Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកាប់តូបទឹកត្នោតជូរ គំ...រា...ម...សម្លា...ប់ម...នុស្ស ជាប់ខ្នោះ

កាប់តូបទឹកត្នោតជូរ គំ…រា…ម…សម្លា…ប់ម…នុស្ស ជាប់ខ្នោះ

ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ ខឹងខ្ចីកាំបិតពីម្ចាស់តូបលក់ទឹកត្នោតជូរម្នាក់ មិនបាន ស្រាប់តែកាន់កាំបិតផ្គាក់ ទៅកាប់បំផ្លាញតុកៅអី ក្នុងតូបទឹកត្នោតជូរ ខ្ទេច រួចគំរាមសម្លាប់ម្ចាស់តូបទៀត ទីបំផុតត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សា បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ និងគំរាមសម្លាប់នេះ បានកើតឡើងកាលពីវេលាម៉ោង ៣ រសៀ ល ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ នៅចំណុចតូបទឹកត្នោតជូរ មួយកន្លែង ស្ថិតក្នុងភូមិទួលសាំងខ ឃុំអង្គរបុរី ស្រុកអង្គរបុរី។

ជនបង្កដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសំ សុភ័ក្ត ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិទួលសាំងខ ឃុំអង្គរបុរី ស្រុកអង្គរបុរី។ ចំណែកជនរងគ្រោះ មានឈ្មោះអ៊ឹម ផល្លី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ទឹកត្នោតជូរ មានលំនៅ ភូមិកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្ទះរបស់ឈ្មោះអ៊ឹម ផល្លី មានករណីអំពើហិង្សាបំផ្លិចបំផ្លាញរបស់អ្នកដទៃ និងគំរាមថានឹងសម្លាប់ ១ករណី ដែលបង្កឡើងដោយជនសង្ស័យឈ្មោះសំ សុភ័ក្ត បានធ្វើ សកម្មភាពកាប់បំផ្លាញរបស់របរតុកៅអី ក្នុងតូបលក់ទឹក ត្នោតជូររបស់ជនរងគ្រោះ និងថែមទាំងបានយកកាំបិតផ្គាក់ ប្រវែង ០,៥៣ម៉ែត្រ មកគំរាមសម្លាប់ជនរងគ្រោះឈ្មោះអ៊ឹម ផល្លី ជាម្ចាស់តូបទឹកត្នោតជូរថែមទៀត ដោយបានជំរុញឱ្យជនរងគ្រោះទៅប្តឹងសមត្ថកិច្ចទៀតផង។

ក្រោយកើតហេតុ ជនរងគ្រោះ បានដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ច លុះទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ និងដោយមានការចង្អុលបង្ហាញពីលោកស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុក បានបញ្ជាកម្លាំងជំនាញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គរបុរី បានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះសំ សុភ័ក្ត យកមកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់បំផ្លាញរបស់ទ្រព្យនៅ ក្នុងតូបលក់ទឹកត្នោតជូរ របស់ជនរងគ្រោះ ព្រមទាំងគំរាមសម្លាប់ម្ចាស់តូប ប្រាកដមែន។ មូលហេតុដោយសារ តែខឹងខ្ចីកាំបិតពីជនរងគ្រោះមិនបាន។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES