួន២នាក់ បណ្តាលឱ្យម្នាក់ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀត បានរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង១៥នាទីល្ងាច ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ នៅចំណុចខាងក្រោយផ្ទះរបស់ឈ្មោះដុំ សុភា ភេទប្រុស អាយុ៣០ឆ្នាំ ស្ថិតក្នុងភូមិតាមុំ ឃុំតាភេម ស្រុកត្រាំកក់។ក្មេងស្រីរងគ្រោះដែលស្លាប់ មានឈ្មោះខ្លឹម គឹមហ័ង អាយុ៦ឆ្នាំ។ ចំណែកក្មេងស្រីម្នាក់ទៀត ដែលរងរបួសធ្ងន់ មានឈ្មោះសំ សុជាតា អាយុ៨ឆ្នាំ។ ក្មេងស្រីទាំង២នាក់ មានលំនៅក្នុងភូមិតាមុំ ឃុំតាភេម ស្រុកត្រាំកក់។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ នៅចំណុចខាងក្រោយផ្ទះរបស់ឈ្មោះដុំ សុភា ភេទប្រុស រស់នៅភូមិកើតហេតុខាងលើ មានចាក់សសរបេតុងទុកចោល ចំនួន៣ដើម។ លុះមកដល់វេលាម៉ោង៥ល្ងាច ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ មានក្មេងប្រុសស្រី ក្នុងភូមិ១ក្រុម មានចំនួន៩នាក់ បាននាំគ្នាយកខ្សែទៅចងនឹងសសរចំនួន២ដើម រួចយកសំបកកង់ម៉ូតូ មកធ្វើទោង ជិះលេង យោលទៅមកយ៉ាងសប្បាយ ស្រាប់តែរំពេចនោះ សសរបេតុង ១ដើម បានរលំសង្កត់ក្មេងស្រីឈ្មោះខ្លឹម គឹមហ័ង បណ្តាលឱ្យស្លាប់នៅនឹងកន្លែង ចំណែកក្មេងស្រី ឈ្មោះសំ សុជាតា រងរបួសធ្ងន់ និងត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តតាកែវ ភ្លាមៗ។

ក្រោយកើតហេតុ កម្លាំងជំនាញអធិការនគរបាលស្រុកត្រាំកក់ បានចុះមកដល់កន្លែងកើតហេតុ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការសាកសួរបំភ្លឺពីសាក្សីដែលត្រូវជាជីដូនក្មេងស្រីរងគ្រោះ និងបានធ្វើកោសល្យវិច័យសព រួចសន្និដ្ឋានថា ក្មេងស្រីរងគ្រោះ ពិតជាស្លាប់ ដោយសារឧបទ្ទវហេតុរលំសសរបេតុងសង្កត់ប្រាកដ មែន។

សពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES